រឿងចៅសុក្រ និង​​ ចៅសៅរ៍

កាលពីព្រេងនាយមានមានបុរស២នាក់សំឡាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅ វត្ដមួយជាមួយគ្នា។ បួសយូរបន្ដិចក៏សឹកមកវិញ ហើយក៏ជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា “បើអ្នកណាក្រត្រូវ ជួយគ្នា ” ហើយបុរសទាំងពីនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីទៃពីគ្នា។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន។ ឯចៅ សៅរ៍ល្ងង់ខ្លៅក្រលំបាកហើយប្រពន្ធមានសហាយផង។ ចៅសុក្រដឹងថាប្រពន្ធចៅសៅរ៍មានសហាយ ហើយក្រលំបាក ដូច្នោះ ទៅសួរចៅសៅរ៍ ទៅដល់ឃើញចៅសៅរ៍ក្រលំបាកមែនក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយថា “ត្រូវឯង តាមពាក្យអញ។ ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ។ ចៅសុក្រក៏បបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើក្ដារមឈូសលក់។ ចៅសៅរ៍តាមពាក្យចៅសុក្រក៏ព្រមទៅជាមួយគ្នា។ ឯកូនសេដ្ធីដែលមានសហាយនឹងនាងប៉ិចជាប្រពន្ធ ចៅសៅរ៍ឃើញ ចៅសៅរ៍មិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួចហើយវិលមកផ្ទះវិញ។ ចៅសុក្រនិងចៅសៅរ៍ ធ្វើបានក្ដារមឈូស មួយក៏យកមកដាក់ក្នុងផ្ទះហើយទៅធ្វើក្ដារមឈូសទៀត។ កូនសេដ្ធីក៏ទៅដេកនឹងនាងប៉ិចទៀត។ ដល់ពាក់កណ្ដាលផ្លូវ អាធ្រាតចៅសុក្រ និងចៅសៅរ៍មកផ្ទះវិញ។ ចៅសុក្រខំដើរប្រញាប់មកមុន ស្រែកហៅប្រពន្ធចៅសៅរ៍ឱ្យបើកទ្វារ។ ឯកូនសេដ្ធីក៏ភិតភ័យរត់ពុំរួច។ នាងប៉ិចឱ្យសហាយចូលដេកក្នុងក្ដារមឈូស ហើយទៅបើកទ្វារឱ្យចៅសុក្រ ចៅសៅរ៍ ចូលទៅក្នុងផ្ទះ។ នាងប៉ិចសួរថា “ដូចម្ដេចបានជាវិលមកវិញ ”។ ចៅសៅរ៍ប្រាប់ថា “ចៅសុក្រឈឺក្បាលហៅវិលមក វិញ។ ហើយចៅសៅរ៍ប្រាប់ទៅនាងប៉ិចឱ្យដណ្ដាំបាយស៊ី ស៊ីបាយរួចហើយ ដោយចៅសុក្រដឹងថាសហាយនាងប៉ិចដេក ក្នុងក្ដារមឈូសក៏ប្រាប់ទៅចៅសៅរ៍ថា “រកផ្ដៅចងក្ដារមឈូសទុកក្រែងចោរលួច ” ចៅសៅរ៍ក៏យកផ្ដៅមកចងក្ដារ មឈូសទុកក្រែងចោរលួច ចៅសៅរ៍ក៏យកផ្ដៅទៅចងរួចស្រេច ហើយយកដែកគោលបោះថែមទៀត។ ឯចៅសៅរ៍ពុំ ដឹងថាប្រពន្ធមានសហាយ ក៏ធ្វើតាមពាក្យចៅសុក្របង្គាប់។ លុះព្រឹកឡើងចៅសៅរ៍ ប្រើប្រពន្ធឱ្យទៅទិញឥវ៉ាន់ ហើយនាងប៉ិចហួសទៅប្រាប់សេដ្ធីថា “ឱ្យឪពុកម្ដាយចាំទិញមឈូស ត្បិតកូនសេដ្ធីនៅដេកនឹងខ្ញុំ ប្ដីខ្ញុំមកទាន់វារត់ទៅ ដេកក្នុងមឈូស ឥឡូវនេះប្ដីខ្ញុំសែងយកមកព្រឹកនេះហើយ ”។ ប្រាប់ហើយនាងប៉ិចក៏ត្រឡប់ទៅផ្ទះវិញ។ ចៅសុក្រ និងចៅសៅរ៍ស៊ីបាយរួច ក៏សែងមឈូសយកទៅលក់។ សេដ្ធីឱ្យខ្ញុំមួយនាក់ចាំមើលផ្លូវផ្ដាំថា “បើឃើញអ្នកណាសែង ក្ដារមឈូសមកលក់ឱ្យរត់ទៅហៅយើង ”។ ចៅសុក្រនិងចៅសៅរ៍សែងក្ដារមឈូសទៅដល់ផ្ទះសេដ្ធី ស្រែកពពាយ នាយថា “អ្នកណាទិញក្ដារមឈូសទេ? ”។ សេដ្ធីឮសួរថា “លក់តម្លៃប៉ុន្មាន?។ ចៅសុក្រប្រាប់ថា “ឱ្យចាក់ប្រាក់ពីដី ឡើងស្មើនឹងមឈូស។ សេដ្ធីសុំតម្លៃ ចៅសុក្រមិនព្រម។ សេដ្ធីក៏ប្រើខ្ញុំកំដរឱ្យទៅយកប្រាក់មកចាក់ស្មើនឹងមឈូស ហើយចៅសុក្រនិងចៅសៅរ៍យកប្រាក់ទៅផ្ទះចែកគ្នា។ សេដ្ធីគាស់មឈូសយកកូនចេញ។ ក្រោយមកចៅសៅរ៍យក នាងប៉ិចធ្វើប្រពន្ធដូចដដែលវិញ។

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s