រឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើក

ដំនើររឿង

មាន​សត្វ​ខ្លា​មួយ​ ដើរ​ស្វែង​រក​ស៊ី​តាម​ទម្លាប់​វា​ លុះ​ដើរ​ទៅ​ប្រទះ​នឹង​សត្វ​គីង្គក់​មួយ​កំពុង​លោត​ផ្លោតៗ​ ក៏​ស្រែក​សួរ​ទៅ​ថា <> ។ គីង្គក់​តប​ថា <> ។ ខ្លា​ថា <> ។ គីង្គក់​​តប​ថា​យើង​ក៏​ដើរ​រក​ស៊ី​ ដូច​បង​ឯង​ដែរ >> ។ ខ្លា​ថា <>។ គីង្គក់​ក៏​អួត​អា​ត្មា​ ប្រាថ្នា​ខ្លា​កោត​ខ្លាច​ថា <> ។ ខ្លា​ថា << បើ​បង​ឯង​ ពូកែ​ដូច​សំដី​ថា​នេះ​ យើង​លោត​ប្រឡង​គ្នា​ ពិ​ត្រើយ​ព្រែក​ម្ខាង​ទៅ​ត្រើយ​ម្ខាង​មើល, បើ​បង​ឯង​លោត​ឆ្លង​ដល់​ យើង​ជឿ​ថា​ពូកែ​មែន ។ គីង្គក់​ជា​សត្វ​មាន​ប្រាជ្ញា​ គិត​ឃើញ​ថា <> ទើប​គីង្គក់​តប​ទៅ​ថា <> ។ ខ្លា​ជា​សត្វ​ឆោត​ មិន​អាច​គិត​ដឹង​គំនិត​គីង្គក់​ វា​នឹង​ខាំ​កន្ទុយ​ខ្លួន​នោះ​សោះ, ឯ​ខ្លួន​ទៀត​ក៏​មិន​បាន​គិត​ឃើញ​ពី​របៀប​ខ្លួន​ ដែល​រៀប​នឹង​លោត​ទៅ​នោះ​ ធ្វើ​កិរិយា​យ៉ាង​ណាៗ​ដែរ​ ក៏​ព្រម​សន្យា​ទៅ​ឈរ​នៅ​ពី​មុខ​គីង្គក់ ។ ឯ​គីង្គក់​កាល​ខ្លា​មក​ឈរ​ពី​មុខ​ ឃើញ​ពេល​ល្អ​ហើយ​ ក៏​ប្រាប់​ថា <> ។ រី​ឯ​ខ្លា​រវល់​តែ​ប្រុង​ត្រចៀក​ស្ដាប់​ ចោល​ឯ​កន្ទុយ​នោះ​​ទៅ​ត្រង់​ពី​មុខ​គីង្គក់ៗ​ ស្រែក​ថាហ៍ ! ហើយ​ខាំ​កន្ទុយ​ជាប់ ។ ខ្លា​លោត​ផ្លោត​ទៅ​ភ្លាម​ដល់​ត្រើយ​ម្ខាង​មួយ​រំពេច។អំណាច​កន្ទុយ​ខ្លា​វាត់ ​ទៅ​មុខ​នោះ​ ដោយ​ទាំង​គីង្គក់​ទៅ​ផង​ ដូច​ជា​ដុំ​ដី​ដែល​គេ​ចោល​នឹង​ឈើ​ដង្ហក់​ ធ្លាក់​ហួស​ទៅ​មុខ​ខ្លា​ស្ទើរ​តែ​នឹង​ស្លាប់ ។ ខ្លា​ក៏​មិន​អាច​ដឹង​បាន​ ប្រែ​ប្រាណ​ទៅ​ខាង​ក្រោយ​វិញ​ ស្រែក​ហៅ​ថា <> ។ គីង្គក់​ឆ្លើយ <> ។ ខ្លា​ឮ​គីង្គក់​ឆ្លើយ​ពី​មុខ​ដូច្នោះ​ក៏​ថា <> ។ គីង្គក់​ព្រម​ក៏​តប​វិញ​ថា​ បង​ទៅ​ចាប់​សត្វ​ចុះ​ បាន​សត្វ​ប៉ុន្មានៗ​ មក​ជួប​គ្នា​នៅ​កន្លែង​នេះ​ យើង​នឹង​រើ​សាច់​នោះ​ល្បង​គ្នា​មើល​ តើ​អ្នក​ណា​ច្រើន​ជាង ? >> ។ ខ្លា​ព្រម​ក៏​ចេញ​ទៅ​រក​ចាប់​សត្វ​ផ្សេងៗ​ បាន​ច្រើន ។

