ព្រះរាជាណាចក្រកម្ពុជា


ព្រះរាជាណាចក្រកម្ពុជា រឺកម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ’ពុ’ជា]) បានស្គាល់ជាផ្លូវការថាព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិន រឺឧបទ្វីបឥណ្ឌូចិននៅអាស៊ីអាគ្នេយ៍។ ជាមួយផ្ទៃដីរួមសរុប ១៨១០៣៥សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ វាមានព្រំដែនជាប់ថៃនៅខាងលិចឆៀងខាងជើង លាវខាងកើតឆៀងខាងជើង វៀតណាមនៅខាងកើត និងឈូងសមុទ្រថៃនៅខាងលិចឆៀងខាងត្បូង។

មានប្រជាជនជាង១៤,៨ លាននាក់ កម្ពុជាគឺប្រទេសដែលមានប្រជាជនច្រើនបំផុតទី៦៨ក្នុងពិភពលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវកាន់ដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ក្រុមជនជាតិភាគតិចនៃប្រទេសនេះរួមមានយួន ចិនហាន ចាម និងកុលសម្ព័ន្ធភ្នំ៣០ផ្សេងៗទៀត។[៦] រាជធានីនិងទីក្រុងធំបំផុតគឺភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃកម្ពុជា។ ព្រះរាជាណាចក្រនេះជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានព្រះនរោត្តម-សីហមុនី ក្សត្រមួយអង្គដែលបានជ្រើសដោយក្រុមប្រឹក្សារាជបល្ល័ង្ក ជាប្រមុខរដ្ឋ។ ប្រមុខរដ្ឋាភិបាលគឺហ៊ុន-សែន ដែលលោកថ្មីៗនេះគឺជាមេដឹកនាំដែលបម្រើការយូរបំផុត នៅអាស៊ីអាគ្នេយ៍និងបានដឹកនាំកម្ពុជាអស់រយៈពេលជាង២៥ឆ្នាំហើយ។

នៅឆ្នាំ៨០២នៃគ.ស. ព្រះបាទជ័យវរ្ម័នទី២បានប្រកាសព្រះអង្គឯងជាព្រះមហាក្សត្រ ដែលកត់សម្គាល់ការចាប់ផ្ដើមនៃអធិរាជាណាចក្រខ្មែរ ដែលបានរុងរឿងអស់ជាង៦០០ឆ្នាំ ។

ខេត្តទាំងប៉ុន្មាននេះត្រូវបានប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញដោយសន្ធិសញ្ញាព្រំដែនមួយរវាងបារាំងនិងថៃក្នុងឆ្នាំ១៩០៦។

កម្ពុជាបានបន្តជាអាណាព្យបាលបារាំងចាប់ពីឆ្នាំ១៨៦៣ដល់១៩៥៣ ដែលបានត្រួតត្រារដ្ឋបាលជាប៉ែកនៃអាណានិគមនៃសហភាពឥណ្ឌូចិន ទោះបីយ៉ាងណាក៏បានកាន់កាប់ដោយចក្រពត្តិជប៉ុនចាប់ពីឆ្នាំ១៩៤១ដល់១៩៤៥ដែរ។[២៥] រវាងឆ្នាំ១៨៧៤ និង១៩៦២ អត្រាប្រជាជនសរុបបានកើនឡើងចាប់ពីប្រហែល៩៤៦០០០ដល់៥,៧ លាននាក់។[២៦] បន្ទាប់ពីការសោយទីវង្គតរបស់ព្រះបាទនរោត្តមនៅឆ្នាំ១៩០៤ បារាំងបានរៀបចំការជ្រើសរើសព្រះមហាក្សត្រ និងព្រះស៊ីសុវត្ថិ ព្រះភាតារបស់ព្រះនរោត្តម ត្រូវបានជំនួសលើរាជបល្ល័ង្ក។ រាជបល្ល័ង្កនេះបានប្រែជាទំនេរនៅឆ្នាំ១៩៤១ជាមួយការសោយទីវង្គតនៃព្រះមុនីវង្ស រាជបុត្ររបស់ព្រះស៊ីសុវត្ថិ និងបារាំងបានរំលងព្រះរាជបុត្ររបស់ព្រះមុនីវង្ស គឺព្រះមុនីរ៉េត ដោយដឹងថាទ្រង់មានចិត្តឯករាជ្យពេក។ ជំនួសមកវិញ ព្រះនរោត្តម-សីហនុ គឺព្រះនត្តាខាងមាតានៃព្រះបាទស៊ីសុវត្ថិត្រូវបានលើកឱ្យឡើងសោយរាជ្យ។ ពួកបារាំងបានគិតថាព្រះសីហនុវ័យក្មេងអាចនឹងងាយស្រួលគ្រប់គ្រង។[២៥] ពួកគេបានយល់ខុសហើយ យ៉ាងណាមិញ ហើយនិងនៅក្រោមរជ្ជកាលនៃព្រះបាទនរោត្តម-សីហនុ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាបានទទួលបានឯករាជ្យពីបារាំងនៅថ្ងៃ ៩វិច្ឆិកា ១៩៥៣ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។[២៥]
ឯករាជ្យ និង សង្គ្រាមវៀតណាម

កម្ពុជាបានប្រែក្លាយជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញក្រោមការដឹកនាំព្រះបាទនរោត្តម-សីហនុ។ នៅពេលនោះសហភាពឥណ្ឌូចិនត្រូវបានគេប្រគល់ឯករាជ្យ កម្ពុជាអស់សង្ឃឹមក្នុងការទទួលបានមកវិញការគ្រប់គ្រងលើដីសណ្ដមេគង្គដែលវាត្រូវបានសម្រេចឱ្យទៅវៀតណាម។ អតីតប៉ែកនៃអធិរាជាណាចក្រខ្មែរ តំបន់នេះត្រូវបានគ្រប់គ្រងដោយពួកយួនតាំងពីឆ្នាំ១៦៩៨ដែលមានព្រះបាទជ័យជេដ្ឋាទី២ប្រគល់ឱ្យយួននូវការអនុញ្ញាតតាំងទីលំនៅក្នុងតំបន់នោះរាប់ទសវត្សពីមុន​មកហើយ។[២៧] នេះបន្សល់ទុកនៅចំណុចស្អិតល្មួតនៃការទូតជាមួយជនជាតិខ្មែរជាងមួយលាននាក់ (ខ្មែរក្រោម) នៅតែរស់នៅក្នុងតំបន់នេះ។ ខ្មែរក្រហមបានប៉ុនប៉ងការលុកលុយជាច្រើនដើម្បីយកទឹកដីនេះត្រឡប់មកវិញដែលក្នុងនោះដោយឡែក បាននាំឱ្យមានការលុកលុយរបស់វៀតណាមនៅកម្ពុជា និងការដណ្ដើមអំណាចពីខ្មែរក្រហម។

នៅឆ្នាំ១៩៥៥ ព្រះសីហនុបានដាក់រាជ្យឱ្យទៅព្រះបិតារបស់ទ្រង់ដើម្បីចូលរួមក្នុងនយោបាយ និងត្រូវបានគេជ្រើសតាំងជានាយករដ្ឋមន្ត្រី។ នៅថ្ងៃការសោយទីង្គតរបស់បិតាទ្រង់នៅឆ្នាំ១៩៦០ ព្រះសីហនុក៏បានក្លាយជាប្រមុខរដ្ឋម្ដងទៀត ដែលយកគោរម្យងារសម្ដេច។ ពេលដែលសង្គ្រាមវៀតណាមបានកើតឡើង ព្រះសីហនុបានអនុវត្តគោលនយោបាយអព្យាក្រឹត្យភាព ផ្លូវការមួយក្នុងសង្គ្រាមត្រជាក់ ទោះបីយ៉ាងណា ក៏ទ្រង់ត្រូវបានគេចាត់ទុកជាទូទៅថាមានចិត្តសណ្ដោសដល់បុព្វហេតុកុម្មុយនិស្ត។ ព្រះសីហនុបានអនុញ្ញាតឱ្យពួកកុម្មុយនិស្តវៀតណាមប្រើប្រាស់កម្ពុជាជាទីលាក់ខ្លួននិងផ្លូវផ្គត់ផ្គង់សម្រាប់កងទ័ពរបស់ពួកគេ និងជំនួយផ្សេងៗដល់កងកម្លាំងប្រដាប់អាវុធរបស់ពួកគេប្រយុទ្ធប្រឆាំងក្នុងវៀតណាមខាងត្បូង។ គោលនយោបាយនេះត្រូវបានដឹងថាជាការធ្វើឱ្យអាក់អន់ចិត្តដល់ប្រជាជនកម្ពុជាជាច្រើន។ នៅខែ ធ្នូ ១៩៦៧ អ្នកសារព័ត៌មានវ៉ាឝ៊ិងតោនប៉ុស្ត៍ ស្ទែនលី-កាណូវត្រូវបានប្រាប់ដោយព្រះសីហនុថា បើសិនជាស.រ.ចង់ទម្លាក់គ្រាប់បែកលើទីលាក់ខ្លួនកុម្មុយនិស្តយួន ទ្រង់នឹងមិនបដិសេធឡើយ លុះត្រាតែមានប្រជាជនខ្មែរត្រូវបានសម្លាប់។ [២៨] សារដដែលត្រូវបាននាំទៅដល់អ្នកនាំការរបស់ប្រធានាធិបតីស.រ.ចនសុន លោកឆិសស្តឺរ-ប៊លនៅខែ មករា ១៩៦៨។[២៩] ដូច្នេះស.រ.មិនមានការជម្រុញចិត្តពិតប្រាកដដើម្បីផ្ដួលរំលំព្រះសីហនុឡើយ។ យ៉ាងណាមិញពួកសមាជិករដ្ឋាភិបាលនិងកងទ័ព ដែលបានអាក់អន់ចិត្តនឹងរបៀបដឹកនាំរបស់ព្រះសីហនុក៏ដូចជាការងាកចេញរបស់ទ្រង់ឆ្ងាយពីសហរដ្ឋ បានធ្វើឱ្យមានការជម្រុញចិត្តមួយដូចគ្នា។ ពេលដែលកំពុងធ្វើទស្សនកិច្ចនៅប៉ីជិងក្នុងឆ្នាំ១៩៧០ ព្រះសីហនុត្រូវបានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធាដឹកនាំដោយនាយករដ្ឋមន្ត្រីលោកឧត្តមសេនីយ៍លន់-ណុលនិងព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ។ គ្មានភស្តុតាងនៃតួនាទីស.រ.ណាមួយក្នុងរដ្ឋប្រហារនេះទេ។ យ៉ាងណាមិញ ភ្លាមៗរដ្ឋប្រហារនេះត្រូវបានសម្រេចរួចហើយនូវរបបថ្មីនេះ ដែលភ្លាមបានទាមទារថាឱ្យពួកកម្មុយនិស្តយួនចាកចេញពីកម្ពុជាដែល ទទួលបានការគាំទ្រនយោបាយដោយសហរដ្ឋ។ កងកម្លាំងវៀតណាមខាងជើងនិងវៀតកុង អស់សង្ឃឹមដើម្បីទទួលបានទីលាក់ខ្លួននិងខ្សែបណ្ដាញផ្គត់ផ្គង់ពីវៀតណាមខាងជើង ភ្លាមៗ ក៏បានផ្ដើមការវាយប្រហារប្រដាប់អាវុធជាច្រើនលើរដ្ឋាភិបាលថ្មីនេះ។ ព្រះមហាក្សត្របានជម្រុញពួកអ្នកដង្ហែរតាមព្រះអង្គឱ្យជួយក្នុងការផ្ដួលរំលំរដ្ឋាភិបាលនេះ ដោយការធ្វើជាប្រញាប់នូវការវាយប្រយុទ្ធនៃសង្គ្រាមរដ្ឋប្បវេណី[៣០] ភ្លាមពួកបះបោរខ្មែរក្រហមចាប់ផ្ដើមប្រើប្រាស់ព្រះអង្គដើម្បីទទួលបានការគាំទ្រ។ យ៉ាងណាមិញចាប់ពីឆ្នាំ១៩៧០រហូតដល់ដើមឆ្នាំ១៩៧២ ការប៉ះទង្គិចកម្ពុជាគឺជាការប៉ះទង្គិចធំរវាងរដ្ឋាភិបាលនិងកងទ័ពកម្ពុជា និងកងកម្លាំងប្រដាប់អាវុធនៃវៀតណាមខាងជើង។ ពេលនោះពួកគេបានដណ្ដើមបានការកាន់កាប់ទឹកដីកម្ពុជា ពួកកុម្មុយនិស្តយួនបានដាក់ហេដ្ឋារចនាសម្ព័ន្ធនយោបាយថ្មីមួយ ដែលនៅទីបំផុតត្រូវបានត្រួតត្រាដោយពួកកុម្មុយនិស្តកម្ពុជា យើងឥឡូវហៅថាខ្មែរក្រហម។[៣១] ដូច្នេះ ពួកកុម្មុយនិស្តវៀតណាមបានដើរតួនាទីសំខាន់ក្នុងការលើកស្ទួយខ្មែរក្រហម។
នរោត្តម-សីហនុ និងម៉ៅ-សេទុងនៅឆ្នាំ១៩៥៦

ចន្លោះឆ្នាំ១៩៦៩ និង១៩៧៣ កងកម្លាំងសាធារណរដ្ឋវៀតណាម និងកងកម្លាំងស.រ.បានទម្លាក់គ្រាប់បែកនិងបានលុកលុយកម្ពុជាដោយរយៈពេលខ្លីក្នុងកិច្ចប្រឹងប្រែងមួយដើម្បីរំខានដល់វៀតកុង និងខ្មែរក្រហម។[៣២] ខ្មែរពីរលាននាក់ភាគខ្លះត្រូវបានធ្វើឱ្យក្លាយជាពួកជនភៀសខ្លួនដោយសង្គ្រាមនិងដោយនគរបាលភេរវនិយមនៃខ្មែរក្រហម និងបានរត់គេចចេញទៅភ្នំពេញ។ ការប៉ាន់ស្មានខ្មែរមួយចំនួនបានស្លាប់កំឡុងយុទ្ធនាការទម្លាក់គ្រាប់បែកប្រែប្រួលយ៉ាងធំទូលាយ ពេលនោះធ្វើឱ្យឃើញនូវផលប៉ះពាល់នៃការទម្លាក់គ្រាប់បែក។ កងទ័ពអាកាសទីប្រាំពីរស.រ.បានលើកឡើងថាការទម្លាក់គ្រាប់បែកបានទប់ស្កាត់ការធ្លាក់នៃភ្នំពេញនៅឆ្នាំ១៩៧៣ដោយការសម្លាប់១៦០០០នាក់ក្នុងចំណោម​យុទ្ធជនខ្មែរក្រហម២៥៥០០នាក់ដែលកំពុងតែឡោមព័ទ្ធទីក្រុងនេះ។[៣៣] យ៉ាងណាមិញ អ្នកសារព័ត៌មានវិល្លៀម-ឝខ្រសនិងពួកអ្នកឯកទេសកម្ពុជា លោកមិលថឹន-អសស្ប៊ាន់ ឌែវីដភី-ឈែនដ្លឺរ និងបិន-ខៀរណឹនបានលើកឡើងថាការទម្លាក់គ្រាប់បែកបានរុញច្រានពួកកសិករចូលរួមនឹងខ្មែរក្រហម។[៣៤] អ្នកឯកទេសកម្ពុជាលោកខ្រេខ-អិឆឆឹសឹនបានលើកឡើងថាខ្មែរក្រហមនឹងឈ្នះទោះបីយ៉ាងណា ទោះបីជាគ្មានអន្តរាគមន៍ស.រ.ដែលជម្រុញការកេណ្ឌទ័ព។[៣៥]អ្នកការទូតអាមេរិកលោកធិម៉ឹទីម.-ខានីបានលើកឡើងថាហេតុផលប្រាំយ៉ាងដែលជាហេតុអោយប៉ុល-ពតបានឈ្នះសង្គ្រាមគឺ: ការគាំទ្រពីព្រះសីហនុ ការផ្គត់ផ្គង់ដ៏ច្រើនសន្ធឹកនៃជំនួយយោធាពីវៀតណាមខាងជើង អំពើពុករលួយរបស់រដ្ឋាភិបាល ការផ្ដាច់ការគាំទ្រអាកាសរបស់ស.រ.បន្ទាប់ពីវាត់ថឺរហ្គេត និងការប្ដេជ្ញាចិត្តនៃពួកកុម្មុយនិស្តខ្មែរ។ គ្មានមួយក្នុងចំណោមគំនិតរបស់លោកទេដែលថាជាការទម្លាក់គ្រាប់បែករបស់ស.រ.ឡើយ។[៣៦]
សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥)
Wiki letter w cropped.svg ផ្នែកនេះត្រូវការពង្រីក-សរសេរបន្ថែម។
របបខ្មែរក្រហម
អត្ថបទដើមចម្បង: កម្ពុជាប្រជាធិបតេយ្យ និង ខ្មែរក្រហម

ពេលដែលសង្គ្រាមវៀតណាមបានបញ្ចប់ របាយការណ៍យូសេដព្រាងទុកមួយបានកត់សម្គាល់ថាប្រទេសនេះបានប្រឈមនឹងការអត់ឃ្លាតនៅឆ្នាំ១៩៧៥ ជាមួយ៧៥%នៃសត្វសម្រាប់អូសទាញរបស់ប្រទេសបានបំផ្លិចបំផ្លាញ និងថាការដាំដុះស្រូវសម្រាប់ការប្រមូលផលលើកក្រោយនឹងត្រូវបានធ្វើដោយពលកម្មលំបាកលំបិនដោយប្រជាជនដែលទទួលអាហារមិនគ្រប់គ្រាន់យ៉ាងធ្ងន់ធ្ងរ។ របាយការណ៍នេះបានព្យាករថា

“ដោយគ្មានអាហារមកពីខាងក្រៅដ៏ច្រើននិងជំនួយគ្រឿងបរិក្ខារនោះ នឹងមានការអត់ឃ្លានរីករាលដាលចន្លោះពីឥឡូវនិងខែកុម្ភៈក្រោយ … ពលកម្មទាសករ និងអត្រានៃការអត់ឃ្លានរបស់ប្រជាជននៃប្រទេសជាតិពាក់កណ្ដាល (ប្រហែលធ្ងន់ធ្ងរបំផុតក្នុងចំណោមអ្នកទាំងនោះដែលបានគាំទ្រសាធារណរដ្ឋនេះ) នឹងក្លាយជាការចៀសមិនរួចដ៏អាក្រក់សម្រាប់ឆ្នាំនេះ ហើយការបង្អត់ជាទូទៅនិងការរងទុក្ខវេទនានឹងអូសបន្លាយជាងពីររឺបីឆ្នាំក្រោយមុនពេលកម្ពុជាអាចទទួលបានស្រូវគ្រប់គ្រាន់ដោយខ្លួនឯង”។[៣៧]

ទង់ខ្មែរក្រហមនិងកម្ពុជាប្រជាធិបតេយ្យ

ក្រោយការឡើងកាន់អំណាច ដោយរដ្ឋាភិបាលលន់-ណុល សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។ ខ្មែក្រហមបានឈានមកដល់ភ្នំពេញ និងដណ្ដើមបានអំណាចនៅឆ្នាំ១៩៧៥។ របបនេះ បានដឹកនាំដោយប៉ុល-ពត បានផ្លាស់ប្ដូរឈ្មោះជាផ្លូវការនៃប្រទេសទៅជាកម្ពុជាប្រជាធិបតេយ្យ។ របបនេះបានយកគំរូខ្លួនតាមចិនម៉ៅនិយមកំឡុងសម័យមហាលោតផ្លោះ។ របបនេះភ្លាមបានជម្លៀសចេញពីទីក្រុងនេះ និងបានបញ្ជូនប្រជាជនទាំងស្រុងតាមរយៈដំណើរដោយបង្ខំទៅកាន់គម្រោងការធ្វើការនៅជនបទ។ ពួកគេបានព្យាយាមកសាងកសិកម្មប្រទេសនេះឡើងវិញលើគំរូនៃសតវត្សទី១១ ដោយបានបដិសេធចោលវេជ្ជសាស្ត្រលោកខាងលិច និងបានបំផ្លិចបំផ្លាញវត្តអារាម បណ្ណាល័យ និងអ្វីៗដែលបានចាត់ទុកថាជារបស់លោកខាងលិច។ យ៉ាងហោចណាស់ខ្មែរមួយលាននាក់ ក្រៅពីប្រជាជនសរុប៨លាននាក់ បានស្លាប់ដោយសារការប្រហារជីវិត ការធ្វើការហួសកំណត់ ការអត់ឃ្លាន និងជំងឺ។[៣៨]

