ប្រដាប់របត់ឈាម


ប្រដាប់របត់ឈាម គឺជាសំណុំសរីរាង្គ ដែលរ៉ាប់រង របត់ឈាម និងទឹករងៃ ឲ្យឆ្លងកាត់កោសិកា។ វាគឺជាប្រព័ន្ធដែលដឹកនាំ៖

អុកស៊ីសែន និងអាហារទៅឲ្យកោសិកា
ឧស្ម័នកាបូនិច និងសំណល់ពីកោសិកាមកវិញ។

ប្រដាប់នេះរួមមានបេះដូង និងសរសៃឈាម។

បេះដូង

បេះដូងជាសរីរាង្គដែលសំខាន់ជាងគេ។ វាកន្ត្រាក់ពីអាយុ១ខែរហូតដល់ស្លាប់។
ទីតាំង និងរូបរាងនៃបេះដូង

បេះដូងស្ថិតនៅចន្លោះសួតទាំងពីរ
ទ្រដោយសន្ទះទ្រូង
វាមានរាងកោន ចុងស្រួចបែរទៅក្រោយ ប៉ែកខាងឆ្វេង
មានទំហំប៉ុនក្តាប់ដៃ។

ទម្រង់ក្នុងនៃបេះដូង
ពំនុះបណ្ដោយនៃបេះដូង

ព្នុះបណ្ដោយបេះដូងឃើញ៖

ពណ៌ក្រហម
ប្រហោងក្នុង
មានពីរចំហៀង ចែកចេញជាបួនថត៖ ថតលើខាងស្តាំ និងថតក្រោមខាងស្តាំផ្ទុកឈាមខ្មៅ ថតលើខាងឆ្វេង និងថតក្រោមខាងឆ្វេង ផ្ទុកឈាមក្រហម
សន្ទះខ័ណ្ឌបេះដូងជាពីរចំហៀង
ប្រឹសមានពីរ មួយស្ថិតនៅថតលើ និងក្រោមខាងស្តាំ ឯមួយទៀតស្ថិតនៅថតលើ និងក្រោមខាងឆ្វេង។ វាជាសន្ទះទប់ឲ្យឈាមហូរតាមទិសដៅតែមួយ។

ចលនានៃការកន្ត្រាក់បេះដូង

ក្នុងលក្ខខណ្ឌធម្មតា បេះដូងកន្ត្រាក់ ៧៥ដង ក្នុងមួយនាទី។ ការកន្ត្រាក់ម្តងៗហៅថា ចង្វាក់បេះដូង។ នៅពេលកន្ត្រាក់ បេះដូងរួមតូច ឈាមត្រូវបញ្ជូនចេញ៖

ឈាមសម្បូរអុកស៊ីសែន ទៅក្នុងអាអក
ឈាមសម្បូរកាបូនឌីអុកស៊ីត ទៅក្នុងអាទែសួត

នៅពេលសម្រាក ឈាម មកបំពេញថតលើស្តាំ (ឈាមខ្មៅ) និងថតលើឆ្វេង (ឈាមក្រហម)។

ថតក្រោមស្តាំ បញ្ជូនឈាមចេញពីបេះដូងទៅកាន់សួត។ ថតក្រោមឆ្វេង បញ្ជូនឈាមចេញពីបេះដូងទៅកាន់កោសិកា។ ការកន្ត្រាក់ម្ដងមានបីដំណាក់កាល៖

ការសម្រាកទូទៅ ឈាមមកបំពេញថតលើទាំងពីរ
ការកន្ត្រាក់ថតលើទាំងពីរ ឈាមមកកាន់ថតក្រោម
ការកន្ត្រាក់ថតក្រោមទាំងពីរ ឈាម ចេញពីបេះដូងទៅកាន់ក្នុងសរសៃឈាម។

នៅពេលថតលើសម្រាកឈាមមកបំពេញតាមវ៉ែន។ ថតលើកន្ត្រាក់ ឈាមមកបំពេញថតក្រោមតាមប្រឹស។ ថតក្រោមកន្ត្រាក់ ឈាមបញ្ជូនចេញតាមអាកទែ។