ឯ​គីង្គក់​ ក្រោយ​ខ្លា​ចេញ​ទៅ​នោះ​ ខំ​សង្វាត​លោត​ទៅ​ មិន​ដឹង​នឹង​ទៅ​ចាប់​សត្វ​ណា​បាន​ទេ​ ព្រោះ​ធ្លាប់​តែ​ចាប់​ជន្លេន​នឹង​ស្រមោច​សង្អារ, លោត​បន្តិច​ទៅ​ឃើញ​មាន​ធ្យូង​មួយ​ដុំ​ ប៉ុន​គ្រាប់​សណ្ដែក​ ក៏​លេប​ធ្យូង​នោះ​ចូល​ទៅ, លោត​បន្តិច​ទៅ​ទៀត​ឃើញ​ឆ្អឹង​ត្រី​ស្លាត​មួយ​តូច​នៅ​កណ្ដាល​ផ្លូវ​ លេប​ថែម​ទៅ​ទៀត​ លោត​បន្តិច​ទៅ​ទៀត​ ឃើញ​គ្រាប់​អង្រ្កេម​អង្ក្រម​មួយ​ ក៏​លេប​ទៅ​ទៀត, បាន​ជា​៣​មុខ​ល្មម​តែ​ពេញ​នោះ​ រួច​ក៏​ត្រឡប់​វិល​មក​ចាំ​ខ្លា​ខាង​ទី​ដដែល​វិញ ។

ឯ​ខ្លា​ កាល​បើ​ស្វែង​រក​សត្វ​បាន​សព្វ​គ្រប់​ហើយ​ ក៏​ត្រឡប់​មក​ឯ​កន្លែង​ដើម​តាម​សន្យា, លុះ​មក​ដល់​ ឃើញ​គីង្គក់​អង្គុយ​ចាំ​ ច្រប៉ុក​ប៉ុក​ក៏​សួរ​ថា << យើ ! បង​មាំងកាយេ​មក​ដល់​ហើយ​ហះ " គីង្គក់​តប​ថា << យើង​មក​ចាំ​ឯង​យូរ​ណាស់​ហើយ, មើល៍ ! បង​ខ្លា​ឯង​បាន​ប៉ុន្មាន​មុខ ? បង​ឯង​រើ​ចេញ​មក​មើល ! យើង​នឹង​កត់​ត្រា " ។ ខ្លា​រើស​សាច់​នានា​ជា​ច្រើន​មុខ​ ប្រាប់​គីង្គក់, រើស​ចេញ​អស់​ទើប​ប្រាប់​ថា <> ។ គីង្គក់​រើ​ចំណែក​របស់​ខ្លួន​វិញ​ឲ្យ​ខ្លា​មើល​ម្ដង ។

ទី​១ រើ​បញ្ចេញ​ធ្យូង​មក​មុន ។ ខ្លា​សួរ​ថា <> ។ គីង្គក់​ថា : ហ្នឹង​គេហៅ​ថា​ គាស​រម៉ុយ ” ខ្លា​ស្ដាប់​មិន​បាន​អង្វរ​ថា​ កុំ​និយាយ​បាលី​បាគូ​បង ! សូម​ប្រាប់​ជា​សម្រាយ​មក​ចុះ ។ គីង្គក់​ប្រាប់​ថា <> ។ ខ្លា​ក៏​កោត​ថា <> ។

ទី​២​ រើ​ឆ្អឹង​ត្រី​ស្លាត​ចេញ​មក​ទៀត ។ ខ្លា​សួរ​ថា << សត្វ​អី​សស្គុះ​ដូច្នេះ​បង ? គីង្គក់​ប្រាប់​ថា <> ។ ខ្លា​ថា <> ។ គីង្គក់​ថា <> ។ ខ្លា​រឹត​តែ​កោត​ថា <> ។ គីង្គក់​ថា <> ។

ទី​៣​ រើ​ទម្លាក់​គ្រាប់​អង្រ្កេម​អង្រ្កម​ចេញ​មក ។ ខ្លា​សួរ​ថា << សត្វ​អ្វី​ក្រហម​ផង​ ខ្មៅ​ផង​ដូច្នេះ ? ។ គីង្គក់​តប​ថា <> ។ ខ្លា​ថា <> គីង្គក់​តប​ថា << ហ្នឹង​ហើយ​ គេ​ហៅ​ថា <> ។

ខ្លា​ឮ​ថា​ ភ្នែក​របស់​ខ្លួន​ ក៏​ស្ទុះ​រត់​ភ្លាម​ មិន​ហ៊ាន​នៅ ។ គីង្គក់​ស្រែក​ថា <> ។ ខ្លា​រឹត​ភ័យ​ខ្លាំង​ឡើង​ទៀត​ ចេះ​តែ​រត់​ទៅ។គីង្គក់​ខំ​ដេញ​តាម​ពី​ក្រោយ, លុះ​ឆ្ងាយ​បន្តិច​ទៅ​ស្រាប់​តែ​ប្រទះ​នឹង​អណ្ដើកៗ​សួរ​ថា <> គីង្គក់​ថា << បង​ជា​បុរិល ! ខ្ញុំ​ដេញ​តាម​ខ្លា​វា​រត់​ទៅ​មិញៗ​បង​ប្រទះ​ដែរ​ឬ ? ។ អណ្ដើក​ថា <> ។ គីង្គក់​និង​អណ្ដើក​ក៏​នាំ​គ្នា​តាម, ដើរ​បន្តិច​ទៅ​ ឃើញ​ខ្លា​សម្ងំ​ពួន​លើ​គុម្ព​ឫស្សី ។