ការប៉ាន់ស្មានថាតើប្រជាជនប៉ុន្មានត្រូវបានសម្លាប់ដោយរបបខ្មែរក្រហមចាប់ពីចន្លោះប្រហែលពីមួយទៅបីលាននាក់ តួលេខដែលបានអះអាងជាទូទៅបំផុតគឺពីរលាននាក់ (ប្រហែលមួយភាគបីនៃប្រជាជន)។[៣៩][៤០] សម័យនេះបានផ្តល់ឱ្យមានការលើកឡើងពាក្យ វាលពិឃាត និងគុកទួលស្លែងបានក្លាយជាកន្លែងគេដឹងលឺគ្រប់គ្នាដោយសារប្រវត្តិនៃការសម្លាប់ដ៏ច្រើនរបស់វា។ រាប់រយពាន់នាក់បានរត់គេចខ្លួនឆ្លងកាត់ព្រំដែនចូលទៅកាន់ថៃជិតខាង។ របបនេះបានកំណត់គោលដៅតម្រង់ដោយគ្មានសមមាត្រក្រុមជនជាតិភាគតិច។ ពួកឥស្លាមចាមបានរងទុក្ខនូវបន្សុទ្ធកម្មយ៉ាងធ្ងន់ធ្ងរដែលមានចំនួនច្រើនស្មើនឹងពាក់កណ្ដាលនៃអត្រាប្រជាជនរបស់ខ្លួនដែលបានប្រល័យជីវិត។[៤១]

នៅចុងទសវត្សឆ្នាំ១៩៦០ ជនជតិចិនប្រមាណ៤២៥០០០នាក់ដែលបានរស់នៅកម្ពុជា ក៏ប៉ុន្តែនៅឆ្នាំ១៩៨៤ ដោយសារតែការសម្លាប់របស់ខ្មែរក្រហម និងដោយសារតែនិរប្រវេសន្ត មានត្រឹមតែចិន៦១៤០០នាក់ទេដែលនៅសេសសល់ក្នុងប្រទេសនេះ។[៤២] បិតុភូមិនិវត្តន៍ដោយបង្ខំនៅឆ្នាំ១៩៧០ និងមរណភាពកំឡុងសម័យខ្មែរក្រហមប្រជាជនយួននៅកម្ពុជាចាប់ពីចន្លោះ២៥០០០០និង៣០០០០០នាក់នៅឆ្នាំ១៩៦៩ដល់៥៦០០០នាក់ដែលបានរាយការណ៍​នៅឆ្នាំ១៩៨៤។[២៦] យ៉ាងណាក៏ដោយភាគច្រើនបំផុតនៃជនរងគ្រោះដោយរបបខ្មែរក្រហមគឺមិនមែនពួកជនជាតិភាគតិចទេ ក៏ប៉ុន្តែជាជនជាតិខ្មែរ។ ពួកអ្នកមានមុខវិជ្ជាជីវៈ ដូចជាពួកវេជ្ជបណ្ឌិត មេធាវីនិងគ្រូបង្រៀន ក៏ត្រូវបានគេកំណត់គោលដៅដែរ។ តាមរយៈលោករ៉បឺតឌ.-ខាបភ្លែន ពួកអ្នកពាក់វ៉ែនតាក៏ស្មើនឹងស្លាប់ដូចផ្កាយលឿងដែរ ពួកគេមើលទៅដូចជាមានសញ្ញានៃបញ្ញវន្តនិយម។[៣៨]
ការកាន់កាប់របស់វៀតណាម និង សម័យអន្តរកាល
អត្ថបទដើមចម្បង: កម្ពុជាសម័យទំនើប
ជើងឯក

នៅខែ វិច្ឆិកា ១៩៧៨ កងទ័ពវៀតណាមបានលុកលុយកម្ពុជាក្នុងការឆ្លើយតបនឹងការវាយឆ្មក់តាមព្រំដែនដោយពួកខ្មែរក្រហម ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។[៤៣] សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ជារដ្ឋនិយមសូវៀតដែលបានដឹកនាំដោយបក្សបដិវត្តន៍ប្រជាជនកម្ពុជា គណបក្សមួយដែលបានបង្កើតដោយពួកវៀតណាមក្នុងឆ្នាំ១៩៥១ និងបានដឹកនាំដោយក្រុមខ្មែរក្រហមដែលពួកគេបានរត់គេចពីកម្ពុជាដើម្បីចៀសវាងការធ្វើបន្សុទ្ធកម្មដោយប៉ុល-ពត និងតាម៉ុក ត្រូវបានបង្កើតឡើង។[៤៤] រដ្ឋនេះត្រូវបានសង្កេតមើលពេញទីដោយកងទ័ពវៀតណាមកំពុងកាន់កាប់ និងក្រោមការដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមនៅភ្នំពេញ។ សព្វាវុធរបស់ខ្លួនបានមកពីវៀតណាមនិងសហភាពសូវៀត។ ជាការផ្ទុយទៅវិញនឹងរដ្ឋដែលបង្កើតថ្មី រដ្ឋាភិបាលមួយដែលនិរទេសសំដៅលើរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប.) ត្រូវបានបង្កើតនៅឆ្នាំ១៩៨១ពីក្រុមបក្សពួកទាំងបី។ នេះបានផ្សំប្រកបដោយពួកខ្មែរក្រហម ក្រុមរាជានិយមដឹកនាំដោយព្រះសីហនុ និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ។ សារតាំងរបស់ខ្លួនត្រូវបានទទួលស្គាល់ដោយសហប្រជាជាតិ។ អ្នកតំណាងខ្មែរក្រហមនៅស.ប. ជួន-ប្រសិទ្ធិត្រូវបានទទួលបាន ប៉ុន្តែលោកត្រូវបានធ្វើការក្នុងការពិគ្រោះយោបល់ជាមួយពួកអ្នកតំណាងភាគីខ្មែរមិនមែនកុម្មុយនិស្ត។[៤៥][៤៦]

ពេញមួយទសវត្សឆ្នាំ១៩៨០ រ.ច.ក.ប. បានផ្គត់ផ្គង់ដោយចិន ថៃ សហរដ្ឋ[៤៧] និងសហរជាណាចក្រ[៤៨][៤៩] ដែលបានគ្រប់គ្រងប៉ែកខ្លះនៃប្រទេសនិងបានវាយប្រហារទឹកដីខ្លះដែលមិននៅក្រោមភាពត្រួតត្រារបស់ខ្លួន។ ការបដិសេធនៃវៀតណាមដើម្បីដកទ័ពថយពីកម្ពុជាបាននាំឱ្យមានទណ្ឌកម្មសេដ្ឋកិច្ច[៥០] ដោយស.រ. និងសម្ព័ន្ធមិត្តរបស់ខ្លួន បានធ្វើឱ្យការកសាងឡើងវិញមិនអាចទៅរួចយ៉ាងពិតប្រាកដ និងបន្សល់ឱ្យប្រទេសនេះលិចលង់យ៉ាងជ្រៅ។

កិច្ចប្រឹងប្រែងសន្តិភាពបានចាប់ផ្ដើមនៅប៉ារីសនៅឆ្នាំ១៩៨៩ក្រោមរដ្ឋកម្ពុជា ដោយការបញ្ចប់បង្ហើយពីរឆ្នាំក្រោយនៅខែ តុលា ១៩៩១ ក្នុងការផ្សះផ្សាសន្តិភាពយោគយល់គ្នា។ ស.ប.ត្រូវបានផ្ដល់អាណ្ណត្តិដើម្បីអនុវត្តបទឈប់បាញ និងដោះស្រាយជាមួយពួកជនភៀសខ្លួននិងការដកហូតអាវុធដែលគេស្គាល់ថាជាអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។[៥១]

នៅឆ្នាំ១៩៩៣ ព្រះនរោត្តម-សីហនុត្រូវបានស្ដារជាព្រះមហាក្សត្រកម្ពុជាឡើងវិញ ក៏ប៉ុន្តែអំណាចទាំងអស់ក្នុងកណ្ដាប់ដៃនៃរដ្ឋាភិបាលដែលបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតដែលបានឧបត្ថម្ភដោយអ៊ុនតាក់។ ស្ថេរភាពបានបង្កើតឡើងបន្តបន្ទាប់ពីការប៉ះទង្គិចនេះត្រូវបានកក្រើកឡើងនៅឆ្នាំ១៩៩៧ដោយរដ្ឋប្រហារដឹកនាំដោយសហនាយករដ្ឋមន្ត្រីលោកហ៊ុន-សែនប្រឆាំងនឹងភាគីមិនមែនកុម្មុយនិស្តក្នុងរដ្ឋាភិបាល។[៥២] ភាគច្រើននៃពួកអ្នកនយោបាយមិនមែនកុម្មុយនិស្តត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ហ៊ុន-សែន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចប្រឹងប្រែងការកសាងឡើងវិញបានរីកចម្រើននិងនាំទៅដល់ស្ថេរភាពនយោបាយខ្លះតាមរយៈការទប់ដោយប្រជាធិបតេយ្យពហុបក្សក្រោមរបប​រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។[៥៣] នៅខែ កក្កដា ២០១០ កាំង-ហ្គេកអ៊ាវធ្លាប់ជាសមាជិកខ្មែរក្រហមទីមួយហើយដែលបានរកឃើញថាមានកំហុសក្នុងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងតួនាទីរបស់គាត់ជាអតីតអ្នកបញ្ជាការនៃជំរុំប្រល័យស-២១។ គាត់ត្រូវបានគេកាត់ទោសដាក់គុកមួយជីវិត។[៥៤][៥៥] យ៉ាងណាមិញ លោកហ៊ុន-សែនបានប្រឆាំងនឹងការជំនុំជម្រះយ៉ាងធំទូលាយនៃអតីតឃាតកខ្មែរក្រហមដ៏ច្រើនណាមួយទៀតឡើយ។[៥៦] លោកនិយាយថានេះគឺដោយសារតែលោកចង់ជៀសវាងអស្ថេរភាពនយោបាយ។ យ៉ាងណាក៏ដោយ វាប្រហែលទំនងណាស់ដោយសារតែភាពទូទៅនៃអតីតខ្មែរក្រហមនៅថ្នាក់លើបំផុតនៃរចនាសម្ព័ន្ធរដ្ឋាភិបាលជាតិកម្ពុជានិងដែនដី។[ត្រូវការអំណះអំណាង]
ព្រះរាជាណាចក្រកម្ពុជា
US Navy 101025-N-6770T-204 U.S. Navy Cmdr. Joseph Keenan, right, commanding officer of the guided-missile frigate USS Crommelin (FFG 37).jpg

ក្រោយពីការមិនចុះសម្រុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជា ការស្តារ ហេដ្ឋារចនាសម្ព័ន្ធ បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹង លំនឹង នយោបាយ បានវិលត្រលប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល។
នយោបាយ
អត្ថបទដើមចម្បង: នយោបាយកម្ពុជា និង បញ្ជីគណបក្សនយោបាយនៅកម្ពុជា

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យរាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ រួមមាន បួនអំណាចធំៗ ៖ អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ អំណាចតុលាការ និង អំណាចសារព័ត៌មាន។

អំណាចនីតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់, អំណាចនីតិបញ្ញត្តិ ជាអំណាចអនុម័ត/រៀបចំច្បាប់, អំណាចតុលាការ ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់, អំណាចសារព័ត៌មាន​ ជាអំណាចបញ្ចេញមតិ។

អំណាចនីតិប្រតិបត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីមួយរូប ជាអ្នកដឹកនាំរដ្ឋាភិបាល សេរីពហុបក្ស។​រដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួង និងឧបនាយករដ្ឋមន្ត្រី ច្រើនរូប។ នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ដោយមានការផ្តល់យោបល់/ឯកភាពពីរដ្ឋសភា។ នាយករដ្ឋមន្ត្រី និង គ្រប់មន្ត្រីក្រសួងក្រោមឱវាទ មានតួនាទីអនុវត្តច្បាប់ (នីតិប្រតិបត្តិ) ដោយចេញជាក្រឹត្យ អនុក្រឹត្យផ្សេងៗ ដើម្បីឲ្យបុគ្គលគ្រប់រូបអនុវត្តតាម។

អំណាចនីតិបញ្ញត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋសភា​ និង ព្រឹទ្ធសភា។ ស្ថាប័នទាំងពីរនេះ មានតួនាទីពិនិត្យ និងសម្រេចអនុម័តច្បាប់ និង តាមដានរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ ។ រដ្ឋសភា មានសិទ្ធិកោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីគ្រប់ក្រសួង មកបង្ហាញមុខនៅរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់តំណាងរាស្រ្ត ជាសមាជិករបស់រដ្ឋសភា។

អំណាចតុលាការ ឋិតនៅក្រោមការអនុវត្ត របស់អង្គចៅក្រម។ អង្គចៅក្រម តែងតាំងដោយព្រះមហាក្សត្រ។ អង្គចៅក្រម មានតួនាទីកាត់ក្តីគ្រប់បុគ្គលតាមច្បាប់ ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទៀតផង។

អំណាចសារព័ត៌មាន​ ជាអំណាចរបស់មហាជន ឋិតនៅក្រោមស្ថាប័នបណ្តាញព័ត៌មាន ក្នុងនោះមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មាន …។ ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើល គ្រប់សកម្មភាពរបស់អំណាចទាំងបីខាងលើ ដើម្បីជាទុនកែតម្រង់ឲ្យដើរតាមគន្លងច្បាប់ដែលបានចែង។

ព្រឹត្តិការណ៍សំខាន់

ព្រះអង្គម្ចាស់នរោត្តម-សីហមុនី ត្រូវបានជ្រើសឡើងនៅថ្ងៃទី១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ង្គក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុនរោត្តម-សីហនុ មួយសប្តាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសម្រេច ឱ្យឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូប និងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទនរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។ BBC បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុងគណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំណូលរបស់ប្រជាជន។
រដ្ឋាភិបាល
ព្រះបាទនរោត្តម-សីហមុនី

នយោបាយជាតិនៅកម្ពុជាចូលរួមក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញរបស់ជាតិនៅឆ្នាំ១៩៩៣។ រដ្ឋាភិបាលនេះគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលបានដំណើរការជាប្រជាធិបតេយ្យអ្នកតំណាងអាស្រ័យសភា។ នាយករដ្ឋមន្ត្រីកម្ពុជា មន្ត្រីមួយរូបដែលបានកាន់ដោយហ៊ុន-សែនតាំងពីឆ្នាំ១៩៨៥ គឺជាប្រមុខរដ្ឋាភិបាល ដែលកាលណោះព្រះមហាក្សត្រកម្ពុជា (ថ្មីៗនរោត្តម-សីហមុនី) គឺជាប្រមុខរដ្ឋ។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមការប្រឹក្សានិងជាមួយការយល់ស្របដោយរដ្ឋសភា។

នាយករដ្ឋមន្ត្រីនិងអ្នកដែលត្រូវគេតែងតាំងជារដ្ឋមន្ត្រីប្រើប្រាស់អំណាចនីតិប្រតិបត្តិ គ្រានោះដែលអំណាចនីតិបញ្ញត្តិត្រូវបានចែករំលែកដោយនីតិប្រតិបត្តិ និងសភាតំណាងរាស្ត្រកម្ពុជាទ្វីសភា ដែលប្រកបដោយវិមានជាន់ទាប រដ្ឋសភា និង វិមានជាន់ខ្ពស់ ព្រឹទ្ធសភា។ ពួកសមាជិកនៃសភាមាន១២៣អាសនៈត្រូវបានជ្រើសតាំងតាមរយៈប្រព័ន្ធតំណាងសមាមាត្រ និងប្រើសម្រាប់រយៈពេលអតិបរមាប្រាំៗឆ្នាំ។ ព្រឹទ្ធសភាមាន៦១អាសនៈ ពីរក្នុងចំណោមអាសនៈនោះត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និងពីរទៀតដោយរដ្ឋសភា និងនៅសល់បានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ពី២៤ខេត្ត-ក្រុងកម្ពុជា។ ពួកព្រឹទ្ធសមាជិកបម្រើការរយៈកាលប្រាំមួយឆ្នាំម្ដង។

នៅថ្ងៃ ១៤តុលា ២០០៤ ព្រះមហាក្សត្រនរោត្តម-សីហមុនីត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជបល្ល័ង្កដែលមានសមាជិកពិសេសប្រាំបួនរូប ផ្នែកនៃដំណើរការជ្រើសរើសមួយនោះគឺត្រូវបានដាក់ប្រារព្ធឡើងភ្លាមៗ បន្ទាប់ពីការដាក់រាជ្យនៃព្រះបាទនរោត្តម-សីហនុបានមួយសប្ដាហ៍។ ការជ្រើសរើសនៃព្រះសីហមុនីត្រូវបានយល់ព្រមដោយលោកនាយករដ្ឋមន្ត្រីហ៊ុន-សែននិងអ្នកនាំពាក្យរដ្ឋសភាព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ (ព្រះភាតារួមបិតានិងឧត្តមក្រុមប្រឹក្សារបស់ព្រះមហាក្សត្រ) គឺជាសមាជិកទាំងពីររូបនៃក្រុមប្រឹក្សារាជបល្ល័ង្ក។ ព្រះអង្គត្រូវបានលើកឡើងឱ្យសោយរាជ្យនៅភ្នំពេញនៅថ្ងៃ ២៩តុលា ២០០៤។

គណបក្សប្រជាជនកម្ពុជា (គ.ប.ក.) គឺជាគណបក្សដឹកនាំដ៏សំខាន់នៅកម្ពុជា។ គ.ប.ក.កាន់កាប់សភាជាន់ទាបនិងជាន់ខ្ពស់នៃសភាតំណាងរាស្ត្រ ដែលមាន៧៣អាសនៈក្នុងរដ្ឋសភានិង៤៣អាសនៈក្នុងព្រឹទ្ធសភា។ គណបក្សប្រឆាំងសមរង្ស៊ីគឺជាគណបក្សធំទីពីរនៅកម្ពុជាមាន២៦អាសនៈក្នុងរដ្ឋសភានិង២អាសនៈក្នុងព្រឹទ្ធសភា។
នាយករដ្ឋមន្ត្រីហ៊ុន-សែន។

លោកហ៊ុន-សែននិងរដ្ឋាភិបាលរបស់លោកបានជួបប្រទះភាពចម្រូងចម្រាស់ជាច្រើន។ លោកហ៊ុន-សែនធ្លាប់ជាអតីតមេបញ្ជាការខ្មែរក្រហមដែលដើមឡើយត្រូវបានប្រគល់តំណែងដោយពួកវៀតណាម និង បន្ទាប់មកពួកវៀតណាមបានចាកចេញពីប្រទេសនេះ ដោយថែរក្សាតំណែងបុរសខ្លាំងរបស់លោកតាមរយៈអំពើហិង្សា និងការសង្កត់សង្កិននៅពេលណាបានគិតថាចាំបាច់។[៥៧] នៅឆ្នាំ១៩៩៧ ដោយការខ្លាចអំណាចដែលកំពុងកើនឡើងនៃសហនាយករដ្ឋមន្ត្រីរបស់លោក ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ លោកហ៊ុនបានផ្ដើមរដ្ឋប្រហារមួយ ដោយការប្រើប្រាស់កងទ័ពដើម្បីបន្សុទ្ធព្រះរណឫទ្ធិនិងពួកអ្នកគាំទ្រទ្រង់។ ព្រះរណឫទ្ធិត្រូវបានបណ្ដេញចេញពីតំណែងនិងបានគេចព្រះកាយទៅប៉ារីស គ្រានោះពួកអ្នកប្រឆាំងហ៊ុន-សែនត្រូវបានចាប់ខ្លួន ធ្វើទារុណកម្មនិងអ្នកខ្លះត្រូវបានសម្លាប់ភ្លាមៗមួយរំពេច។[៥៧][៥៨]

ក្នុងការគាបសង្កត់ខាងនយោបាយ រដ្ឋាភិបាលកម្ពុជាត្រូវបានគេចោទប្រកាន់អំពីអំពើពុករលួយក្នុងការលក់ដីក្នុងផ្ទៃក្រឡាធំៗទៅអោយវិនិយោគិនបរទេសដែលជាលទ្ធផលក្នុងការបណ្ដេញចេញនូវ​អ្នកភូមិរាប់ពាន់នាក់[៥៩] ដូចគ្នាដែរការទទួលសំណូកក្នុងការដោះដូរសម្រាប់ការផ្ដល់ឱ្យធ្វើអាជីវកម្មភោគទ្រព្យប្រេងនិងធនធានរ៉ែរបស់កម្ពុជា។[៦០] កម្ពុជាត្រូវគេចុះបញ្ជីជានិច្ចជារដ្ឋាភិបាលមួយក្នុងចំណោមរដ្ឋាភិបាលពុករលួយបំផុតក្នុងលោក។[៦១][៦២][៦៣]
រចនាសម័្ពន្ច

រចនាសម្ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា មាន៖

ព្រះមហាក្សត្រ ជានិមិត្តរូបតំណាងប្រទេស

រដ្ឋសភា និង ព្រឺទ្ធសភា ទទួល អំណាចនិតិបញ្ញត្តិ (មានតួនាទី អនុម័តច្បាប់)
រដ្ឋាភិបាល ទទួល អំណាចនិតិប្រតិបត្តិ​ (ព្រាងច្បាប់ និងអនុវត្តច្បាប់ ដែលបានសម្រេចយល់ព្រម ដោយរដ្ឋសភា និង ព្រឹទ្ធសភា)
តុលាការ ទទួល អំណាចតុលាការ (ផ្អែកតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីកាត់សេចក្តី។ តុលាការមាន អំណាចឯករាជ្យ)