សម្លេងកន្ត្រាក់

សម្លេងទឹប បញ្ជាក់ថាឈាមចូល។ សម្លេងឌឹប បញ្ជាក់ថាឈាមចេញ។
សរសៃឈាម

សរសៃឈាមគឺជាបំពង់សម្រាប់នាំឈាម។

អាកទែ ជាសរសៃនាំឈាមចេញ។
វ៉ែន ជាសរសៃនាំឈាមចូល។
អាកទែសួត សម្រាប់នាំឈាមខ្មៅចេញ។
អាកទែអាអក សម្រាប់នាំឈាមក្រហមចេញ។
វ៉ែនសួត សម្រាប់នាំឈាមក្រហមចូល។
វ៉ែនកាវ សម្រាប់នាំឈាមខ្មៅចូល។

សរសៃឈាមប្តូរ គឺជាសរសៃប្រសព្វគ្នារវាងកូនវ៉ែន និងកូនអាកទែ មាននាទីសម្រាប់ធ្វើបណ្តូរ អុកស៊ីសែន កាបូនឌីអុកស៊ីត អាហារ និងសំណល់។

ក្នុងអាកទែ៖
សម្ពាធឈាមខ្លាំងជិតបេះដូង
សម្ពាធឈាមខ្សោយក្នុងកោសិកា។

ក្នុងវ៉ែន៖
សម្ពាធឈាមខ្សោយឆ្ងាយពីបេះដូង
សម្ពាធឈាមខ្លាំងជិតបេះដូង។

លក្ខណៈ

អាទែ៖

ផ្ទៃវាហាប់
សម្ពាធឈាមខ្លាំង

វ៉ែន៖

ផ្ទៃរយាក
សម្ពាធឈាមខ្សោយ
មានប្រឹស

សរសៃឈាមប្តូរ៖

ផ្ទៃស្ដើង
សម្ពាធឈាមស្ទើរស្មើសូន្យ

ដំណើរឈាមរត់

ដំណើរឈាមរត់មានពីរយ៉ាង គឺ ដំណើរឈាមរត់ខ្លី ឬឈាមឆ្លងកាត់សួត និងដំណើរឈាមរត់វែង ឬឈាមរត់ទូទៅ៖
ដំណើរឈាមរត់វែង ឬឈាមរត់ទូទៅ

ឈាមសម្បូរអុកស៊ីសែន និងអាហារចេញពីថតក្រោមឆ្វេង តាមអាអកអាទែ កូនអាទែ សរសៃឈាម ប្តូរចូលក្នុងកោសិកា។ ក្នុងកោសិកាឈាមបាត់បង់ អុកស៊ីសែន និងអាហារ រួចផ្ទុកកាបូនឌីអុកស៊ីត និងសំណល់ ប្រែជាពណ៌ក្រហមក្រមៅ ចេញពីកោសិកាតាម កូនវ៉ែន វ៉ែន វ៉ែនកាវ មកកាន់ថតលើស្តាំនៃបេះដូង។
តំហែរក្សាប្រដាប់របត់ឈាម
ជម្ងឺប្រដាប់របត់ឈាម

ជម្ងឺប្រដាប់របត់ឈាមបណ្តាលមកពីខ្លាញ់ក្នុងសរសៃអាកទែលូតលាស់ខ្លាំង នាំឲ្យអាកទែបាត់ភាពយឺតនៃចលនា ហើយបេះដូងនៅដដែល នាំឲ្យសម្ពាធឈាមកើនឡើង (ជម្ងឺលើសឈាម)។
មូលហេតុនៃជម្ងឺប្រដាប់របត់ឈាមមាន៖

ការបរិភោគប្រៃ
ការជក់បារី
ការផឹកស្រា
ខ្វះលំហាត់ប្រាណ
ភាពធាត់ហួស
ការប្រើប្រាស់គ្រឿងញៀន។

តំហែរក្សា

កុំបរិភោគប្រៃហួស
កុំជក់បារី និងផឹកស្រា
កុំប្រើគ្រឿងញៀន
ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ត្រូវជម្រើសអាហារឲ្យបានត្រឹមត្រូវ៕
http://upload.wikimedia.org/wikipedia/commons/thumb/2/29/Circulatory_System_en.svg/400px-Circulatory_System_en.svg.png

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s