កងទ័ព
អត្ថបទដើមចម្បង: កងទ័ពយោធពលខេមរភូមិន្ទ
នាយទាហានកងទ័ពជើងទឹក​កម្ពុជាអង្កេតបញ្ជាការដ្ឋានជើង​ហោះហើរកំឡុងលំហាត់សមុទ្រកម្ពុជា-ស.រ.២០១១។

កងយោធពលខេមរភូមិន្ទ កងទ័ពជើងទឹកកម្ពុជា កងទ័ពអាកាសកម្ពុជា និងកងរាជអាវុធហត្ថ ដោយរួមទៅបង្កើតបានកងទ័ពយោធពលខេមរភូមិន្ទ ក្រោមបញ្ជការនៃក្រសួងការពារជាតិ ដែលបានធ្វើប្រមុខលើដោយនាយករដ្ឋមន្ត្រីកម្ពុជា។ ព្រះករុណាព្រះបាទសម្ដេចនរោត្តម-សីហមុនីគឺមេបញ្ជការជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ (ក.យ.ខ.ភ.) និងនាយករដ្ឋមន្ត្រីហ៊ុន-សែនរបស់ប្រទេសនេះកាន់តំណែងអគ្គមេបញ្ជការជាក់ស្ដែង។

ការបញ្ចូលនូវរចនាសម្ព័ន្ធបញ្ជាការឡើងវិញនៅដើមឆ្នាំ២០០០គឺការផ្ដើមគន្លឹះសំខាន់ចំពោះការរៀបចំកងទ័ពកម្ពុជាឡើងវិញ។ នេះបានមើលឃើញក្រសួងការពារបង្កើតឱ្យមានអគ្គនាយកដ្ឋានចំណុះបីដែលទទួលខុសត្រូវចំពោះការដឹកនាំភស្តុភារនិងហិរញ្ញវត្ថុ សេវាកម្មសម្ភារៈនិងបច្ចេកទេស និងសេវាកម្មការពារក្រោមទីបញ្ជាការដ្ឋានជាន់ខ្ពស់ (ប.ជ.)។

រដ្ឋមន្ត្រីការពារជាតិគឺលោកឧត្តមសេនីយ៍ទៀ-បាញ់បានបម្រើការជារដ្ឋមន្ត្រីការពារតាំងពីឆ្នាំ១៩៧៩។ រដ្ឋលេខាធិការសម្រាប់ក្រសួងការពារជាតិគឺ​ចាយ-សាំងយុននិងប៉ោ-ប៊ុនស៊្រឺ។ អគ្គមេបញ្ជាការថ្មីនៃក.យ.ខ.ភ.និងត្រូវបានជំនួសដោយឧបៈលោក លោកឧត្តមសេនីយ៍ប៉ុល-សារឿន ដែលជាអ្នកស្មោះត្រង់នឹងលោកនាយករដ្ឋមន្ត្រីហ៊ុន-សែនដ៏យូរមកហើយ។ មេបញ្ជការកងទ័ពគឺលោកឧត្តមសេនីយ៍មាស-សុភា និងនាយអគ្គសេនាធិការកងទ័ពគឺលោកជា-សារ៉ាន់។

នៅឆ្នាំ២០១០ កងទ័ពយោធពលខេមរភូមិន្ទបានផ្សំឡើងប្រហែលនាយទាហាន២១០០០០នាក់។ ការចំណាយកងទ័ពកម្ពុជាសរុបឈរនៅ៣%នៃផ.ស.ស.ជាតិ។ កងរាជអាវុធហត្ថកម្ពុជាសរុបច្រើនជាង៧០០០នាក់។ កិច្ចការអសេនិករបស់ខ្លួនរួមមានការផ្ដល់សន្តិសុខ និងសន្តិភាពសាធារណៈ ដើម្បីស៊ើបអង្កេតនិងទប់ស្កាត់បទឧក្រិដ្ឋដែលបានរៀបចំឡើង ភេរវកម្ម និងក្រុមហិង្សាផ្សេងៗ ដើម្បីការពារកម្មសិទ្ធិរដ្ឋនិងសាធារណៈ ដើម្បីជួយនិងសង្គ្រោះពួកអសេនិកជននិងកម្លាំងសង្គ្រោះបន្ទាន់ផ្សេងៗក្នុងករណីសង្គ្រោះបន្ទាន់ គ្រោះធម្មជាតិ កាលាហលអសេនិក និងការប៉ះទង្គិចប្រដាប់អាវុធ។
ទំនាក់ទំនងការបរទេស
អត្ថបទដើមចម្បង: ទំនាក់ទំនងការបរទេសកម្ពុជា
ឯកអគ្គរាជទូតថៃ-វណ្ណាបង្ហាញសារតាំង​របស់លោកដល់លោកប្រធានាធិបតីឌ្មីតទ្រី-មីដឌ្វីឌិវនៅថ្ងៃ ១៨តុលា ២០១០។
រដ្ឋមន្ត្រីការបរទេស​ហោ-ណាំហុងជួប​ជាមួយរដ្ឋលេខាធិការស.រ.ហឹលឡឺរី ឃ្លិនថឹននៅបុរីញូវយ៉កនៅឆ្នាំ២០០៩។

ទំនាក់ទំនងការបរទេសកម្ពុជាត្រូវបានកាន់ដោយក្រសួងការបរទេសក្រោមឯ.ឧ.ហោ-ណាំហុង។

កម្ពុជាជាសមាជិកមួយនៃសហប្រជាជាតិតាំង​ពី​ថ្ងៃ​ទី ១៤ធ្នូ ឆ្នាំ ១៩៥៥​ មក​ម្ល៉េះ ហើយក៏ជាសមាជិកនៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។ ក៏ជាសមាជិកមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី (ធ.អ.អ.) ​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃ ទី ៣០ ខែ​ មេសា ឆ្នាំ ១៩៩៩ និងបានចូលរួមអ.ព.ព.នៅថ្ងៃ ១៣តុលា ២០០៤។ នៅឆ្នាំ២០០៥ កម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីខាងកើតសម្ភោធនៅម៉ាឡេស៊ី។ ថ្ងៃ ២៣វិច្ឆិកា ២០០៩ កម្ពុជាបានជំនួសវិញនូវសមាជិកភាពរបស់ខ្លួនទៅក្នុងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (ភ.ថ.ប.អ.)។[៦៤] កម្ពុជាដំបូងបានក្លាយជាសមាជិកមួយនៃភ.ថ.ប.អ.នៅថ្ងៃ ៦កុម្ភៈ ១៩៥៨ ក៏ប៉ុន្តែបានដកសមាជិកភាពវិញនៅថ្ងៃ ២៦មីនា ២០០៣។[៦៥] កម្ពុជាបានបង្កើតឡើងនូវទំនាក់ទំនងការទូតជាមួប្រទេសជាច្រើន រដ្ឋាភិបាលនេះរាយការណ៍ថាស្ថានទូតម្ភៃក្នុងប្រទេសនេះ[៦៦] រួមមានពួកអ្នកជិតខាងអាស៊ីនិងប្រទេសទាំងនោះក្នុងចំណោមពួកអ្នកដើរតួសំខាន់កំឡុងកិច្ចចរចាសន្តិភាពប៉ារីស រួមមានស.រ. អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប (ស.អ.) ជប៉ុន និងរុស្ស៊ី[៦៧] ព្រមទាំង២០ស្ថានទូតនៃប្រទេសជិតខាងនៅអាស៊ី ​រួមមាន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាមានិតលាវ សាធារណរដ្ឋកូរ៉េខាងត្បូង សាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង និងព្រះរាជាណាចក្រថៃ។ ជាលទ្ធផលមួយនៃទំនាក់ទំនងអន្តរជាតិរបស់ខ្លួន អង្គការសប្បុរសធម៌ផ្សេងៗបានជួយជាមួយតម្រូវការហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងអសេនិក។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋនិងកម្ពុជាបានពង្រឹង។ ស.រ.គាំទ្រដល់កិច្ចប្រឹងប្រែងនៅកម្ពុជាដើម្បីប្រឆាំងនឹងភេរវកម្ម កសាងស្ថាប័នប្រជាធិបតេយ្យ លើកកម្ពស់សិទ្ធិមនុស្ស លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់អំពើពុករលួយ សម្រេចការទទួលខុសត្រូវដែលអាចទៅរួចពេញទីបំផុតរបស់ពួកអាមេរិកដែលខកខានចាប់ពីសម័យសង្គ្រាមវៀតណាម និងដើម្បីនាំយុត្តិធម៌ទាំងប៉ុន្មានដែលទទួលខុសត្រូវច្រើនបំផុតចំពោះការរំលោភបំពាននៃច្បាប់មនុស្សធម៌អន្តរជាតិបានប្រព្រឹត្តក្រោមរបបខ្មែរក្រហម។ ចំណាប់អារម្មណ៍ភូមិសាស្ត្រនយោបាយចិននៅកម្ពុជាបានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់រួមជាមួយការបញ្ចប់នៃសង្គ្រាមត្រជាក់។ ប្រទេសនេះទទួលបានឥទ្ធិពលជាច្រើន រួមមានទំនាក់ទំនងជិតស្និទជាមួយអតីតព្រះបាទនរោត្តម-សីហនុ ពួកសមាជិកជើងចាស់នៃរដ្ឋាភិបាលកម្ពុជា និងសហគមន៍ជនជាតិចិននៅកម្ពុជា។ មានការដោះដូរកម្រិតខ្ពស់ជាទៀងទាត់រវាងប្រទេសទាំងពីរ។ ជប៉ុនជាអ្នកបរិច្ចាគដ៏សំខាន់មួយចំពោះការធ្វើឱ្យបានល្អឡើងវិញនិងការកសាងឡើងវិញដោយហេតុបេសកកម្មអាជ្ញាធរអន្តរកាលស.ប. (អ៊ុនតាក់)ទម្រង់ជាន់ខ្ពស់និងការបោះឆ្នោតនៅឆ្នាំ១៩៩៣។ ជប៉ុនបានផ្ដល់១,២ ១០០កោដិ$ស.រ.នៅក្នុងជំនួយអភិវឌ្ឍន៍ឯនាយសមុទ្រ (ជ.អ.ន.)កំឡុងសម័យនេះចាប់តាំងពីឆ្នាំ១៩៩២ និងនៅតែជាប្រទេសម្ចាស់ជំនួយកំពូលរបស់កម្ពុជាដដែល។

គ្រានោះដែរ ការបែកបាក់យ៉ាងហិង្សានៅទសវត្សឆ្នាំ១៩៧០ និង៨០បានកន្លងផុតទៅជម្លោះព្រំដែនជាច្រើនរវាងកម្ពុជានិងពួកអ្នកជិតខាងរបស់ខ្លួនស្ថិតនៅយូរដដែល។ គ្មានកិច្ចព្រមព្រៀងលើកោះឆ្ងាយពីច្រាំងនិ ងផ្នែកនានានៃព្រំដែនជាមួយវៀតណាមនិងមិនបានកំណត់ព្រំដែនសមុទ្រនិងតំបន់ព្រំដែននានាជាមួយថៃឡើយ។ ទាំងកងទ័ពកម្ពុជានិងថៃបានប៉ះទង្គិចលើដីគោកភ្លាមៗនៅក្បែរប្រាសាទព្រះវិហារ ដែលនាំទៅដល់ការធ្វើឱ្យខូចទំនាក់ទំនងគ្នា។ តុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ១៩៦២ បានប្រគល់ប្រាសាទនេះឱ្យកម្ពុជា ក៏ប៉ុន្តែមិនបានច្បាស់លាស់ចំពោះដីខ្លះដែលនៅជុំវិញនោះ។ ប្រទេសទាំងពីរបានស្ដីបន្ទោសគ្នាចំពោះការបាញ់ដំបូង និងបានប្រកែកការចូលទឹកដីគ្នាទៅវិញទៅមក។
ជម្លោះ​អន្តរជាតិ

ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទសវត្សបានកន្លងផុតទៅ ជម្លោះព្រំដែនរវាងកម្ពុជា និង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និង​ព្រំប្រទល់ខ្លះទៅក្នុងប្រទេសវៀតណាម និង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់ និងតំបន់ព្រំដែនខាងប្រទេសថៃ។

ខែ មករា ២០០៣ កុប្បកម្មក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃស៊ុវណាន់-ខុងយិង លើប្រាសាទអង្គរវត្តបានផ្សព្វផ្សាយលើ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយនាយករដ្ឋមន្ត្រីហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា​ និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។​ ព្រំដែនត្រូវបានបើកឱ្យ ដំណើរការឡើងវិញនៅថ្ងៃទី ២១ ខែ មីនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបាន​ចំណាយ ៦លានដុល្លារ អាមេរិក ដើម្បីជាសំណងការខូចខាតស្ថានទូតថៃ និងយល់ព្រមសងការខូចខាតលើអាជីរកម្មឯកជនថៃ។
ចំណាត់ថ្នាក់អន្តរជាតិ
អង្គការ ការស្ទាបស្ទង់ ចំណាត់ថ្នាក់ ពិន្ទុ
ធនាគារពិភពលោក លិបិក្រមការសម្រួលការធ្វើធុរកិច្ច (២០១២) ១៣៨ក្នុងចំណោម១៨៣ ៧៥,៤%
តម្លាភាពអន្តរជាតិ លិបិក្រមការដឹងថាមានអំពើពុករលួយ (២០១២) ១៦៤ក្នុងចំណោម១៨៤ ៨៩,១៣%
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ លិបិក្រមអភិវឌ្ឍន៍មនុស្ស (២០១២) ១៣៩ក្នុងចំណោម១៨៤ ៧៥,៥%
ក្រុមប្រឹក្សាមាសពិភពលោក ការបម្រុងមាស (២០១០) ៦៥ក្នុងចំណោម១១០ ៦០%
អ្នករាយការណ៍គ្មានព្រំដែន លិបិក្រមសេរីភាពសារព័ត៌មានទូទាំងពិភពលោក (២០១២) ១១៧ក្នុងចំណោម ៦៥,៣%
មូលនិធិកេរ្តិ៍មរតក លិបិក្រមសេរីភាពសេដ្ឋកិច្ច (២០១២) ១០២ក្នុងចំណោម១៧៩ ៥៧%
របាយការណ៍ការប្រកួតប្រជែងសកល វេទិកាសេដ្ឋកិច្ចពិភពលោក (២០១២) ៩៧ក្នុងចំណោម១៤២ ៦៨,៣%
លិបិក្រមសន្តិភាពសកល វិទ្យាស្ថានសេដ្ឋកិច្ចវិទ្យានិងសន្តិភាព (២០១២) ១០៨ក្នុងចំណោម១៤២ ៦៨,៣%
សហប្រជាជាតិ លិបិក្រមការអប់រំ(២០១២) ១៣២ក្នុងចំណោម១៧៩ ៧៣,៧%
ភូមិសាស្ត្រ
អត្ថបទដើមចម្បង: ភូមិសាស្ត្រកម្ពុជា
ភ្នំដងរែកនៅភាគខាងជើងកម្ពុជា

ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ក្នុងចំណោមប្រទេសទាំង១០​។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាងនិង លើពិភពលោក។

កម្ពុជាមានក្រឡាផ្ទៃ១៨១០៣៥សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) (៦៩៨៩៨ ម៉ាយ ការ៉េ) និងសណ្ដូកទាំងមូលចូលក្នុងតំបន់និវត្តន៍ រវាងរយៈទទឹងជ១០°និង១៥° និងរយៈបណ្ដោយក១០២°និង១០៨°។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲ្យឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិច គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សម្បូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲ្យប្រទេសយើង មានលក្ខណៈល្អក្នុងការអភិវឌ្ឍលើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ។ ប្រទេសនេះមានព្រំដែនទល់នឹងថៃនៅភាគខាងជើងនិងខាងលិច៨០០គ.ម និងលាវនៅភាគខាងកើតឆៀងខាងជើង៥៤១គ.ម និងវៀតណាមនៅភាគខាងកើត និងខាងកើតឆៀងខាងត្បូង១២២៨គ.ម។ វាមានខ្សែច្រាំងសមុទ្រ៤៤៣សហាតិមាត្រ រឺ គីឡូម៉ែត្រ (២៧៥ ម៉ាយ) តាមបណ្ដោយឈូងសមុទ្រថៃ។

ព្រំប្រទល់ប្រទេស៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ប្រវែង ២៦០០គ.ម គឺព្រំប្រទល់ដីគោក ៥ភាគ៦ និង ឆ្នេរសមុទ្រមាន ១ភាគ៦។
ព្រំប្រទល់ដីគោក៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃ ដែលសុទ្ធជាប្រទេស បានចុះកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាង នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ។
ព្រំប្រទល់សមុទ្រ៖ ព្រះរាជាណាចក្រកម្ពុជា មានទីតាំងជាប់សមុទ្រ ដោយមានឆ្នេរ ៤៤០ គីឡូម៉ែត្រ ជាយទ្វីបទូលាយ និង សមុទ្រត្រូពិច ជម្រៅមធ្យមសម្បូរជលផល គ្រប់បែបយ៉ាងងាយស្រួល ដល់ការធ្វីអាជីវកម្មនេសាទសមុទ្រ ចិញ្ចឹមសត្វសមុទ្រ និង ជាកន្លែងទេសចរណ៍ដ៏ល្អប្រណិត លាយឡំជាមួយខ្សាច់ពណ៌ស ប្រកបដោយ ខ្យល់អាកាសបរិសុទ្ធ។
ទ្រង់ទ្រាយ និង​ទំហំ៖ ព្រះរាជាណាចក្រកម្ពុជា មានទំហំ ១៨១ ០៣៥គ.ម២ មានរាងចតុពហុកោណស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពី ជើងទៅត្បូង​៤៤០គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲ្យមានការលំបាក ដល់ការអភិវឌ្ឍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមាន ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា ពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេ ដូចជា បន្ទុះភ្នំភ្លើង ការរញ្ជួយដី។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង។

ទេសភាពកម្ពុជាត្រូវបានកំណត់លក្ខណៈដោយវាលទំនាបកណ្ដាលដែលព័ទ្ធជុំវិញដោយដីខ្ពស់និងភ្នំទាបៗនិងរួមមានបឹងទន្លេសាប និងការលាតសន្ធឹងនៃដីសណ្ដទន្លេមេគង្គខ្ពស់ៗ។ ការលាតសន្ធឹងទៅខាងក្រៅចាប់ពីតំបន់កណ្ដាលនេះគឺជាវាលទំនាបចន្លោះៗ ដែលមានព្រៃឈើស្ដើង និងការកើនឡើងកម្ពស់ចាប់ពីប្រហែល២០០មាត្រ (៦៥០ភ្វីត)លើកម្រិតទឹកសមុទ្រ។ ទៅខាងជើងវាលទំនាបកម្ពុជាទល់នឹងចំណោតថ្មភក់ ដែលបង្កើតនូវចំណោតថ្មទល់មុខគ្នាទៅភាគខាងត្បូងដែលសន្ធឹងច្រើនជាង៣២០សហាតិមាត្រ រឺ គីឡូម៉ែត្រ(២០០ ម៉ាយ) ចាប់ពីខាងលិចទៅខាងកើត និងងើបឡើងទល់ទៅលើវាលទំនាបដល់កម្ពស់ពី១៨០ទៅ៥៥០មាត្រ រឺ ម៉ែត្រ(៦០០ដល់១៨០០ភ្វីត)។ ចំណោតនេះកំណត់នូវព្រំដែនខាងត្បូងនៃជួរភ្នំដងរែក។

លំហូរទៅខាងត្បូងឆ្លងកាត់តំបន់ខាងកើតប្រទេសនេះគឺទន្លេមេគង្គ ដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជាដែលប្រជាជនកម្ពុជាពឹងផ្អែកសម្រាប់ទទួលទាននឹងប្រកបរបរអាជីវកម្មដើម្បីជួយផ្គត់ផ្គង់គ្រួសារ។ ភាគខាងកើតនៃមេគង្គ វាលទំនាបចន្លោះៗផុសឡើងបន្តិចម្ដងៗជាមួយដែនដីខ្ពស់ភាគខាងកើត ជាតំបន់ដែលសម្បូរដោយព្រៃភ្នំនិងខ្ពង់រាបខ្ពស់ៗដែលលាតចូលទៅក្នុងប្រទេសលាវ និងវៀតណាម។ ៧៥%នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង១០០ម លើនីវ៉ូទឹកសមុទ្រ​ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០- ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឦសានប្រទេសថៃ។ នៅភាគខាងលិចឆៀងខាងត្បូង បណ្ដុំដែនដីលើពីរផ្សេងគ្នានៃកម្ពុជា គឺជួរភ្នំក្រវាញ និងជួរភ្នំដំរី បង្កើតតំបន់ដែនដីខ្ពស់មួយផ្សេងទៀតដែលគ្របដណ្ដប់ភាគច្រើននៃតំបន់ដែនដីរវាងបឹងទន្លេសាប និងឈូងសមុទ្រថៃ។ ក្នុងតំបន់ដាច់ស្រយាលនិងគ្មានមនុស្សនៅដ៏ធំនេះ ភ្នំឱរ៉ាល់ គឺជាកំពូលភ្នំខ្ពស់បំផុតរបស់កម្ពុជា ងើបឡើងដល់កម្ពស់១៨១៣មាត្រ រឺម៉ែត្រ (៥៩៤៩ភ្វីត)។ តំបន់ច្រាំងសមុទ្រភាគខាងត្បូងដែលជាប់នឹងឈូងសមុទ្រថៃគឺជាចម្រៀកដែនដីខ្ពស់ចង្អៀតមួយ ដែលបានគ្របដណ្ដប់ដោយព្រៃឈើដ៏ច្រើននិងមានមនុស្សរស់នៅរាយប៉ាយ ដែលនៅឃ្លាតឆ្ងាយពីវាលទំនាបកណ្ដាលដោយដែនដីខ្ពស់ៗនៅខាងលិចឆៀងខាងត្បូង។

ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ លក្ខណៈពិសេសភូមិសាស្ត្រប្លែកបំផុតគឺជំនន់នៃបឹងទន្លេសាប ដែលវាស់ទៅប្រហែល២៥៩០សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ (១០០០ ម៉ាយ ការ៉េ) កំឡុងរដូវប្រាំង និងរីកឡើងប្រហែល២៤៦០៥សហាតិមាត្រការ៉េ រឺគីឡូម៉ែត្រការ៉ែ (៩៥០០ ម៉ាយ ការ៉េ) កំឡុងរដូវវស្សា។ នេះបាននាំឱ្យមានមនុស្សរស់នៅដ៏ច្រើននៅវាលទំនាប ដែលត្រូវទុកសម្រាប់ការដាំដុះស្រូវឡើងទឹក ជាដែនដីបេះដូងនៃកម្ពុជា។ ភាគច្រើននៃតំបន់នេះត្រូវបានគេកំណត់ជាតំបន់អភិរក្សជីវមណ្ឌល។

3. សណ្ឋានដី៖ ដោយយោងទៅតាមលក្ខណៈទូទៅនៃ សណ្ឋានដីនៃ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃផតកណ្តាល ជាទំនាប ហើយព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប និង ទិសនិរតីជាតំបន់ឈូងសមុទ្រ។ ម៉្យាងទៀត ដោយយោងទៅតាម គោលការអភិវឌ្ឍន៍ តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ ផ្នែកធំៗ គឺ៖

តំបន់វាលរាប៖ តំបន់វាលរាប មានក្រលាផ្ទៃ ២៥០៦៩ គ.ម២ មានប្រជាជនរស់នៅសរុប ៥៨៩៨ ៣០៥ នាក់ និង​ ដង់ស៊ីតេ ប្រជាជនក្នុងតំបន់នេះគឺ ២៣៥ នាក់ ក្នុង ១ គ.ម២(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន៦៣ ឃុំ-សង្កាត់ ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ ។ តំបន់វាលរាប ជាតំបន់ដែលមានប្រជាជនរស់នៅចម្រុះ ច្រើនជាតិសាសន៍ ក្រៅពីខ្មែរ មានជនជាតិចិន វៀតណាម ចាម ថៃ ឡាវ និង​ ក្រុមជនជាតិស្បែកសដែលមានតិចតួច។ ចំនែកជនជាតិភាគតិច មានរស់នៅក្នុងស្រុក ពញាក្រែក មេមត់ ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះ​ រួមមានជនជាតិកួយ និង ស្ទៀង។
តំបន់បឹងទន្លេសាប៖ តំបន់បឹងទន្លេសាប មានក្រលាផ្ទៃ ៦៧៦៦៨គ.ម២ មានប្រជាជនរស់នៅសរុប ៣ ៥០៥ ៤៤៨ នាក់ និង ដង់ស៊ីតេប្រជាជន ៥៧គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន៦០ ឃុំ-សង្កាត់ ៤៨៨ ភូមិចំនួន ៤០៤១ ។ តំបន់នេះរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិសាត់ និង​ ខេត្តកំពង់ឆ្នាំង ។ នៅតំបន់បឹងទន្លេសាប ក្រៅពីជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ ដូចជា ស្អួច ស្ទៀង និង​ សំរែ ជាដើម។
តំបន់ឆ្នេរសមុទ្រ៖ តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២ ៣៧ គ.ម២ មានប្រជាជនរស់នៅចំនួន ៨៤៤ ៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។ តំបន់នេះរួមមាន ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តកែប ។ ខេត្តទាំង ៤នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យក ខេត្តព្រះសីហនុ ជាចំនុចកណ្តាល ដែលមានចំងាយ ២៣២ គ.ម ពីរាជធានីភ្នំពេញ ។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាម វៀតណាម ចិន ថៃ និង ជនជាតិភាគតិចដូចជា ជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ កសិកម្ម និង នេសាទ។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពង់រាប​ វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន ។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ទុរេន។ល។ ជាពិសេស តំបន់នេះសម្បូរ ទៅដោយ ដើមកោងកាងជាប ច្រើនប្រភេទ។ ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមានកោះ ចំនួន ៦០។ ក្នុងនោះ នៅ ខេត្តកោះកុង មាន ២៣ ខេត្តកំពត មាន២ ខេត្តព្រះសីហនុ មាន២២ និងខេត្តកែប មាន១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង ២៣៧ គ.ម ខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុ មានប្រវែង ១១០គ.ម និង ក្រុងកែប មានប្រវែង ២៦គ.ម ។ ឈូងសមុទ្រកម្ពុជាមាន ជម្រៅពុំសូវជ្រៅប៉ុន្មានទេ ហើយមាបាតរាវស្មើ ។ ជម្រៅទឹកជាមធ្យម ៥០ម៉ែត្រ ជម្រៅគិតជា អតិបរមាមិនលើស​ ពី៨១ម៉ែត្រទេ ។ ឈូងសមុទ្រនេះ ខណ្ឌប្រទេសកម្ពុជា ជាពីរឧបទ្វីបម៉ាឡាកា ។ តំបន់ឆ្នេរ មានផ្ទៃដី ១៧២៣៧ គ.ម២ ខេត្តកែប មាន ៣៣៦គ.ម២ ខេត្តកំពត មាន ៤៨៧៣ គ.ម២ និង ខេត្តកោះកុង មាន ១១១៦០គ.ម២ ។
តំបន់ភ្នំ និង ខ្ពង់រាប៖ តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨ ០៦១ គ.ម២ មានប្រជាជនរស់នៅចំនួន ១១៨៩ ០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧គ.ម២ (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន៣៩ ឃុំ-សង្កាត់ ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ។ ប្រជាជនដែលមាននៅក្នុងតំបន់ខ្ពង់រាប និង​ភ្នំ ក្រៅពីជនជាតិខ្មែរ ឡាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិព្នង ស្ទៀង ក្រោល រអួង ទំពូន ថ្មូន ប្រ៊ូវ ស្មិល គួយ អានោង ចារាយ គ្រឹង រដែរ ខា ស្អួច កាចក់ កាវ៉ែត និង លុន។ ក្នុងចំណោម ជនជាតិទាំងអស់នោះ ជនជាតិព្នងមានចំនួន ច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។[៦៨]

អាកាសធាតុ
អត្ថបទដើមចម្បង: អាកាសធាតុកម្ពុជា
ខ្លាឃ្មុំព្រះអាទិត្យ

អាកាសធាតុកម្ពុជា ក៏ដូចជានៅទូទាំងអាស៊ីអាគ្នេយ៍ដែរ ត្រូវបានគ្របដណ្ដប់ដោយខ្យល់មូសុង ដែលគេស្គាល់ថាក្ដៅហើយសើមនៅតំបន់និវត្តន៍ ពីព្រោះតែភាពផ្សេងនៃរដូវកាលដែលបានកត់សម្គាល់ខុសគ្នា។

កម្ពុជាមានសីតុណ្ហភាពរវាងពី២១ ដល់ ៣៥ °C (៦៩,៨ ដល់៩៥ °F) និងមានលំអានជាមូសុងនិវត្តន៍។ មូសុងនិរតីបោះចូលទៅដីគោកដែលនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃនិងមហាសមុទ្រឥណ្ឌាចាប់ពីខែឧសភាដល់ខែតុលា។ មូសុងឦសាននាំមកនូវរដូវប្រាំង ដែលបន្តចាប់ពីខែវិច្ឆិកាដល់ខែមីនា។ ប្រទេសនេះឆ្លងកាត់ការធ្លាក់ភ្លៀងយ៉ាងច្រើនបំផុតចាប់ពីខែកញ្ញាដល់ខែតុលាជាមួយកំឡុងរដូវប្រាំងដែលផ្ដើមឡើងចាប់ពីខែមករាដល់ខែកុម្ភៈ។ សីតុណ្ហភាពមធ្យមអតិបរមា គឺចន្លោះពី ២៥,៥ អង្សាសេ ទៅ ២៩,៥ អង្សាសេ(ក្តៅជាងគេ គឺខែមេសា) និងសីតុណ្ហភាពមធ្យមអប្បបរមា គឺនៅចន្លោះ ពី ២៤ អង្សាសេ ទៅ ២៦,៥ អង្សាសេ (ត្រជាក់ជាងគេនៅខែធ្នូ)។ សីតុណ្ហភាពនេះ មានការប្រែប្រួលខ្លះ ទៅតាមតំបន់ ដូចជា នៅតំបន់ភ្នំ និងខ្ពង់រាប (ភ្នំបូកគោ សីតុណ្ហភាពមធ្យមគឺ ២០ អង្សាសេ)។

កម្ពុជាមានរដូវពីរផ្សេងគ្នា។ រដូវវស្សា ដែលចាប់ផ្ដើមពីខែឧសភាដល់ខែតុលា អាចឃើញថាសីតុណ្ហភាពធ្លាក់ចុះដល់២២ °C (៧១,៦ °F)និងត្រូវបាននាំមកជាទូទៅជាមួយភាពសើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកាដល់ខែមេសានៅពេលនោះសីតុណ្ហភាពអាចកើនឡើងរហូតដល់៤០ °C (១០៤ °F)ក្បែរខែមេសា។ ទឹកជំនន់ដ៏មហន្តរាយបានកើតឡើងនៅឆ្នាំ២០០១និងម្ដងទៀតនៅឆ្នាំ២០០២ ដែលកម្រិតទឹកជំនន់ខ្លះស្ទើរតែរាល់ឆ្នាំ។

យោងតាមប្រភពពី គេហទំព័រ Cite error: Closing missing for tag៖
ខែ មករា កុម្ភះ មីនា មេសា ឧសភា មិថុនា កក្តដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ
សីតុណ្ហភាពអតិបរមា (°C) ៣១ ៣៣ ៣៤ ៣៥ ៣៤ ៣៣ ៣២ ៣២ ៣១ ៣១ ៣០ ៣០
សីតុណ្ហភាពមធ្យម (°C) ២៦ ២៧ ២៨ ២៩ ២៩ ២៨ ២៨ ២៨ ២៨ ២៧ ២៧ ២៦
សីតុណ្ហភាពអប្បបរមា (°C) ២២ ២២ ២៣ ២៤ ២៤ ២៤ ២៤ ២៤ ២៤ ២៤ ២៣ ២២
កំរិតទឹកភ្លៀង (មីលីម៉ែត្រ) ៧,៦ ១០,២ ៣៥,៦ ៧៨,៧ ១៤៤,៨ ១៤៧,៣ ១៥២,៤ ១៥៤,៩ ២២៦,១ ២៥១,៥ ១៣៩,៧ ៤៣,២
ជីវិតសត្វព្រៃ
អត្ថបទដើមចម្បង: ជីវិតសត្វព្រៃកម្ពុជា
ក្រៀលស្រៈ

កម្ពុជាមានភាពដោយឡែកដ៏ច្រើននៃរុក្ខជាតិ និងសត្វ។ មានប្រភេទថនិកសត្វ២១២ប្រភទ ប្រភេទបក្សី៥៣៦ប្រភេទ ប្រភេទល្មូន២៤០ប្រភេទ ប្រភេទត្រីទឹកសាប៨៥០ប្រភេទ (តំបន់បឹងទន្លេសាប) និងប្រភេទត្រីសមុទ្រ៤៣៥ប្រភេទ។ ភាគច្រើននៃជីវៈចម្រុះនេះគឺមាននៅក្បែរបឹងទន្លេសាប និងជីវមណ្ឌលដែលព័ទ្ធជុំវិញ។[៦៩] តំបន់អភិរក្សជីវមណ្ឌលបឹងទន្លេសាបគឺជាបាតុភូតបរិស្ថានវិទ្យាតែមួយគត់ជុំវិញបឹងទន្លេសាប។ វាព័ទ្ធជុំវិញបឹងនេះនិងខេត្តប្រាំបួន: កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារ។ នៅឆ្នាំ១៩៩៧ វាត្រូវបានតាំងជាតំបន់អភិរក្សជីវមណ្ឌលយូណេស្កូ។[៧០] ទីលំនៅសំខាន់ផ្សេងៗទៀតរួមមានព្រៃប្រាំងនៅខេត្តមណ្ឌលគីរី និងរតនគីរី និងបរិស្ថានប្រព័ន្ធជួរភ្នំក្រវាញ រួមមានឧទ្យានជាតិបូកគោ ឧទ្យានជាតិបទុមសាគរ និងភ្នំឱរ៉ាល់ និងទីលាក់កំបាំងជីវិតសត្វព្រៃភ្នំសំកុក (Samkos)។

អត្រានៃការកាប់ព្រៃឈើនៅកម្ពុជាគឺជាអត្រាមួយក្នុងចំណោមអត្រាខ្ពស់បំផុតនៅក្នុងពិភពលោក។ គម្របព្រៃទឹកភ្លៀងដំបូងរបស់កម្ពុជាបានធ្លាក់ចាប់ពីជាង៧០%នៅឆ្នាំ១៩៦៩ដល់ត្រឹម៣,១%នៅឆ្នាំ២០០៧។ ជាសរុប កម្ពុជាបានបាត់បង់២៥០០០ គីឡូម៉ែត្រការ៉េ (៩៧០០ ម៉ាយ ក.)នូវព្រៃរវាងឆ្នាំ១៩៩០និង២០០៥—៣៣៤០ គ.ម២ (១២៩០ ម៉ាយ ក.)នៅក្នុងព្រៃឈើដ៏សំខាន់បំផុត។ ចាប់តាំងពីឆ្នាំ២០០៧ តិចជាង៣២២០ គ.ម២ (១២៤៣ ម៉ាយ ក.)នៃព្រៃឈើសំខាន់ដែលនៅសល់រួមជាមួយលទ្ធផលថាភាពទ្រទ្រង់នៃតំបន់បម្រុងព្រៃឈើកម្ពុជាអនាគតគឺស្ថិតក្រោមការគំរាមកំហែងយ៉ាងខ្លាំង ជាមួយនិងពួកអ្នករកស៊ីកាប់ឈើខុសច្បាប់ដែលកំពុងរកប្រាក់ចំណូល។[៧១]
បំណែងចែករដ្ឋបាល
អត្ថបទដើមចម្បង: បំណែងចែករដ្ឋបាលកម្ពុជា

រាជធានី និងខេត្តនៃកម្ពុជាគឺជាបំណែងចែករដ្ឋបាលថ្នាក់ដំបូង។ កម្ពុជាត្រូវបានបែងចែកទៅជា២៤ខេត្ត-រាជធានី។

ក្រុងនិងស្រុកគឺជាបំណែងចែករដ្ឋបាលកម្ពុជាថ្នាក់ទីពីរ។ តាមច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​​រដ្ឋសភា​បាន​អនុម័ត ហើយព្រះមហាក្សត្របានទ្រង់ចេញព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ កាលពី​ពេល​ថ្មី​ៗ ប្រទេស​កម្ពុជា ត្រូវ​បាន​ចែក​ជា​រាជធានី និង​ខេត្ត​។ រាជធានី​ចែក​ចេញ​ជា​ខណ្ឌ ខណ្ឌ​ចែក​ជា​សង្កាត់​។ ខេត្ត​ចែក​ចេញ​ជា ស្រុក និង​ក្រុង ដែល​ស្រុក​ចែក​ជា​ឃុំ និងសង្កាត់ ហើយ​ក្រុង​ចែក​ជា​សង្កាត់​។ ជា​លទ្ធផល​នៃ​ច្បាប់​នេះ មាន​ដូចជា ៖

ផ្លាស់ប្ដូរ​ឈ្មោះ​ក្រុង​ចំនួន​៣ មក​ជា​ខេត្ត​រួម​មាន ៖ ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្ត​ប៉ៃលិន​។
បង្កើត​ក្រុង​ថ្នាក់​ស្មើ​ស្រុក​ចំនួន​៣ គឺ ៖ ក្រុង​ប៉ោយប៉ែត​នៃ​ខេត្ត​បន្ទាយមានជ័យ ក្រុង​សួង​នៃ​ខេត្ត​កំពង់ចាម ក្រុង​បាវិត​នៃ​ខេត្ត​ស្វាយរៀង​។
ធ្វើការ​ផ្លាស់ប្ដូរ​ទីរួមខេត្ត​មក​ជា​ក្រុង និង​បង្កើត​ស្រុក ខណ្ឌ​ថ្មី ព្រមទាំង​បង្កើត​ក្រុង​ដែល​បំបែក​ពី​ស្រុក ទីប្រជុំជន ខេត្ត​ចំនួន​៥ ក្នុង​នោះ​មាន ៖ ស្រុក​រុក្ខគិរី​នៃ​ខេត្ត​បាត់ដំបង ដែល​បំបែក​ពី​ស្រុក​មោងឬស្សី, ខណ្ឌ​សែនសុខ​នៃ​រាជធានី​ភ្នំពេញ ដែល​បំបែក​ចេញពី​ខណ្ឌ​ឫស្សីកែវ, ក្រុង​ព្រៃវែង បំបែក​ចេញ​ពី​ស្រុក​កំពង់លាវ​នៃ​ខេត្ត​ព្រៃវែង និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ព្រៃវែង ទៅ​ជា​ស្រុក​ស្វាយអន្ទង​នៃ​ខេត្ត​ព្រៃវែង​វិញ, ក្រុង​ក្រចេះ បំបែក​ពី​ស្រុក​ក្រចេះ និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ក្រចេះ ទៅ​ជា​ស្រុក​ចិត្របុរី​នៃ​ខេត្ត​ក្រចេះ​វិញ, ក្រុង​ព្រះវិហារ បំបែក​ពី​ស្រុក​ត្បែងមានជ័យ​នៃ​ខេត្ត​ព្រះវិហារ និង​ក្រុង​កំពត បាន​ប្ដូរ​ឈ្មោះ​មក​ពី​ស្រុក​កំពង់បាយ​នៃ​ខេត្ត​កំពត ហើយ​ស្រុក​កំពត​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ស្រុក​ទឹកឈូ​វិញ​។ បច្ចុប្បន្ននេះដូចជាមានថែមស្រុកថ្មីមួយទៀតនៅខេត្តព្រៃវែង គឺស្រុកពោធិរៀង។

ខេត្តត្រូវបានបែងចែកជាបន្តបន្ទាប់ទៅជា១៥៩ស្រុក ២៦ក្រុង ៩ខណ្ឌ ១៤១៧ឃុំ និងសង្កាត់២០៤។ ស្រុក ក្រុង និងខណ្ឌជាត្រឡប់ត្រូវបានបែងចែកបន្ថែមទៅជាឃុំនិងសង្កាត់ ក្រៅពីស្រុកទៅ ក្រុង និងខណ្ឌបែងចែកជាបន្តមានតែសង្កាត់ទេគ្មានឃុំទេ បន្ទាប់មកឃុំនិងសង្កាត់បែងចែកទៀតជាភូមិ ហើយភូមិត្រូវបែងចែកជាក្រុមប៉ុន្តែមិនផ្លូវការទេ។
KhmerProvinces2.png
លេខ ខេត្ត-រាជធានី ធានី-ទីរួមខេត្ត ផ្ទៃក្រឡា (គម២) ប្រជាជន
១ បន្ទាយមានជ័យ សិរីសោភ័ណ ៦៦៧៩ ៦៧៨០៣៣
២ បាត់ដំបង បាត់ដំបង ១១៧០២ ១០៣៦៥២៣
៣ កំពង់ចាម កំពង់ចាម ៩៧៩៩ ១៦៨០៦៩៤
៤ កំពង់ឆ្នាំង កំពង់ឆ្នាំង ៥៥២១ ៤៧២៦១៦
៥ កំពង់ស្ពឺ កំពង់ស្ពឺ ៧០១៧ ៧១៦៥១៧
៦ កំពង់ធំ កំពង់ធំ ១៣៨១៤ ៧០៨៣៩៨
៧ កំពត កំពត ៤៨៧៣ ៥៨៥១១០
៨ កណ្ដាល តាខ្មៅ ៣៥៦៨ ១២៦៥៨០៥
៩ កែប កែប ៣៣៦ ៤០២០៨
១០ កោះកុង កោះកុង ១១១៦០ ១៣៩៧២២
១១ ក្រចេះ ក្រចេះ ១១០៩៤ ៣១៨៥២៣
១២ មណ្ឌលគីរី សែនមនោរម្យ ១៤២៨៨ ៦០៨១១
១៣ ឧត្តរមានជ័យ សំរោង ៦១៥៨ ១៨៥៤៤៣
១៤ ប៉ៃលិន ប៉ៃលិន ៨០៣ ៧០៤៨២
១៥ ភ្នំពេញ ភ្នំពេញ ៧៥៨ ២២៣៤៥៦៦
១៦ ព្រះសីហនុ ព្រះសីហនុ ៨៦៨ ១៩៩៩០២
១៧ ព្រះវិហារ ត្បែងមានជ័យ ១៣៧៨៨ ១៧០៨៥២
១៨ ពោធិ៍សាត់ ពោធិ៍សាត់ ១២៦៩២ ៣៩៧១០៧
១៩ ព្រៃវែង ព្រៃវែង ៤៨៨៣ ៩៤៧៣៥៧
២០ រតនគីរី បានលុង ១០៧៨២ ១៤៩៩៩៧
២១ សៀមរាប សៀមរាប ១០២២៩ ៨៩៦៣០៩
២២ ស្ទឹងត្រែង ស្ទឹងត្រែង ១១០៩២ ១១១៧៣៤
២៣ ស្វាយរៀង ស្វាយរៀង ២៩៦៦ ៤៨២៧៨៥
២៤ តាកែវ តាកែវ ៣៥៦៣ ៨៤៣៩៣១
សេដ្ឋកិច្ច
អត្ថបទដើមចម្បង: សេដ្ឋកិច្ចកម្ពុជា និង ផ្សារមូលបត្រកម្ពុជា

ទោះបីជាមានការរីកចម្រើនថ្មីៗក៏ដោយ សេដ្ឋកិច្ច​ប្រទេសកម្ពុជានៅតែរងឥទ្ធិពលអាក្រក់ពីសង្គ្រាមស៊ីវិល ជម្លោះផ្ទៃក្នុង និងអំពើពុករលួយ។ ចំណូលបានកើនឡើងយ៉ាងឆាប់រហ័ស តែនៅមានកម្រិត ទាបនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់។ ​ដៃគូសេដ្ឋកិច្ចសំខាន់ៗ សម្រាប់ការនាំចេញរួមមាន សហរដ្ឋអាមេរិច សិង្ហបុរី ជប៉ុន ថៃ ចិន ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី។
WatPhnom PhnomPenh 2005 2.JPG

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក។ ក្នុងឆ្នាំ១៩៩៩​ ផលិតផលក្នុងស្រុកសរុប របស់កម្ពុជា គឺ ៣១០០ លានដុល្លា ដែលគិតក្នុងមនុស្សម្នាក់ ២៧០ ដុល្លារពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។ មុនពេលធ្លាក់ចូលកុ្នងជម្លោះស៊ីវិលនាឆ្នាំ១៩៧០ កម្ពុជាខ្វះខាតនូវការអភិវឌ្ឍឧស្សាហកម្មដោយកម្លាំងពលកម្មភាគច្រើនស្ថិតក្នុងផែ្នកកសិកម្ម។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងបាននូវម្អូបអាហារ និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង ទោះជាទិន្នផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។ សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខែ្មរក្រហមពីឆ្នាំ ១៩៧៥ – ១៩៧៩ និងសង្រ្គាមកម្ពុជា-វៀតណាមពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ នៅអំឡុងឆ្នាំ១៩៧៤នៃពេលសង្រ្គាម អង្ករត្រូវបាននាំចូលពីខាងក្រៅ ផលិតផលធញ្ញជាតិរបស់កម្ពុជា ដែលពីមុនអំណោយផល ដល់ការនាំចេញ ផលិតផលកៅស៊ូបានធ្លាក់ចុះយ៉ាង គំហុក។ ភាពវឹកវរផៃ្ទក្នុងបាន ធ្វើអោយប៉ះពាល់ដល់ ឧស្សាហកម្មកែច្នៃរបស់កម្ពុជា ដែលនៅកេ្មងខ្ចីនៅឡើយ និងបានបំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោគ និងផ្លូវដែក ។ ក្នុងឆ្នាំ ១៩៧៥ របបថ្មីខែ្មរក្រហមបានធ្វើជាតូបនីយកម្ម នូវរាល់មធ្យោបាយផលិតក្នុងប្រទេសកម្ពុជា។ លុយនិងកម្មសិទ្ធិឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើសហករូបនីយកម្ម កម្មសិទ្ធផ្ទាល់ខ្លួន ត្រូវបានបំលែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ។ ផែនការ៤ឆ្នាំរបស់ខែ្មរក្រហម ដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យ ដែលបានព្រាងក្នុងឆ្នាំ១៩៧៦ បានឆ្លុះបញ្ចាំងពីការ ធ្វើស្រូវច្រើនរដូវ និងការពង្រីកអាយបានធំទូលាយនូវប្រព័ន្ធធារាសាស្រ្ត។ គម្រោងផែនការនេះ មានបំណងបង្កើនចំណូល ដែលបានមកពីការនាំចេញអង្ករនិងផលិតផលផេ្សងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគឿ្រងចក្រ ដែលប្រើប្រាស់សម្រាប់បម្រើ ដល់វិស័យឧស្សាហូបនីយកម្មនៅក្នុងប្រទេស។ គម្រោងផែនការ៤ឆ្នាំនេះ ត្រូវបានបង្កើតឡើងដោយពុំបានពិចារណាអោយបានស៊ីជម្រៅ និងត្រូវបានបង្ខំអោយអនុវត្តដោយឃោរឃៅ និងពុំទទួលបានជោគជ័យឡើយ។ ផលិតផលស្រូវកើនឡើងតិចតួច តែមានមនុស្សរាប់រយពាន់នាក់បានស្លាប់រវាង ឆ្នាំ១៩៧៦-១៩៧៨ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកម្លាំង និងជំងឺដង្កាត់​ដែលពុំបានយកចិត្តទុកដាក់ព្យាបាលនិងពិនិត្យរោគសញ្ញាខុស ពួកខែ្មរក្រហម បានប្រហារជីវិតមនុស្សរាប់រយពាន់នាក់ ដោយចោទពួកគេថាជាសត្រូវរបស់អង្គការ​។ អំពើឃោរឃៅ របស់របបខែ្មរ ក្រហមបានសម្លាប់ រង្គាលកម្លាំងពលកម្ម កម្ពុជាយ៉ាងច្រើន។ បន្ទាប់ពីរបបរខែ្មរក្រហមត្រូវដួលរលំក្នុងដើមឆ្នាំ១៩៧៩មក រដ្ឋាភិបាលបានបើកទូលាយលើវិស័យកសិកម្ម ប្រជាជនកម្ពុជារាប់លាននាក់ បានប្រកបការងារជាកសិករបែបគ្រួសារ។ ក្នុងអំឡុងពាក់កណា្តលទសវត្ស៩០​ទើបកម្ពុជាអាចមានផលិតផលអង្ករគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ខ្លួនឯងបាននិងចាប់ផ្តើមនាំចេញបានបន្តិចបន្តួច​។ ហេដ្ឋារចនាសម្ព័ន្ធ ប្រទេសបានកែលំអបន្តិចម្តងៗក្នុងឆ្នាំ៩០ ដោយមួយភាគធំផែ្អកលើជំនួយបរទេស។ តែវិស័យផេ្សងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បានរីកចម្រើននៅឡើយទេ។ ក្នុងឆ្នាំ១៩៩៥ សេដ្ឋកិច្ចប្រទេសទាំងមូលមានកម្រិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះ បើបៀ្របធៀបទៅនឹងមុនឆ្នាំ១៩៧០ សម្រាប់អ្នកមកទស្សនានៅប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីកចម្រើនដែលគេមើលឃើញនៅភ្នំពេញ។[៧២]
ប៉មOCIC​នៅភ្នំពេញ ទីស្នាក់ការផ្សារមូលបត្រកម្ពុជា​បណ្ដោះអាសន្ន។

នៅឆ្នាំ២០១១ ប្រាក់ចំណូលម្នាក់ៗរបស់កម្ពុជាក្នុងយុគភាពអំណាចការទិញគឺ២៤៧០$ និង១០៤០$ជាមធ្យមក្នុងម្នាក់ៗ។ ប្រាក់ចំណូលក្នុងម្នាក់ៗរបស់កម្ពុជាកំពុងកើនឡើងយ៉ាងលឿនប៉ុន្តែនៅទាបប្រៀបធៀបនឹងប្រទេសដទៃក្នុងតំបន់នេះ។ ក្រុមគ្រួសារជនបទភាគច្រើនបំផុតពឹងផ្អែកលើកសិកម្មនិងអនុវិស័យដែលទាក់ទងនឹងវិស័យនេះ។ ស្រូវអង្ករ ត្រី ឈើ កាត់ដេរ និងកៅស៊ូគឺជាទំនិញនាំចេញសំខាន់របស់កម្ពុជា។ វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (វ.ស.ស.អ. រឺ IRRI) បានដាក់បញ្ចូលឡើងវិញច្រើនជាងវិវិធភាពស្រូវតាមបែបប្រពៃណី៧៥០ទៅកម្ពុជាពីធនាគារគ្រាប់ពូជស្រូវរបស់ខ្លួននៅភ្វីលីពីន។[៧៣] វិវិធភាពទាំងនេះត្រូវបានប្រមូលនៅទសវត្ស១៩៦០។
ទីស្នាក់ការធនាគារមេគង្គ។

ផ្អែកលើអ្នកសេដ្ឋវិទូ ម.រ.អ.: កំណើនផសសជាមធ្យមប្រចាំឆ្នាំសម្រាប់សម័យកាល២០០១-២០១០គឺមាន៧,៧%ធ្វើឱ្យវាក្លាយជាមួយក្នុងចំណោមប្រទេសកំពូលទាំងដប់របស់ពិភពលោកដែលមានកំណើនផសសជាមធ្យមប្រចាំឆ្នាំខ្ពស់បំផុត។ ទេសចរណ៍ធ្លាប់ជាឧស្សាហកម្មដែលមានកំណើនលឿនបំផុតរបស់កម្ពុជា ជាមួយនិងដំណល់ដែលកើនឡើងពី២១៩០០០ក្នុងឆ្នាំ១៩៩៧ទៅជាង២លាននៅឆ្នាំ២០០៧។ ក្នុងឆ្នាំ២០០៤ អតិផរណាធ្លាប់មាន១,៧%និងការនាំចេញ១,៦ រយកោដិ$ $ស.រ.។

ចិនគឺជាប្រភពនៃវិនិយោគទុនផ្ទាល់បរទេសធំបំផុតរបស់កម្ពុជា។ ចិនបានធ្វើផែនការចំណាយ៨ រយកោដិ$ ក្នុងគម្រោងការ៣៦០ក្នុងប្រាំពីរខែដំបូងនៃឆ្នាំ២០១១។ វាក៏ជាប្រភពជំនួយបរទេសដ៏ធំបំផុតដែរ ដែលផ្ដល់ប្រហែល៦០០ លាន$នៅឆ្នាំ២០០៧ និង២៦០ លាន$នៅឆ្នាំ២០០៨។

ធនាគារជាតិកម្ពុជាគឺធនាគារកណ្ដាលនៃព្រះរាជាណាចក្រនេះនិងផ្ដល់ការត្រួតត្រានិយ័តកម្មទៅលើវិស័យធនាគាររបស់ប្រទេសនេះនិងក៏ទទួលខុសត្រូវ​ជាផ្នែកសម្រាប់ការបង្កើនវិនិយោគទុនផ្ទាល់បរទេសនៅក្នុងប្រទេសនេះ។ រវាងឆ្នាំ២០១០និង២០១២ចំនួននៃធនាគារដែលបានធ្វើនិយ័តកម្មនិងស្ថាប័នចុល្ល-ហិរញ្ញវត្ថុដែលបានកើនឡើងចាប់ពីអង្គភាព៣១គ្របដណ្ដប់លើស្ថាប័នដោយឡែកៗ៧០ក្រោមបន្ទាត់កំណើនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជា។

នៅឆ្នាំ២០១២ការិយាល័យឥណទានកម្ពុជាត្រូវបានបង្កើតឡើងជាមួយការត្រួតត្រានិយ័តកម្មផ្ទាល់ដោយធនគារជាតិកម្ពុជា។[៧៤] ការិយាល័យឥណទានកើនឡើងបន្ថែមទៀតនូវតម្លាភាពនិងស្ថេរភាពនៅខាងក្នុងវិស័យធនាគារកម្ពុជា ពេលនោះដែរ ធនាគារទាំងអស់និងក្រុមហ៊ុនចុល្ល-ហិរញ្ញវត្ថុឥឡូវត្រូវតម្រូវតាមច្បាប់ដើម្បីរាយការណ៍ភាពជាក់ស្ដែងនិងតួលេខទៀងទាត់ដែលទាក់ទងនឹងការប្រព្រឹត្តកម្ចីក្នុងប្រទេសនេះ។

មួយក្នុងចំណោមការប្រជែងធំបំផុតដែលប្រឈមនឹងកម្ពុជាគឺនៅតែជាការពិតថាប្រជាជនដែលមានវ័យចាស់ៗជាញឹកញាប់ខ្វះការអប់រំ ជាពិសេសនៅទីជនបទ ដែលរងទុក្ខវេទនាពីកង្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន។ ការភ័យខ្លាចអំពីស្ថេរភាពនយោបាយនិងអំពើពុករលួយក្នុងរដ្ឋាភិបាលបន្តុចបង្អាក់វិនិយោគទុនបរទេសនិងពន្យារជំនួយបរទេស ទោះបីមានជំនួយសំខាន់ៗពីពួកម្ចាស់អំណោយទ្វេភាគីនិងពហុភាគីក៏ដោយ។ ម្ចាស់អំណោយបានសន្យាផ្ដល់៥០៤ លាន$ ដល់ប្រទេសនេះនៅឆ្នាំ២០០៤[៧៥] កាលណោះធនាគារអភិវឌ្ឍន៍អាស៊ីតែឯងបានផ្ដល់៨៥០ លាន$ជាកម្ចី ការផ្ដល់ឱ្យ និងជំនួយបច្ចេកទេស។ [៧៦]
ទេសចរណ៍
វាលស្រែនៅបារាយណ៍ កំពង់ធំ

ឧស្សាហកម្មទេសចរណ៍គឺជាប្រភពធំបំផុតទីពីរនៃរូបិយវត្ថុរឹងរបស់ប្រទេសនេះបន្ទាប់ពីឧស្សាហកម្មវាយនភណ្ឌ។[៥១] រវាងខែមករានិងធ្នូ ឆ្នាំ២០០៧ ការមកដល់អ្នកទេសចរគឺ២,០ លាននាក់ មានកំណើន១៨,៥%លើសពេលដូចគ្នាក្នុងឆ្នាំ២០០៦។ អ្នកភាគច្រើនបំផុត (៥១%) បានមកដល់ឆ្លងកាត់សៀមរាបជាមួយអ្នកនៅសេសសល់ (៤៩%) ឆ្លងកាត់ភ្នំពេញនិងគោលដៅផ្សេងៗទៀត។[៧៧] គោលដៅទេសចរផ្សេងៗទៀត​រួមមានក្រុងព្រះសីហនុនៅខាងកើតឆៀងខាងត្បូងដែលមានរមណីយដ្ឋានឆ្នេរពេញនិយមជាច្រើននិងតំបន់នេះក្បែរកំពតនិងកែប​រួមមាន​ស្ថានីយភ្នំបូកគោ។ ទេសចរណ៍បានកើនឡើងជាបន្តបន្ទាប់រាល់ឆ្នាំក្នុងសម័យនឹងនរដោយប្រៀបធៀបចាប់តាំងពីការបោះឆ្នោតអ៊ុនតាក់១៩៩៣ នៅឆ្នាំ១៩៩៣ធ្លាប់មានទេសចរអន្តរជាតិ១១៨១៨៣ និងនៅឆ្នាំ២០០៩មានទេសចរអន្តរជាតិ២១៦១៥៧៧។[៧៨]

ភាគច្រើនបំផុតនៃពួកអ្នកទេសចរគឺជនជាតិជប៉ុន ចិន ភ្វីលីពីន អាមេរិក កូរ៉េខាងត្បូង និងបារាំង របាយការណ៍ដែលបាននិយាយ ដោយបន្ថែមថាឧស្សាហកម្មនេះបានរកប្រាក់ ១៤០០ លានដុល្លារស.រ.ខ្លះក្នុងឆ្នាំ២០០៧ ដោយគិតទៅស្ទើរតែដប់ភាគរយនៃផលិតផលជាតិសរុបរបស់ព្រះរាជាណាចក្រនេះ។[៧៩] សារព័ត៌មានភាសាចិនជៀនហួប្រចាំថ្ងៃបានវាយតម្លៃជាផ្លូវការដោយការនិយាយថាកម្ពុជានឹងមានការមកដល់ទេសចរបរទេសបីលាននាក់នៅឆ្នាំ២០១០និង​ប្រាំលាននាក់នៅឆ្នាំ២០១៥។ ទេសចរគឺជាមួយក្នុងចំណោមឧស្សាហកម្មគោលដែលកើនឡើងបីដងរបស់ប្រទេសកម្ពុជា។ ឧទ្យានប្រវត្តិសាស្ត្រអង្គរវត្តនៅខេត្តសៀមរាប ឆ្នេរសមុទ្រនៅព្រះសីហនុ និងទីក្រុងរាជធានីភ្នំពេញគឺជាការទាក់ទាញសំខាន់សម្រាប់ពួកទេសចរបរទេស។[៨០]
វប្បកម្ម
ការពិពណ៌នា ការស្ទាបស្ទង់ ចំណាត់ថ្នាក់ ពិភពលោក
អ្នកផលិតល្មុតកំពូលទាំង១០ (២០០៧) អង្គការស្បៀងអាហារនិងកសិកម្ម ១០ (តោនរង្វាស់រង្វាល់មួយពាន់) ១១៦០ (តោនរង្វាស់រង្វាល់មួយពាន់)
អ្នកផលិតស្រូវកំពូលទាំង១២ (២០១០) អង្គការស្បៀងអាហារនិងកសិកម្ម ៨,២ (តោនរង្វាស់រង្វាល់មួយលាន)
ទិដ្ឋភាពអង្គរវត្តនៅសៀមរាប។ អង្គរវត្តសព្វថ្ងៃនេះគឺជាចំណាប់អារម្មណ៍ទេសចរដ៏សំខាន់របស់កម្ពុជានិងក៏ត្រូវបានទៅលេងទស្សនាដោយពួក​អ្នកទេសចរជាច្រើនមកពីជុំវិញពិភពលោក។
ប្រជាសាស្ត្រ
អត្ថបទដើមចម្បង: ប្រជាសាស្ត្រកម្ពុជា, ក្រុមជនជាតិនៅកម្ពុជា, និង សាសនានៅកម្ពុជា

ប្រជាពលរដ្ឋ ៨៥% ជាអ្នកធ្វើស្រែចម្ការ។ បើគិតមកដល់់ឆ្នាំ ២០០៧ ចំនួនប្រជាជនកម្ពុជា មានប្រហែល១៤ លាននាក់​(ភេទប្រុស ៦៣៤៨១១២ និងភេទស្រី ៦៧៥១៣៦០​)​ តាមជំរឿនប្រជារាស្រ្តនៅឆ្នាំ២០០០។

៩៥%គឺជាជាតិពន្ឋុខ្មែរ។
​៥%គឺជាជាតិពន្ឋុដទៃដូចជា ចិន យួន ចាម …។

តាមការប៉ាន់ស្មានប្រមាណពី ៨៥% ទៅ៩០% នៃប្រជាជនរស់នៅទីជនបទ។

ដូចជានៅឆ្នាំ២០១០ កម្ពុជាមានប្រជាជន១៤៨០៥៣៥៨នាក់ដែលប៉ាន់ប្រមាណ។ កៅសិបភាគរយនៃប្រជាជនកម្ពុជាមានដើមកំណើតខ្មែរនិងនិយាយភាសាខ្មែរ ភាសាផ្លូវការរបស់ប្រទេសនេះ។ ប្រជាជនរបស់កម្ពុជាស្រដៀងគ្នាតិចតួច។ ក្រុមភាគតិចរបស់ខ្លួនចំនួន៥%រួមមានយួន (២២០០០០០នាក់) ចិន (១១៨០០០០នាក់) ចាម (៣១៧០០០នាក់) ភូមា និងខ្មែរលើ (៥៥០០០០នាក់) ។[៨១][មិនមែនក្នុងអាគតដ្ឋានដែលបានផ្ដល់ឱ្យទេ] អត្រាកំណើតរបស់ប្រទេសនេះគឺ២៥,៤ក្នុង១០០០នាក់។ អត្រាកំណើនប្រជាជនរបស់ខ្លួនគឺ១,៧០% គួរឱ្យកត់សំគាល់ខ្ពស់ជាងអត្រានៅថៃ កូរ៉េខាងត្បូង និងឥណ្ឌា។[៨២]

ភាសាខ្មែរគឺជាសមាជិកមួយនៃអំបូររងខ្មែរ-មននៃក្រុមភាសាទក្សិណអាស៊ី។ បារាំង ម្ដងនោះគឺជាភាសានៃរដ្ឋាភិបាលនៅឥណ្ឌូចិន គឺនៅតែបាននិយាយដោយប្រជាជនខ្មែរមានវ័យចំណាស់ជាច្រើន។ ភាសាខែ្មរមានអ្នកប្រើចំនួនជាង ៩៥%នៃចំនួនប្រជាជន។ រីឯភាសាបារាំងជាភាសាទី២ ហើយ ត្រូវបានគេនិយាយផងដែរ តែភាគច្រើនមនុស្សចាស់ៗប្រើ។ បារាំងក៏ជាភាសានៃការសិក្សានៅសាលានិងសាកលវិទ្យាល័យខ្លះដែលត្រូវបានផ្ដល់មូលនិធិដោយរដ្ឋាភិបាលបារាំង។ បារាំងកម្ពុជា ការសេសសល់ពីអតីតអាណានិគមរបស់ប្រទេសនេះ ជាគ្រាមភាសាមួយដែលបានរកឃើញនៅកម្ពុជានិងជួនកាលបានប្រើប្រាស់នៅក្នុងរដ្ឋាភិបាល ជាពិសេសនៅក្នុងតុលាការ។[៨៣]

ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ជនកម្ពុជាក្មេងៗជាច្រើន និងពួកគេទាំងនោះនៅក្នុងថ្នាក់់ធុរកិច្ចបានពេញចិត្តនឹងការរៀនជាភាសាអង់គ្លេស។ ក្នុងទីក្រុងសំខាន់ៗនិងមជ្ឈមណ្ឌលទេសចរណ៍នានា អង់គ្លេសគឺត្រូវបាននិយាយយ៉ាងទូលំទូលាយនិងបានបង្រៀននៅក្នុងសាលាមួយចំនួនដ៏ច្រើនពីព្រោះដោយសារចំនួនដ៏ច្រើនលើសលប់នៃពួកអ្នកទេសចរ​មកពីប្រទេសនានាដែលនិយាយអង់គ្លេស។ ទោះបីជានៅក្នុងទីតាំងខាងក្រៅជនបទបំផុតក៏ពិតមែន ក៏ប្រជាជនវ័យក្មេងៗភាគច្រើនបំផុតនិយាយយ៉ាងហោចអង់គ្លេសតិចតួចដែរ ដូចជាវាត្រូវបានបង្រៀនជារឿយៗដោយពួកព្រះសង្ឃនៅក្នុងវត្តអារាមតាមតំបន់ ដែលក្មេងជាច្រើនត្រូវបានអប់រំ។

សង្គ្រាមរដ្ឋប្បវេណីនិងផលវិបាករបស់សង្គ្រាមបានប៉ះពាល់គួរឱ្យកត់សំគាល់ដល់ប្រជាជនកម្ពុជា ៥០%នៃប្រជាជនទាំងនេះគឺក្មេងជាង២២ឆ្នាំ។ ក្នុងអត្រាស្ត្រីភេទ១,០៤ទល់នឹងបុរសភេទ កម្ពុជាមានអត្រាភេទលំអៀងទៅស្ត្រីភេទច្រើនបំផុតក្នុងមហាអនុតំបន់មេគង្គ។[៨៤] ក្នុងអត្រាប្រជាជនកម្ពុជាជាង៦៥ អត្រាស្ត្រីភេទទល់នឹងបុរសភេទគឺ១,៦:១។[៧៥]

ប្រជាជនកម្ពុជាបង្អាញលក្ខណៈពិសេសសំខាន់ៗជាច្រើន។ ទី១ដោយសារការរីកឡើងយ៉ាងរហ័សរបស់កេ្មងៗក្រោយឆ្នាំ១៩៧៩ ដែលវាជាចំនួនប្រជាជនកេ្មងមានយ៉ាងហោច ណាស់ពាក់កណ្តាលអាយុក្រោម១៨ឆ្នាំនៃអាយុសព្វថៃ្ងនេះ។ ទី២ សមាមាត្រចំនួននារីជាមួយប្រជាជនពេញវ័យគឺខ្ពស់ រហូត៥០%នៃប្រជាជនទាំងនោះ ដែលមានអាយុ១៨ឆ្នាំ ឬក៏ភាគច្រើនជាស្រ្តី។ ជាលទ្ធផលនៃសង្រ្គាមមានចំនួនសមាមាត្រ ខ្ពស់គួរសមនៃស្រ្តីនៅផ្ទះយ៉ាងហោចណាស់២៥% យោងតាមយូនីសេហ្វ។

ប្រជាជនកម្ពុជា និងឡាវ ត្រូវបានគេមើលឃើញថាមានចំនួនតិច ដោយសារចំនួនប្រជាជនវៀតណាម និងថៃ និងដោយ ដង់ស៊ីតេប្រជាជនជាមធ្យមនៅក្នុងប្រទេសតូចជាង គឺតិចជាងយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម។ តំបន់ប្រជាជនរស់នៅយ៉ាងច្រើននៅក្នុង ប្រទេសកម្ពុជាមិនមានច្រើនដូចជាការប្រមូលផ្តុំនៃប្រជាជនដែលគេបានរក ឃើញនៅតាមដងទនេ្លក្រហម និងទនេ្លមេគង្គក្នុងប្រទេសវៀតណាមទេ។

ប្រជាជនកម្ពុជាមានចំនួន ១២៤៩១៥០១នាក់(ការប៉ាន់ស្មានក្នុងឆ្នាំ២០០១)។ ប្រជាជនកើនឡើងប្រហែលចំនួន២,៣% ក្នុងមួយឆ្នាំ ជាប្រទេសមួយ ដែលមាន អត្រាកំណើនចំនួនខ្ពស់ផងដែរ។ ដង់ស៊ីតេប្រជាជនគឺ ៦៩ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ដោយប្រមូលផ្តុំនៅតាមតំបន់ទំនាបកណ្តាល។ តំបន់ភ្នំនៃប្រទេស មានជំងឺគ្រុនចាញ់ដែលធ្វើអោយ ប្រជាជនរស់នៅតំបន់នោះមាន ចំនួនតិចហើយមិនមានទឹកគ្រប់គ្រាន់ នៅខេត្តភាគខាងជើង អំឡុងទសវត្សឆ្នាំ១៩៧០ ក្រោម របបឃោរឃៅខែ្មរក្រហម ទីក្រុងរបស់ប្រទេសកម្ពុជាទាំងអស់គ្មានប្រជាជនរស់នៅ ហើយលំនៅដ្ឋានទាំងឡាយត្រូវបានគេបោះបង់ចោល។[៨៥]
ប · ព · ក ទីក្រុង រឺ ទីប្រជុំជនធំៗបំផុតកម្ពុជា
(ជំរឿនប្រជាជនកម្ពុជា២០០៨)
ចំណាត់ថ្នាក់ ឈ្មោះទីក្រុង ខេត្ត ប្រជ.
ភ្នំពេញ
ភ្នំពេញ

បាត់ដំបង
បាត់ដំបង
១ ភ្នំពេញ ភ្នំពេញ ៤២២៣៤៥៦៦ សៀមរាប
សៀមរាប

ព្រះសីហនុ
ព្រះសីហនុ
២ បាត់ដំបង បាត់ដំបង ២៥០០០០
៣ សៀមរាប សៀមរាប ១៧១៨០០
៤ ព្រះសីហនុ ព្រះសីហនុ ១៣២០០០
៥ ប៉ោយប៉ែត បន្ទាយមានជ័យ ៨៩៥៤៩
៦ ព្រៃវែង ព្រៃវែង ៧៤០០០
៧ កំពង់ចាម កំពង់ចាម ៦៣៧៧០
៨ សិរីសោភ័ណ បន្ទាយមានជ័យ ៦១៦៣១
៩ តាខ្មៅ កណ្ដាល ៥៨២៦៤
១០ ពោធិ៍សាត់ ពោធិ៍សាត់ ៥៧០០០
សាសនា
ព្រះពុទ្ធសាសនាគឺជាសាសនាផ្លូវការរបស់កម្ពុជា។

ព្រះពុទ្ធសាសនាថេរវាទគឺជាសាសនាផ្លូវការកម្ពុជា ដែលត្រូវបានប្រតិបត្តិដោយ៩៥ភាគរយច្រើនក្នុងចំណោមអត្រាប្រជាជន។ ប្រពៃណីពុទ្ធសាសនាថេរវាទគឺរីកសាយភាយនិងរឹងមាំក្នុងបណ្ដាខេត្តទាំងអស់ ដែលមានវត្តអារាម៤៣៩២តាមប៉ាន់ស្មានទូទាំងប្រទេសនេះ។[៨៦] ភាគច្រើនដ៏ធំនៃជនជាតិខ្មែរគឺជាពុទ្ធសាសនិក និងមានសមាគមជិតស្និទជាច្រើនរវាងព្រះពុទ្ធសាសនា ប្រពៃណីវប្បធម៌ និងជីវិតប្រចាំថ្ងៃ។ ការប្រកាន់ខ្ជាប់ចំពោះព្រះពុទ្ធសាសនាជាទូទៅត្រូវបានគេចាត់ទុកថាជាស្នូលអត្តសញ្ញាណជនជាតិនិងវប្បធម៌របស់ប្រទេសនេះ។ សាសនានៅកម្ពុជា រួមមាន ព្រះពុទ្ធសាសនា ត្រូវបានសង្កត់សង្កិនដោយពួកខ្មែរក្រហមកំឡុងចុងទសវត្ស១៩៧០ ក៏ប៉ុន្តែក៏មានវិញចាប់តាំងពីឆ្លងកាត់នូវការធ្វើឱ្យរស់រានឡើងវិញ។

ឥស្លាមគឺជាសាសនានៃពួកភាគច្រើននៃពួកចាមនិងពួកភាគតិចម៉ាឡេនៅកម្ពុជា។ ភាគច្រើននៃពួកមូស៊្លីមគឺជាពួកសូនីនៃសាលាឝាផ្វែយនិងត្រូវបានទ្រទ្រង់យ៉ាងខ្ពស់នៅខេត្តកំពង់ចាម។ ថ្មីៗនេះ មានពួកមូស៊្លីមជាង៣០០០០០នាក់នៅក្នុងប្រទេសនេះ។

មួយភាគរយនៃប្រជាជនកម្ពុជាត្រូវបានគេសំគាល់អត្តសញ្ញាណថាជាគ្រិស្តសាសនិក នៅក្នុងពួកកាតូលិកដែលបង្កើតឡើងនូវក្រុមដ៏ធំបំផុតបានដើរតាមដោយពួកប្រូតេស្តង់។ ថ្មីៗនេះមានពួកកាតូលិក២០០០នាក់នៅកម្ពុជាដែលតំណាងឱ្យ០,១៥%នៃប្រជាជនសរុប។ និកាយផ្សេងៗទៀតរួមមាន ពួកបាបទិស្ត៍ សម្ព័ន្ធភាពគ្រិស្តសាសនិកនិងសាសនទូត ពួកពិធីនិយម ពួកសាក្សីព្រះយ៉េហូវ៉ា ពួកបញ្ញាសាសាវ័ក រឺ រួបរួម និងព្រះវិហារយេស៊ូគ្រិស្តនៃពួកសន្តៈថ្ងៃចុងក្រោយ។ [៨៧]

ពុទ្ធសាសនាមហាយានគឺជាសាសនានៃពួកភាគច្រើនចិននិងយួននៅកម្ពុជា។ ធាតុសំខាន់នៃការប្រតិបត្តិសាសនាផ្សេងដូចជា ពួកវីរបុរសនិងបុព្វការីជនអ្នកស្រុក សាសនាខុងជឺ និងសាសនាតាវលាយឡំជាមួយពុទ្ធសាសនាចិនក៏ត្រូវបានបដិបត្តិដែរ។
សាសនានៅកម្ពុជា
សាសនា ភាគរយ
ព្រះពុទ្ធ

៩៦,៤%
ឥស្លាម

២,១%
គ្រិស្ត

១,៣%
ផ្សេងៗ

០​,៣%
ការអប់រំ
អត្ថបទដើមចម្បង: ការអប់រំនៅកម្ពុជា

ក្រសួងអប់រំ យុវជន និង កីឡាទទួលខុសត្រូវចំពោះការបង្កើតគោលនយោបាយជាតិនិងបន្ទាត់នាំផ្លូវសម្រាប់ការអប់រំនៅកម្ពុជា។ ប្រព័ន្ធអប់រំកម្ពុជាគឺត្រូវបានធ្វើវិមជ្ឈការយ៉ាងខ្លាំង ជាមួយកម្រិតទាំងបីនៃរដ្ឋាភិបាល កណ្ដាល ខេត្ត និងស្រុកដែលទទួលខុសត្រូវសម្រាប់ការគ្រប់គ្រងរបស់ខ្លួន។ រដ្ឋធម្មនុញ្ញកម្ពុជាប្រកាសការអប់រំខានមិនបានដោយឥតគិតថ្លៃសម្រាប់អស់រយៈប្រាំបួនឆ្នាំហើយ ដែលធានានូវសិទ្ធិជាសកលដល់ការអប់រំគុណភាពជាមូលដ្ឋានគ្រឹះ។

ក្នុងឆ្នាំ២០០៤ វាត្រូវបានគេប៉ាន់ប្រមាណថា៧៣,៦%នៃប្រជាជនបានចេះអាននិងសរសេរ (៨៤,៧%បុរសភេទ និង៦៤,១%ស្ត្រីភេទ)។[៨៨] អាយុយុវជនប្រុស (១៥-២៤ឆ្នាំ)មានអត្រាអក្ខរភាព៨៩%ប្រៀបធៀបនឹង៨៦%សម្រាប់ស្រីៗ។[៨៩]

ប្រព័ន្ធអប់រំនៅកម្ពុជាបន្តប្រឈមនឹងការប្រកួតប្រជែងជាច្រើន ប៉ុន្តែកំឡុងប៉ុន្មានឆ្នាំមុនៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងលក្ខណ្ឌនៃការទទួលការចុះឈ្មោះទូទាត់ដំបូងៗ ការណែនាំនៃការលៃលកផ្អែកលើកម្មវិធី និងការអភិវឌ្ឍនៃក្របខណ្ឌគោលនយោបាយដែលជួយដល់កុមារដែលមានគុណវិបត្តិឱ្យទទួលបានលទ្ធភាពចូលទៅក្នុងការអប់រំ។[៩០] សាកលវិទ្យាល័យដែលបានអះអាងច្រើនបំផុតរបស់កម្ពុជាភាគខ្លះមានទីតាំងនៅភ្នំពេញ។

តាមប្រពៃណី ការអប់រំនៅកម្ពុជាត្រូវបានផ្ដល់ដោយវត្តអារាម ដូច្នេះការអប់រំដែលផ្ដល់ឱ្យច្រើនមានតែសម្រាប់ប្រជាជនជាបុរស[៩១] អំឡុងរបបខ្មែរក្រហម ការអប់រំបានរងនូវការដើរថយក្រោយគួរឱ្យកត់សំគាល់។
សុខភាព
អត្ថបទដើមចម្បង: សុខភាពនៅកម្ពុជា

គុណភាពនៃសុខភាពនៅកម្ពុជាកំពុងតែលើកកម្ពស់។ ដូចគ្នាដែរក្នុងឆ្នាំ២០១០ ភាពរំពឹងទុកនៃអាយុជីវិតគឺ៦០ឆ្នាំសម្រាប់បុរសនិង៦៥ឆ្នាំសម្រាប់ស្ត្រី ការរីកចម្រើនដ៏សំខាន់ចាប់តាំងពីឆ្នាំ១៩៩៩ នៅពេលនោះភាពរំពឹងទុកនៃអាយុជីវិតជាមធ្យមគឺ៤៩,៨ និង៤៦,៨រៀងគ្នា។[៩២] តំហែទាំសុខភាពត្រូវបានផ្ដល់ដោយទាំងគ្រូពេទ្យជំនាញសាធារណៈនិងឯកជន និងការស្រាវជ្រាវបានរកឃើញថាជំនឿទុកចិត្តក្នុងការផ្ដល់សុខភាពគឺជាកត្តាគន្លឹះមួយក្នុងការបង្កើននូវការយល់ដឹងអំពីសេវាតំហែទាំសុខភាពនៅកម្ពុជា​តាមជនបទ។[៩៣] រាជរដ្ឋាភិបាលកម្ពុជាធ្វើផែនការដើម្បីបង្កើនគុណភាពនៃតំហែទាំសុខភាពក្នុងប្រទេសដោយការលើកកម្ពស់ការយល់ដឹងអំពីហ៊ីវ/អេដស៍ គ្រុនចាញ់និងជំងឺផ្សេងៗដទៃទៀត។ ការចំណាយរបស់រដ្ឋាភិបាលលើតំហែទាំសុខភាពបានត្រូវគ្នានឹង៥,៨%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (ផសស)។

អត្រាមរណភាពទារករបស់កម្ពុជាបានថយចុះចាប់ពី១១៥ក្នុងកំណើតរស់១០០០នាក់នៅឆ្នាំ១៩៩៣ដល់៥៤នៅក្នុងឆ្នាំ២០០៩។ ក្នុងសម័យកាលដដែល អត្រាមរណភាពក្រោមប្រាំឆ្នាំបានថយចុះចាប់ពី១៨១ដល់១១៥ក្នុងកំណើតរស់១០០០នាក់។[៩៤] នៅតាមខេត្តជាមួយសុចនាករសុខភាពអាក្រក់បំផុតជាច្រើន រតនគីរី ២២,៩%នៃកុមារស្លាប់មុនអាយុប្រាំឆ្នាំ។[៩៥]

យូនីសេផ្វបានកត់សំគាល់កម្ពុជា ប្រទេសដែលមានមីនដីច្រើនបំផុតទីបីក្នុងពិភពលោក។[៩៦] ដែលកំណត់មរណភាពអសេនិកជនជាង៦០០០០នាក់និងរាប់ពាន់នាក់ទៀតបានធ្វើឱ្យពិការ រឺ របួសចាប់តាំងពីឆ្នាំ១៩៧០ដោយសារតែមីនដីដែលមិនទាន់ផ្ទុះបានបន្សល់ទុកក្នុងដីនៅឯតំបន់ជនបទ។[៩៧] ភាគច្រើននៃពួកជនរងគ្រោះគឺកុមារដែលឃ្វាលសត្វ រឺ លេងក្នុងវាលស្រែ។[៩៦] ពួកមនុស្សធំដែលរស់រានពីមីនដីជាញឹកញាប់តម្រូវឱ្យមានការកាត់អវយវៈដៃជើងមួយរឺច្រើននិងត្រូវពឹងអាស្រ័យចំពោះការសុំទានដើម្បីរស់។[៩៧] យ៉ាងណាក៏ដោយ ក៏ចំនួននៃស្លាប់ រឺរបួសដោយមីនដីបានថយចុះយ៉ាងខ្លាំង ចាប់ពី៨០០នាក់នៅឆ្នាំ២០០៥ រហូតមកដល់តិចជាង៤០០នាក់នៅឆ្នាំ២០០៦ និង២០៨នាក់នៅឆ្នាំ២០០៧ (៣៨នាក់បានស្លាប់និង១៧០នាក់រងរបួស)។[៩៨]
វប្បធម៌
អត្ថបទដើមចម្បង: វប្បធម៌កម្ពុជា និង កីឡានៅកម្ពុជា
រូបពិពណ៌នាសតវត្សទី១៩ រឿងវរវង្ស និងសូរវង្ស។

កត្តាផ្សេងៗដែលចូលរួមវិភាគទានដល់វប្បធម៌កម្ពុជារួមមានពុទ្ធសាសនាថេរវាទ ព្រហ្មញ្ញសាសនា អាណានិគមនិយមបារាំងនិងសកលភាវូបនីយកម្មទំនើប។ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជាទទួលខុសត្រូវចំពោះការជម្រុញនិងការអភិវឌ្ឍវប្បធម៌កម្ពុជា។ វប្បធម៌កម្ពុជាមិនត្រឹមរួមបញ្ចូលតែវប្បធម៌ជនជាតិភាគតិចដែនដីក្រោម ប៉ុន្តែកុលសម្ព័ន្ធភ្នំផ្សេងៗដែលមានវប្បធម៌ចំនួន២០ភាគខ្លះដែរ ដែលគេស្គាល់ជាធម្មតាថាខ្មែរលើ ពាក្យមួយដែលបានបង្កើតឡើងដោយព្រះនរោត្តម-សីហនុដើម្បីជម្រុញឱ្យមានសាមគ្គីភាពរវាងពួកអ្នកដែនដីខ្ពស់ និងពួកអ្នកដែនដីទំនាប។ ប្រជាជនខ្មែរតាមជនបទស្លៀកពាក់ក្រមាដែលជាទិដ្ឋភាពតែមួយគត់នៃការស្លៀកពាក់ខ្មែរ។ សំពះគឺជាការគំនាប់តាមប្រពៃណីខ្មែរ រឺក៏ វិធីមួយដើម្បីបង្ហាញការគោរពដល់អ្នកដទៃ។ វប្បធម៌ខ្មែរ ពេលដូចគ្នាដែរ បានរីកចម្រើននិងរីកសាយភាពដោយអធិរាជាណាចក្រខ្មែរ មានរចនាបថនៃរបាំ ស្ថាបត្យកម្មនិងចម្លាក់ផ្សេងៗ ដែលត្រូវបានដោះដូរជាមួយលាវ និងថៃជិតខាងតាមរយៈប្រវត្តិសាស្ត្រ។ អង្គរវត្តគឺជាឧទាហរណ៍ដែលបានគង់វង្សល្អបំផុតនៃស្ថាបត្យកម្មខ្មែរចាប់ពីសម័យអង្គររួមជាមួប្រាសាទផ្សេងៗដែលត្រូវបានរកឃើញនៅក្នុងនិងជុំវិញតំបន់នោះ។

តាមប្រពៃណី ប្រជាជនខ្មែរមានវិធីតែមួយគត់នៃការកត់ត្រាព័ត៌មានលើស្លឹករឹត។ សៀវភៅស្លឹករឹតកត់ត្រាវីរកថានៃប្រជាជនខ្មែរ រាមាយណៈ កំណើតនៃពុទ្ធសាសនា និងខ្សែសៀវភៅធម៌ផ្សេងៗទៀត។ ស្លឹកទាំងនឹងត្រូវបានថែរក្សាយ៉ាងល្អដោយ និងបានរុំក្នុងសំពត់ ដើម្បីការពារពីសំណើមនិងអាកាសធាតុ។[៩៩]

បុណ្យអុំទូក ជាការប្រកួតអុំទូកប្រចាំឆ្នាំ ដែលជាបុណ្យជាតិដែលប្រជាជនកម្ពុជាបានចូលរួមច្រើនបំផុត។ បានប្រារព្ធនៅចុងរដូវវស្សា នៅពេលដែលទន្លេមេគង្គចាប់ផ្ដើមស្រកត្រឡប់ទៅកម្រិតធម្មតាវិញដែលអនុញ្ញាតឱ្យបឹងទន្លេសាបហូរបញ្ច្រាស ប្រហែល១០%នៃប្រជាជនកម្ពុជាចូលរួមព្រឹត្តិការណ៍នេះរាល់ឆ្នាំដើម្បីលេងកីឡា ថ្លែងអំណរគុណដល់លោកខែ មើលកាំជ្រួច ហូបអាហារល្ងាច និងចូលរួមការប្រណាំងទូកក្នុងបរិយាកាសបែបល្បែងមួយ។[១០០] ល្បែងប្រជាប្រិយរួមមានការជល់មាន់ ការលេងនិងទាត់សី ដែលស្រដៀងនឹងបាល់ថង់។ ដោយបានផ្អែកលើប្រតិទិនសុរិយគតិឥណ្ឌាបុរាណ និងព្រះពុទ្ធសាសនាថេរវាទ ចូលឆ្នាំថ្មីខ្មែរគឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយដែលប្រារព្ធឡើងនៅខែមេសា។ តួអង្គសិល្បៈថ្មីៗនេះរួមមានពួកអ្នកចម្រៀង លោកស៊ីន-ស៊ីសាមុត និងអ្នកស្រីរស់-សេរីសុទ្ធា (និងក្រោយមកទៀតម៉េង-កែវពេជ្រចិន្ដា) ដែលបានបញ្ចូលស្ទីលតន្ត្រីថ្មីដល់ប្រទេសនេះ។
ក្បួនធ្វើម្ហូប
អត្ថបទដើមចម្បង: ក្បួនធ្វើម្ហូបខ្មែរ
អាម៉ុក ម្ហូបខ្មែរពេញនិយម

ស្រូវអង្ករគឺជាធញ្ញជាតិសំខាន់បំផុត ក៏ដូចជានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតដែរ។ ត្រីបានមកពីទន្លេមេគង្គនិងបឹងទន្លេសាបក៏ជាផ្នែកមួយសំខាន់នៃរបបអាហារដែរ។ ការផ្គត់ផ្គង់ត្រីនិងផលិតផលត្រីសម្រាប់អាហារនិងការជួញដូរនៅឆ្នាំ២០០០គឺ២០គីឡូក្រាមក្នុងម្នាក់ រឺ ២ អោនក្នុងមួយថ្ងៃក្នុងមនុស្សម្នាក់។[១០១] ត្រីខ្លះអាចត្រូវបានធ្វើជាប្រហុកសម្រាប់ការស្តុកទុកយូរ។ ក្បួនធ្វើម្ហូបខ្មែររួមមានផ្លែឈើនិវត្តន៍ សម្ល និងពួកនំបញ្ចុក។ គ្រឿងផ្សំសំខាន់គឺក្រូចសើច ស្លឹកគ្រៃ ខ្ទឹមស ទឹកត្រី ទឹកស៊ីអ៊ីវ ការី អម្ពិល ខ្ញី ប្រេងខ្យង ខ្ទិះដូង និងម្រេច។ អាហារដ៏ឆ្ងាញ់ពិសារខ្លះគឺនំបញ្ចុក អាម៉ុក អាពីង។

ឥទ្ធិពលបារាំងលើក្បួនធ្វើម្ហូបខ្មែររួមមានការីក្រហមខ្មែរជាមួយនំប៉័ងបាហ្គឺតអាំង។ ចំណែកបាហ្គឺតដែលបានអាំងត្រូវបានគេជ្រលក់ក្នុងការីហើយញ៉ាំ។ ការីក្រហមខ្មែរក៏ត្រូវបានញ៉ាំជាមួយបាយនិងនំបញ្ចុកអង្ករដែរ។ ប្រហែលជាម្ហូបញ៉ាំក្រៅពេលល្ងាចដែលពេញនិយមបំផុត គុយទាវ គឺជាទឹករំងាស់សាច់ជ្រូក សម្លមីអង្ករជាមួយនិងខ្ទឹមលីង ស្លឹកខ្ទឹម ដើមខ្ទឹមបៃតង ដែលអាចមាននៅពីលើផ្សេងៗដូចជា ប្រហិតសាច់គោ បង្គា ថ្លើមជ្រូក រឺ សាឡាត់។ ក្បួនធ្វើម្ហូបនេះមិនត្រូវបានគេស្គាល់ទេដោយប្រៀបធៀបទៅនឹងពិភពលោកប្រៀបផ្ទឹមនឹងប្រទេសជិតខាងរបស់ខ្លួន ថៃ និង វៀតណាម។
កីឡា
អត្ថបទដើមចម្បង: ពហុកីឡាដ្ឋានជាតិមរតកតេជោ

បាល់ទាត់គឺជាមួយក្នុងចំណោមកីឡាប្រជាប្រិយជាងគេ ទោះបីជាយ៉ាងណាវិជ្ជាជីវករខាងកីឡាបានរៀបចំកីឡាជាច្រើនដែលមិនទូទៅនៅកម្ពុជាដូចជានៅបណ្ដាប្រទេសលោកខាងលិចឡើយ ពីព្រោះដោយសារលក្ខខណ្ឌសេដ្ឋកិច្ច។ បាល់ទាត់ត្រូវបាននាំមកកម្ពុជាដោយពួកបារាំងនិងក្លាយជាមានប្រជាប្រិយភាពជាមួយពួកអ្នកនៅក្នុងស្រុក។[១០២] ក្រុមបាល់ទាត់ជាតិកម្ពុជាបានរៀបចំលើកទីបួនក្នុងពានអាស៊ី១៩៧២ ក៏ប៉ុន្តែការរីកចម្រើនបានបង្ហាញចាប់តាំងពីសង្គ្រាមរដ្ឋប្បវេណីមកម៉្លេះ។ កីឡាលោកខាងលិចដូចជាបាល់ទះ កសាងខ្លួន វាយកូនគោលវាល សហភាពបាល់អោប វាយគោលចូលឡូ និងបាល់បោះកំពុងទទួលបានប្រជាប្រិយភាព។ កីឡាក្នុងស្រុករួមមានការប្រណាំងទូកប្រពៃណី ប្រណាំងក្របី ប្រដាល់សេរី ចំបាប់បុរាណខ្មែរ និងល្បុក្កតោ។ កម្ពុជាដំបូងបានចូលរួមក្នុងកីឡាអូឡាំពិកកំឡុងល្បែងអូឡាំពិករដូវក្ដៅ១៩៥៦ដែលបញ្ជូនពួកអ្នកជិះសេះ។ កម្ពុជាក៏បានអញ្ជើញជាកិត្តិយសក្នុងល្បែងល.ក.ប.ថ. រឺ GANEFO ការឆ្លាស់គ្នានឹងល្បែងអូឡាំពិក នៅក្នុងទសវត្សឆ្នាំ១៩៦០។
ពួកអ្នករបាំអប្សរាខ្មែរ។
របាំ
អត្ថបទដើមចម្បង: របាំនៅកម្ពុជា
របាំជូនពរ

របាំខ្មែរអាចត្រូវបានចែកទៅជាបីចំណាត់ថ្នាក់ធំៗ: របាំបុរាណខ្មែរ របាំប្រជាប្រិយ និងរបាំសង្គម។ ដើមកំណើតពិតប្រាកដនៃរបាំបុរាណខ្មែរត្រូវបានគេជជែកវែកញែក។ ពួកអ្នកប្រាជ្ញខ្មែរក្នុងស្រុកភាគច្រើនបំផុតទាញទម្រង់របាំសម័យត្រឡប់ទៅសម័យអង្គរវិញ ដែលមើលទៅមានភាពស្រដៀងៗគ្នាក្នុងចម្លាក់ប្រាសាទសម័យនោះ ពេលនោះដែរ អ្នកដទៃទៀតបានប្រកាន់ថាក្បាច់របាំខ្មែរសម័យទំនើបត្រូវបានរៀន (រឺ រៀនឡើងវិញ) ពីពួកអ្នករបាំរាជវាំងសៀមនៅក្នុងទសវត្សឆ្នាំ១៨០០។

របាំបុរាណខ្មែរគឺជាទម្រង់នៃសិល្បៈសំដែងដែលមានបែបបទបានបង្កើតឡើងក្នុងរាជវាំងកម្ពុជាសំដែងឡើងសម្រាប់ទាំងការកំសាន្តនិងគោលបំណង​ប្រារព្ធពិធីផ្សេងៗ។[១០៣] របាំងទាំងនេះត្រូវបានសំដែងឡើងដោយបុរស និងស្ត្រីបានហ្វឹកហាត់ខ្ពស់ដែលមានសម្លៀកបំពាក់សាំញ៉ាំក្នុងឱកាសសាធារណៈសម្រាប់វិភាគទាន ការបន់ស្រន់ រឺ ដើម្បីធ្វើឱ្យស្ដែងនូវរឿងរ៉ាវប្រពៃណី និងកំណាព្យវីរកថា ដូចជារាមកេរ្តិ៍ កំណែខ្មែរនៃរឿងរាមាយណៈ។ [១០៤] ស្គាល់ជាផ្លូវការថាជារបាំព្រះរាជទ្រព្យ វាគឺត្រូវប្រគំឡើងដោយតន្ត្រីវង់ភ្លេងពិណពាទ្យបន្ទរតាមដោយអ្នកចម្រៀងបន្ទរសម្លេងជាច្រើន។

របាំប្រជាប្រិយខ្មែរ ជាញឹកញាប់បានសំដែងដោយតន្ត្រីមហោរី ប្រារព្ធឡើងនូវក្នុងក្រុមជនជាតិនិងវប្បធម៌ផ្សេងៗក្នុងកម្ពុជា។ របាំប្រជាប្រិយមានដើមកំណើតក្នុងភូមិស្រុកនិងត្រូវបានសំដែងភាគច្រើនបំផុតដោយពួកអ្នកស្រុកដល់ពួកអ្នកស្រុក។[១០៥] ការសំដែងទាំងនេះត្រូវបានកែច្នៃតិចតួចនិងការស្លៀកពាក់រួចហើយគឺថាពួកមនុស្ស អ្នករបាំដើរតួជាពួកកុលសម្ព័ន្ធភ្នំ ពួកចាម រឺពួកកសិករ។ ជាធម្មតា មានល្បឿនលឿនជាងរបាំបុរាណ របាំប្រជាប្រិយសំដែងនូវសាច់រឿងមនុស្សសាមញ្ញ ដូចជាស្នេហា កំប្លែង រឺ ការទប់ស្កាត់ព្រលឹងបិសាច។[១០៥]

របាំសង្គមទាំងនោះត្រូវបានស្ដែងឡើងដោយពួកភ្ញៀវនៅក្នុងពិធីលៀងសោយភោជ ពិធីជប់លៀង រឺ ការប្រមូលគ្នាក្នុងសង្គមក្រៅផ្លូវការផ្សេងៗ។ របាំសង្គមតាមប្រពៃណីខ្មែរគឺស្រដៀងៗនឹងអ្វីដែលមានក្នុងប្រទេសជាតិអាស៊ីអាគ្នេយ៍ដទៃទៀតដែរ។ ឧទាហរណ៍រួមមានរាំវង់ និងរាំក្បាច់ក៏ដូចជាសារ៉ាវ៉ាន់ និងឡាំលាវដែរ។ របាំមានប្រជាប្រិយលោកខាងលិចសម័យទំនើបរួមមានឆាត់ៗឆា បូឡេរ៉ូ និងម៉ាឌីសុនក៏បានជះឥទ្ធិពលដល់របាំសង្គមខ្មែរដែរ។
ស៊ីន-ស៊ីសាមុត
តន្ត្រី
អត្ថបទដើមចម្បង: តន្ត្រីកម្ពុជា

តន្ត្រីខ្មែរបុរាណចុះកាលបរិច្ឆេទត្រឡប់ទៅក្នុងរង្វង់នៃចក្រភពខ្មែរ។[១០៦] ព្រះរាជរបាំដូចជារបាំអប្សរាគឺជានិមិត្តរូបនៃវប្បធម៌ខ្មែរ ក៏ដូចជាវង់ភ្លេងមហោរីដែលអមទៅនឹងរបាំទាំងនោះផង។ ទម្រង់ជនបទស្រុកបន្ថែមទៀតនៃតន្ត្រីរួមមានចាប៉ី និងអាយ៉ៃ។ កាលពីមុនគឺពេញនិយមចំណោមជំនាន់ចាស់ៗនិងជារឿយៗបំផុតគឺជាការសម្ដែងតែឯងដោយបុរសម្នាក់កេះចាប៉ី (ហ៊្គីតាខ្មែរ) ក្នុងចន្លោះកំណាព្យកាព្យឃ្លោងដែលច្រៀងគ្មានភ្លេង។ ទំនុកច្រៀងទាំងនេះជាញឹកញាប់មានសាច់រឿងសីលធម៌ រឺសាសនា។ អាយ៉ៃអាចត្រូវបានគេសំដែងតែឯង រឺ ដោយបុរសម្នាក់ និងស្ត្រីម្នាក់ហើយជារឿយមានកំប្លែងជាធម្មតា។ វាគឺជាទម្រង់នៃបទនិពន្ធទំនុកច្រៀង ពោរពេញជារឿយដោយឃ្លាមានន័យពីរយ៉ាង ដែលក៏អាចត្រូវបានគេបង្កើតជានាដកថា រឺ កាព្យឥតព្រាងទុកភ្លាមៗទាំងស្រុង និងជាការរីករាយរបស់នរណាម្នាក់។ នៅពេលបានច្រៀងដោយគូ ប្រុស រឺ ស្រីម្ដងម្នាក់ ដោយការឆ្លើយឆ្លងកាព្យ រឺពាក្យប្រដៅដែលចេញរបស់អ្នកដទៃដើម្បីឱ្យអ្នកនោះដោះស្រាយ ជាមួយការផ្ទុះនូវការលេងឧបករណ៍ភ្លេងខ្លីៗនៅចន្លោះកាព្យទាំងនោះ។ ភ្លេងការគឺជាឈុតនៃតន្ត្រីនិងចម្រៀងប្រពៃណីដែលបានលេងទាំងដើម្បីការកំសាន្ត និងជាការបន្ទរតាមសម្រាប់ផ្នែកនៃពិធីការផ្សេងៗជាច្រើនក្នុងពិធីមង្គលការខ្មែរដែលមានរយៈពេញមួយថ្ងៃតាមប្រពៃណី។

តន្ត្រីកម្ពុជាពេញនិយមត្រូវបានសំដែងឡើងជាមួយឧបករណ៍របែបលោកខាងលិច រឺក៏លាយឡំដោយឧបករណ៍បុរាណនិងលោកខាងលិច។ តន្ត្រីរបាំត្រូវបានតែងឡើងក្នុងរបៀបពិសេសសម្រាប់របាំសង្គម។ តន្ត្រីនៃអ្នកច្រៀងបំពេរលោកស៊ីន-ស៊ីសាមុតនិងអ្នកស្រីរស់-សេរីសុទ្ធាចាប់តាំងពីទសវត្សឆ្នាំ១៩៦០ដល់ទសវត្សឆ្នាំ១៩៧០ត្រូវបានគេចាត់ទុកថាជាតន្ត្រីពេញនិយមតន្តី (ខ្លាស់ស៊ិក)កម្ពុជា។ កំឡុងបដិវត្តន៍ខ្មែរក្រហមពួកអ្នកចម្រៀងតន្តី (ខ្លាស់ស៊ិក)និងមានប្រជាប្រិយជាច្រើននៅទសវត្ស៦០និង៧០បានស្លាប់ដោយការប្រហារជីវិត ការអត់ឃ្លាន រឺ ការធ្វើការហួសកម្លាំង[ត្រូវការអំណះអំណាង] និងខ្សែអាត់ស្នាដៃដើមជាច្រើនពីសម័យនោះត្រូវបានបាត់បង់ រឺ បំផ្លាញ។

នៅទសវត្សឆ្នាំ១៩៨០ កែវ-សារ៉ាត់ (ជនភៀសខ្លួនម្នាក់ដែលតាំងលំនៅវិញនៅសហរដ្ឋ) និងពួកអ្នកដទៃទៀតបានបន្តកេរ្តិ៍ដំណែលនៃពួកអ្នកចម្រៀងតន្តី (ខ្លាស់ស៊ិក) ជាញឹកញាប់បង្កើតឡើងវិញនូវចម្រៀងពេញនិយមរបស់ពួកគេ។ ទសវត្ស៨០និង៩០ក៏បានឃើញការងើបឡើងនូវប្រជាប្រិយភាពនៃកន្ត្រឹម បែបបទតន្ត្រីនៃទម្រង់ខ្មែរសូរិន្ទដល់ការប្រើប្រាស់ឧបករណ៍តន្ត្រីសម័យ។[១០៧]
អន្តរៈបណ្ដាញ (អ៊ិនថឺរនែត)
គំនូរព្រះវេស្សន្តរនិងព្រះវង្សរបស់ទ្រង់ដែលបានបំបោះបង់ចោលក្នុងព្រៃ។

ពេលដូចគ្នា កម្ពុជាបន្តរីកលូតលាស់ ធ្វើឱ្យមានការតភ្ជាប់ខ្លួនទៅនឹងពិភពលោក។ មានកន្លែងជាច្រើនដែលការចូលដល់របស់អន្តរៈបណ្ដាញដែលអនុញ្ញាតឱ្យមានការប្រើប្រាស់ជាសាធារណៈ ដូចជាហាងកាផ្វេ រង្គសាល ភេសជ្ជដ្ឋាន ភោជនីយដ្ឋាន និងស្ថានីយសាំង។ ម៉ូដឹមយូអេសប៊ី និងសមត្ថភាពអន្តរៈបណ្ដាញលើទូរសព្ទដៃឥឡូវអនុញ្ញាតឱ្យជនកម្ពុជាជាច្រើនភ្ជាប់ជាមួយពិភពខាងក្រៅ។

សេវាអន្តរៈបណ្ដាញនៅតំបន់ទីក្រុងមេថ្លៃតិចជាងតំបន់ជនបទ។ សេវាជាមូលដ្ឋានជាមួយល្បឿន៣មបៃ/វ ថ្លៃ១២$ក្នុងមួយខែបូកតម្លៃម៉ូដឹមជួល។[១០៨] ការតម្លើងនិងឈ្នួលដឹកជញ្ជូននៅតំបន់ជនបទអាចបន្ថែមថ្លៃនេះ។ ការរីកចម្រើនថ្មីចំពោះបច្ចេកវិទ្យាការភ្ជាប់អន្តរៈបណ្ដាញបានហុចជាលទ្ធផលឱ្យមានតម្លៃថោក។

ការចូលអន្តរៈបណ្ដាញកើនឡើងបានបង្កើតឱ្យមានការទាមទារសម្រាប់ស្ថានបណ្ដាញបន្ថែមទៀតដែលផ្ដោតលើកម្ពុជា។ ដោយសារអត្រានៃអក្ខរភាពនៅកម្ពុជា ការកើនឡើងជាបញ្ហាចោទថាតើទីទាំងនេះដែលផ្ដោតលើកម្ពុជាត្រូវការជាភាសាអង់គ្លេស រឺ ខ្មែរ។ អង់គ្លេសគឺជាភាសាគ្របដណ្ដប់មុនគេក្នុងអន្តរៈបណ្ដាញ​និងភាគច្រើននៃអ្នកប្រើប្រាស់អន្តរៈបណ្ដាញនៅកម្ពុជាអាចយល់អង់គ្លេស ប៉ុន្តែជាមួយការប្រើប្រាស់ទីស្ថានបន្ថែមទៀតដែលមានយូនីកូដខ្មែរមានសមត្ថភាពដើម្បីផ្ដល់នូវកំណែជាភាសាខ្មែរ។
ប្រព័ន្ធគមនាគមន៍ជាតិ
Norodom king of Cambodia.jpg
Royal Palace, Phnom Penh Cambodia 15.jpg

ព្រះរាជាណាចក្រកម្ពុជាមានទំនាក់ទំនងក្នុងប្រទេសនិង​ក្រៅប្រទេសតាម ផ្លូវដី ផ្លូវទឹក ផ្លូវដែកនិងផ្លូវអាកាស ។ ផ្លូវគមនាគមន៍ដែលសំខាន់ជាងគេគឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាពនិងប្រវែង ។

១ ប្រព័ន្ធផ្លូវថ្នល់ ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជាមានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖

ផ្លូវជាតិលេខ១: ចេញពីភ្នំពេញទៅបាវិតកាត់តាមអ្នកលឿងនិងខេត្តស្វាយរៀង មានប្រវែង១៦៧ គ.ម ។
ផ្លូវជាតិលេខ២: ចេញពីភ្នំពេញទៅភ្នំដិនកាត់តាមក្រុងតាខ្មៅនិងខេត្តតាកែវមានប្រវែង១៣៧ គ.ម ។
ផ្លូវជាតិលេខ៣: ចេញពីភ្នំពេញទៅខេត្តព្រះសីហនុកាត់តាមខេត្តកំពតមានប្រវែង២៦០ គ.ម ។
ផ្លូវជាតិលេខ៤: ចេញពីភ្នំពេញទៅខេត្តព្រះសីហនុកាត់តាមខេត្តកំពង់ស្ពឺមានប្រវែង២៣២ គ.ម ។
ផ្លូវជាតិលេខ៥: ចេញពីភ្នំពេញទៅអូរជ្រៅកាត់តាមខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យមានប្រវែង៤០៨ គ.ម ។
ផ្លូវជាតិលេខ៦: ចេញពីព្រែកក្តាមទៅខេត្តបន្ទាយមានជ័យកាត់តាមខេត្តកំពង់ធំនិងខេត្តសៀមរាបមានប្រវែង ៣៨៦ គ.ម ។
ផ្លូវជាតិលេខ៧: ចេញពីស្គន់ទៅខេត្តស្ទឹងត្រែងកាត់តាមស្នួលមានប្រវែង ៥៤៣ គ.ម ។

ផ្លូវខេត្តមានប្រវែង៣៦៧៥ គ.មដែលតភ្ជាប់ពីទីរួមខេត្តទៅទីប្រជុំជនស្រុកនានាក្នុងខេត្ត ។ ផ្លូវខេត្តកសាងឡើងនិងជួសជុលដោយថវិកា​ខេត្តផ្ទាល់ ។ ស្ពានគ្រប់ប្រភេទនៅតាម ផ្លូវជាតិមានចំនួន៤០២៧កន្លែង ។

២ ប្រព័ន្ធផ្លូវដែក ៖ មុនឆ្នាំ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។ ប្រវែងផ្លូវដែកមានប្រវែងសរុប៦៤៩ គ.មនិងទទឹង១ម៉ែត្រនិងមានស្ពានគ្រប់ប្រភេទប្រវែង ៩៩០គ.ម ។ ប្រព័ន្ធផ្លូវដែកមាន៖

ភ្នំពេញ – ប៉ោយប៉ែតប្រវែង៣៨៦ គ.ម កសាងឆ្នាំ១៩២៧ ។
ភ្នំពេញ – ក្រុងព្រះសីហនុប្រវែង២៦៤ គ.ម កសាងនៅឆ្នាំ១៩៥៨ ។

៣ ប្រព័ន្ធផ្លូវអាកាស ៖ ព្រះរាជាណាចក្រកម្ពុជាមានអាកាសយានអន្តរជាតិពីរគឺ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលអាចទទួល​យន្តហោះគ្រប់ប្រភេទឲ្យចុះចតបាន និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា​ប្រាសាទអង្គរនិងប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប ។ អាកាសយានដ្ឋានត្រូវបានរៀបចំនិងកែលំអដោយក្រុមហ៊ុនវិនិយោគបរទេសមក​ពីប្រទេសបារាំង។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយាន្តដ្ឋានក្នុងស្រុកចំនួន៦កន្លែងទៀតគឺនៅក្នុង ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

៤ ប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជាសម្បូរទៅដោយផ្លូវទឹកណាស់ ។ គេបែងចែកផ្លូវទឹកនេះជាបីប្រព័ន្ធគឺ

ប្រព័ន្ធទន្លេមេគង្គ ៖ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០គ.មនិងដៃទន្លេទាំងអស់របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយៈកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម២ ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០​គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។
របបទឹក ៖ របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ រដូវទឹក ឡើងចាប់ពីខែមិថុនា ទៅ ខែតុលា។ ធារទឹក រដូវវស្សា ៣៤ ០០០ ម៣ ហើយក្នុងមួយវិនាទី ស្មើ ២០ ដង នៃធារទឹក នៅរដូវទឹកប្រាំង។ នៅរដូវទឹកស្រក ចាប់ពីខែវិច្ឆិកា ទៅ ខែឧសភា ស្របទៅនឹងតំបន់ ឈប់រលាយ និងមូសុងវស្សាឈប់បក់។
ដៃទន្លេមេគង្គ ៖ដៃខាងស្តាំគឺ ទន្លេរពៅស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន ទន្លេសាន ទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០គ.ម)។
ប្រព័ន្ធទន្លេសាប ៖ ប្រព័ន្ធទន្លេសាបរួមមាន ទន្លេសាប និង បឹងទន្លេសាប។ ទន្លេសាប គិតចាប់ ពី ភ្នំពេញទៅ កំពង់ឆ្នាំង មានប្រវែង ១០០ គ.ម និង បឹងទន្លេសាប មានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកគឺ:បឹងធំ(មានបណ្តោយ ៧៥គ.ម ទទឹង ៣២គ.ម) បឹងតូច(មានបណ្តោយ ៣៥គ.ម ទទឹង ២៨គ.ម) និងវាលភក់(ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសម្បូរកូនកោះណាស់) ។
របបទឹក ៖ នៅរដូវវទឹកឡើងចាប់ពីខែមិថុនាទៅ តុលាទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រ ចំណែកផ្ទៃទឹករីកដល់ ១០ ០០០គ.ម២។ នៅរដូវទឹកសម្រក ចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជម្រៅទឹកបឹងទន្លេសាប ជាអប្បបរមាពី ០,៨ ទៅ ២ម៉ែត្រ ទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ២។ បាតុភូតចំលែកនេះ គឺហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវ៉ូខ្ពស់ជាង ទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយៈកំពស់ទាបជាងដងទន្លេមេគង្គ។
ដៃសំខាន់ៗនៃបឹងទន្លេសាប ៖ នៅផ្នែកត្រើយខាងកើតមាន ស្ទឹងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរណ៍។
ដៃសំខាន់ៗនៃទន្លេសាប ៖ នៅត្រើយខាងកើតមានស្ទឹងខ្យា ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងស្លាប។ នៅត្រើយខាងលិចមាន ស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ(ឧត្តុង្គ)។
ប្រព័ន្ធនៅតាមឈូងសមុទ្រ ៖ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពីភ្នំក្រវាញ ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និង បង្កើតឲ្យមានទឹកជំនន់ ក្នុងរយៈពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបបខ្យល់មូសុង ។ ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅ រដូវប្រាំង។ ផ្លូវទឹកសំខាន់ៗ នៅតំបន់ឆ្នេរ រួមមាន ស្ទឹងមេទឹក ស្ទឹងជាយអារែក ព្រែកតាគី ព្រែកជីផាត ព្រែកកំពង់តាសោម ស្ទឹងកំពត និង ស្ទឹងទូកមាស។

កំពងផែ៖ កំពង់ផែធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានពីរគឺ កំពង់ផែក្រុងភ្នំពេញ និង​ កំពង់ផែក្រុងព្រះសីហនុ ដែលជា ប្រភេទកំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សម្រាប់ចរាចរណ៍ទំនិញ និងអ្នកទេសចរ។ កំពង់ផែភ្នំពេញ រួមមានផែថ្ម មានប្រវែង ១៨៤ម៉ែត្រ និងផែបណ្តែតទឹកមាន ប្រវែង ១៩៦ម៉ែត្រ។ ជម្រៅទឹកនៅរដូវវស្សា ៥,៨ម៉ែត្រ និងរដូវប្រាំង ៤,២ម៉ែត្រ។ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ គ.មពីភ្នំពេញ តាមផ្លូវជាតិលេខ ៤ និង ២៦៣គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ ៣៥០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ។[១០៩]

ដំណឹកជញ្ជូន
អត្ថបទដើមចម្បង: ដំណឹកជញ្ជូននៅកម្ពុជា
ផ្លូវជាតិលេខ៤
ព្រលានយន្តហោះអន្តរជាតិសៀមរាប

សង្គ្រាមរដ្ឋប្បវេណីនិងការមិនខ្វល់ខ្វាយបានបំផ្លាញយ៉ាងខ្លាំងនូវប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ក៏ប៉ុន្តែជាមួយជំនួយនិងគ្រឿងបរិក្ខារមកពីប្រទេសនានា កម្ពុជាកំពុងតែដំឡើងផ្លូវធំសំខាន់ៗជាច្រើនដល់មាត្រដ្ឋានអន្តរជាតិនិងភាគច្រើនបំផុតត្រូវបានពង្រីកឱ្យធំចាប់តាំងពីឆ្នាំ២០០៦។ ផ្លូវសំខាន់ៗច្រើនបំផុតឥឡូវត្រូវបានគេក្រាល។

កម្ពុជាមានផ្លូវដែកពីរខ្សែ សរុបទៅប្រហែល៦១២គីឡូម៉ែត្ររឺសហាតិមាត្រ (៣៨០ ម៉ាយ)នៃផ្លូវខ្នាតមួយ ម៉ែត្រ តែមួយគត់។[១១០] ខ្សែនេះរត់ពីរាជធានីទៅកាន់ព្រះសីហនុលើច្រាំងសមុទ្រខាងត្បូង និងពីភ្នំពេញទៅសិរីសោភ័ណ (ទោះបីយ៉ាងណាជារឿយៗរថភ្លើងរត់ឆ្ងាយត្រឹមតែបាត់ដំបងប៉ុណ្ណោះ)។ ដូចគ្នាក្នុងឆ្នាំ១៩៨៧ រទេះភ្លើងមានអ្នកដំណើរតែម្នាក់គត់ក្នុងមួយអាទិត្យបានដំណើរការចន្លោះរវាងភ្នំពេញនិងបាត់ដំបង ក៏ប៉ុន្តែគម្រោង១៤១លាន$មួយបានផ្ដល់មូលនិធិច្រើនបំផុតដោយធនាគារអភិវឌ្ឍន៍អាស៊ី បានត្រូវគេចាប់ផ្ដើមឡើងដើម្បីធ្វើឱ្យប្រព័ន្ធផ្លូវដែកដែលអស់កម្លាំងមានកម្លាំងឡើងវិញដែលនឹង(ប្រជាប់)កម្ពុជាជាមួយមជ្ឈមណ្ឌលឧស្សាហកម្មនិង​ដឹកជញ្ជូនសំខាន់ៗនៅឯបាងកក និងទីក្រុងហូជីមិញ។[១១០]

ម្យ៉ាងទៀត សរសៃឈាមចរាចរណ៍អន្តរខេត្តសំខាន់ៗភ្ជាប់ភ្នំពេញជាមួយព្រះសីហនុ ដោយការដាក់ផ្ទៃផ្លូវខូចកាលពីមុនជាថ្មីវិញជាមួយបេតុង/ការក្រាលកៅស៊ូ និងការដំណើរការឱ្យមានការឆ្លងកាត់ទន្លេសំខាន់ទាំង៥ដោយមធ្យោបាយស្ពានបានតភ្ជាប់ភ្នំពេញជាអចិន្ត្រៃយ៍ជាមួយកោះកុង និងដោយហេតុនេះឥឡូវគ្មានផ្លូវកាត់ផ្ដាច់ចូលទៅកាន់ថៃជិតខាងនិងប្រព័ន្ធផ្លូវដ៏ធំទូលាយរបស់ខ្លួនឡើយ។

អត្រាគ្រោះថ្នាក់ចរាចរណ៍របស់កម្ពុជាគឺខ្ពស់តាមមាត្រដ្ឋានពិភពលោក។ នៅឆ្នាំ២០០៤ ចំននួននៃមរណភាពតាមដងផ្លូវក្នុងយានយន្ត១០០០០គ្រឿងគឺមានដប់ដងខ្ពស់នៅកម្ពុជាច្រើនជាងនៅលោករីកចម្រើន និងចំនួនមរណភាពតាមដងផ្លូវបានកើនឡើងទ្វេដងក្នុងបីឆ្នាំពីមុនមក។[១១១]
យន្តហោះក្រុងA៣២១របស់កម្ពុជាអង្គរអ៊ែរ។

ផ្លូវទឹកក្នុងដីគោកដ៏ធំទូលាយរបស់ប្រទេសជាតិនេះគឺមានសារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងពាណិជ្ជកម្មអន្តរជាតិ។ ទន្លេមេគង្គនិងទន្លេសាប ដៃរបស់វាជាច្រើន និងទន្លេសាបបានផ្ដល់នូវផ្លូវជាច្រើននៃប្រវែងសន្ធឹង រួមមាន៣៧០០សហាតិមាត្រ រឺ គីឡូម៉ែត្រ (២៣០០ ម៉ាយ) ដែលអាចធ្វើនាវាចរណ៍ពេញមួយឆ្នាំដោយការអូសទាញកាណូត ០,៦មាត្រ (២ ft) និង២៨២សហាតិមាត្រផ្សេងទៀត (១៧៥ ម៉ាយ) អាចធ្វើនាវាចរណ៍ដល់ការអូសទាញកាណូត១,៨មាត្រ (៦ ft)។[១១២] កម្ពុជាមានកំពង់ផែពីរសំខាន់ៗ ភ្នំពេញ និងព្រះសីហនុ និងមួយៗមានតូចៗប្រាំទៀត។ ភ្នំពេញ បានស្ថិតនៅចំណុចប្រសព្វនៃទន្លេបាសាក់ មេគង្គ និងទន្លេសាប គឺជាកំពង់ផែទន្លេតែមួយគត់ដែលមានសមត្ថភាពក្នុងការទទួលនាវា៨០០០តោនកំឡុងរដូវវស្សា និងនាវា៥០០០តោនកំឡុងរដូវប្រាំង។ ជាមួយនិងសកម្មភាពសេដ្ឋកិច្ចដែលកើនឡើងបានឈានដល់កំណើនក្នុងការប្រើប្រាស់ឡាននិងម៉ូតូ ទោះបីយ៉ាងណាកង់នៅតែមានចំនួនលើសលប់។[១១៣] “ស៊ីក្លូ” (ជារបស់ដែលបន្សល់ពីបារាំង) រឺ ស៊ីក្លូធាក់ គឺជាជម្រើសបន្ថែមមួយទៀតជាញឹកញាប់ប្រើប្រាស់ដោយពួកអ្នកទេសចរ។ ប្រភេទនៃស៊ីក្លូទាំងនេះគឺមានតែមួយគត់នៅកម្ពុជាក្នុងនោះអ្នកធាក់គឺស្ថិតនៅពីក្រោយកន្លែងអង្គុយអ្នកដំណើរ[១១៤] ដែលផ្ទុយគ្នានឹងស៊ីក្លូធាក់នៅក្នុងប្រទេសជិតខាងដែលអ្នកធាក់នៅពីមុខនិងអូសទាញរទេះ។

ប្រទេសនេះមានព្រលានយន្តហោះពាណិជ្ជកម្មបួន។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)នៅភ្នំពេញធំបំផុតទីពីរនៅកម្ពុជា។ ព្រលានយន្តហោះអន្តរជាតិអង្គរសៀមរាបគឺធំជាងគេបំផុតនិងបម្រើជើងហោះហើរអន្តរជាតិច្រើនបំផុតចូលនិងចេញពីកម្ពុជា។ ព្រលានយន្តហោះដទៃៗផ្សេងទៀតស្ថិតនៅព្រះសីហនុនិងបាត់ដំបង។
មើលបន្ថែម
Commons-logo.svg
វិគីមេឌាទូទៅ មានពហុមេឌា និងចំណាត់ថ្នាក់ក្រុមទាក់ទងនឹង ព្រះរាជាណាចក្រកម្ពុជា។

បញ្ជីរាយនាមប្រទេស
ប្រទេស

ក្លោងទ្វារភូមិសាស្ត្រ
ក្លោងទ្វារអាស៊ី
ក្លោងទ្វារអាស៊ីអាគ្នេយ៍
ក្លោងទ្វារកម្ពុជា

ចំណុចត្រួសៗកម្ពុជា
លិបិក្រមអត្ថបទទាក់ទងកម្ពុជា
Book icon កម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា
បាវចនា: 
CambodiaMotto.svg
ភ្លេងជាតិ: 
នគររាជ
ទីតាំង ព្រះរាជាណាចក្រកម្ពុជា  (បៃតង)ក្នុងអាស៊ាន  (ប្រផេះចាស់)  —  [សញ្ញាផែនទី]
ទីតាំង ព្រះរាជាណាចក្រកម្ពុជា  (បៃតង)ក្នុងអាស៊ាន  (ប្រផេះចាស់)  —  [សញ្ញាផែនទី]

ធានី
(និងទីក្រុងធំបំផុត)
ភ្នំពេញ
11°33′N 104°55′E
ភាសាផ្លូវការ ខ្មែរ
អក្សរផ្លូវការ អក្សរខ្មែរ
ក្រុមជនជាតិ ខ្មែរ៩០,០%
យួន៥,០%
ចិន១,០%
ផ្សេង៤,០%
ប្រជានាម ខ្មែរ
រដ្ឋាភិបាល រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ អាស្រ័យសភាឯកភូត
 – ព្រះមហាក្សត្រ នរោត្តម-សីហមុនី
 – នាយករដ្ឋមន្ត្រី ហ៊ុន-សែន (គ.ប.ក.)
 – ប្រធានព្រឹទ្ធសភា ជា-ស៊ីម (គ.ប.ក.)
 – ប្រធានរដ្ឋសភា ហេង-សំរិន (គ.ប.ក.)
អង្គនីតិបញ្ញត្តិ សភាតំណាងរាស្ត្រ
 – វិមានជាន់ខ្ពស់ ព្រឹទ្ធសភា
 – វិមានជាន់ទាប រដ្ឋសភា
និម្មិតកម្ម
 – នគរវ្នំ ៦៨
 – នគរកម្ពុជា ៥៥០
 – អាណាចក្រខ្មែរ ៨០២
 – អាណានិគមកិច្ចបារាំង ១៨៦៣
 – ឯករាជ្យពីបារាំង ៩វិច្ឆិកា ១៩៥៣
 – រាជាធិបតេយ្យបានស្ដារ ២៤កញ្ញា ១៩៩៣
ផ្ទៃ
 – សរុប ១៨១,០៣៥ គម (ទី៨៨)
៦៩,៨៩៨ ម៉ាយ ការ៉េ
 – ទឹក (%) ២,៥
ប្រជាជន
 – ២០១០ ប៉ាន់ប្រមាណ ១៤១៣៨០០០[១] (ទី៦៥)
 – ២០០៨ ធ្វើជំរឿន ១៣៣៨៨៩១០[២]
 – សន្ទភាព ៨១,៨/គម (ទី១១៨)
២១១,៨/ម៉ាយ ការ៉េ
ផសស (យ.អ.ទ.) ២០១២ ប៉ាន់ប្រមាណ
 – សរុប ៣៦,០១០ រយកោដិ$[៣]
 – ក្នុងម្នាក់ៗ ២៣៦១$[៣]
ផសស (ធម្មតា) ២០១២ (ប៉ាន់ប្រ.) ប៉ាន់ប្រមាណ
 – សរុប ១៤,២០៤ រយកោដិ$[៣]
 – ក្នុងម្នាក់ៗ ៩៣១$[៣]
ជីនី (២០០៧) ៤៣[៤] (មធ្យម)
ល.អ.ម. (២០១១) increase ០,៥២៣[៥] (មធ្យម) (ទី១៣៩)
រូបិយបណ្ណ រៀល (KHR)
តំបន់ម៉ោង (ក.ម.ស.+៧)
បើកបរប្រកាន់ ស្ដាំ
វ.ក.ក.អន្តរៈបណ្ដាញ .kh
ក្រមហៅ +៨៥៥
1 ដុល្លារស.រ.ត្រូវបានប្រើជាញឹកញាប់

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s