អណ្ដើក​ឃើញ​ស្រែក​ប្រាប់​ទៅ​គីង្គក់​ថា <> ។ គីង្គក់​ថា <> ។ គីង្គក់​ខំ​ឡើង​តាម​វល្ល៍​ និង​មែក​ឈើ​ទៅ​បាន​ពាក់​កណ្ដាល​គុម្ព​ឫស្សី​ ស្រាប់​តែ​របូត​ដៃ​ធ្លាក់​មក​ដី​ឮ​សូរ​ប្រោក ។ អណ្ដើក​ថា <> ។ គីង្គក់​ថា <> ។ ខ្លា​ឮ​ដូច្នោះ​ស្ទុះ​លោត​ចុះ​ រត់​ទៅ​ទៀត​ ទៅ​ឃើញ​ដើម​ឈើ​មួយ​ដើម​ធំ​ ក៏​ត្រេកអរ​ខំ​ឡើង​ទៅ​នៅ​សម្ងំ​ មិន​ឲ្យ​សត្វ​ទាំង​ពីរ​ដឹង ។ ឯ​គីង្គក់​ និង​អណ្ដើក​ខំ​តាម​ដាន​ទៅ​ បាត់​ដាន​ត្រង់​ដើម​ឈើ​នោះ​ មើល​លើ​ ឃើញ​ឯ​ខ្លា​ពួន​ក្រាប​នៅ​លើ​មែក​ឈើ​គ្រមាមៗ​​ទើប​ស្រែក​ប្រាប់​គ្នា​ថា <> ។ គីង្គក់​ប្រាប់​ថា <> ។ គីង្គក់​ខំ​ប្រវេ​ប្រវា​ឡើង​ទៅ​ជិត​ប្រគាប​មែក​ឈើ​ ស្រាប់​តែ​សម្បក​ឈើ​របេះ​ធ្លាក់​ចុះ​មក​ ដោយ​ទាំង​ខ្លួន​វា​មក​ដល់​ដី ។ អណ្ដើក​ឃើញ​សួរ​ថា <> ។ គីង្គក់​ថា <> ។ អណ្ដើក​បោល​ទង្គិច​គល់​ឈើ​នោះ​ឮ​សូរ​ប៉ូកៗ​ រួច​គីង្គក់​ធ្វើ​បញ្ចេញ​សម្លេង​ឮ​តែ​ក្រតៗ​ ហើយ​ស្រែក​បន្ទរ​ទៀត​ថា <> ។ ខ្លា​ឮ​ថា​វារលំ​ ទទួល​ក្រឡេក​មើល​ទៅ​លើ​​ ឃើញ​ពពក​រសាត់​លឿន​ស្លៅ​ស្មាន​ថា​រលំ​មែន​ ក៏​ស្ទុះ​រត់​ចុះ​ទៅ​ទៀត ។ សត្វ​ទាំង​ពីរ​ចេះ​តែ​ដេញ​តាម​ទៅ ។

ឯ​ខ្លា​រត់​កាន់​តែ​ឆ្ងាយ​ បាន​ប្រទះ​នឹង​តា​ចាស់​ម្នាក់​ ធ្វើ​ជាង​ដែក​ខ្លា​ចូល​ទៅ​សំពះ​តា​ចាស់​នោះ​ថា <> ។ តា​ចាស់​តប​ទៅ​នឹង​ខ្លា​ថា <> ។ យូរ​បន្តិច​ឃើញ​អណ្ដើក​ទៅ​ដល់​មុន ។ ខ្លា​ប្រាប់​តា​ចាស់​ថា << អុញ​ហ្ន​ មក​ទៀត​ហើយ​តា " ។ តា​ចាស់​ថា << មិន​អី​ទេ​ បើ​ខ្លាច​ណាស់​ត្រូវ​ខំ​សប់​ខ្លាំងៗ​ទៅ " ។ ខ្លា​រឹត​តែ​សប់​ខ្លាំង​ឡើងៗ ។ តា​ចាស់​ចាប់​អណ្ដើក​នោះ​បាន​ យក​ទ្រាប់​គូថ​អង្គុយ​ ហើយ​ថា <> ។ បន្តិច​ឃើញ​គីង្គក់​ទៅ​ដល់​ទៀត​ខ្លា​ថា <> ។ តា​ចាស់​ប្រាប់​ថា << បើ​ឯង​ខ្លាច​ណាស់​ត្រូវ​យក​ខ្សែ​ចង​ស្នប់​ផ្ទាប់​នឹង​ចង្កេះ​ទៅ ។ ខ្លា​ធ្វើ​តាម ។ ឯ​តា​ចាស់​នោះ​គាត់​ស្លៀក​ខោ​ជើង​ធំៗ​ពេក​ អង្គុយ​លើ​អណ្ដើក​កំពុង​តែ​ពើត​រូស​កោស​កាំបិត​ ភ្លេច​គិត​ឯ​ប្រដាប់​របស់​ខ្លួន​ខាង​ក្រោម​ ធ្លាក់​ស្តោក​នៅ​កណ្ដាល​វាល ។ គីង្គក់​ក្រឡេក​ឃើញ​ប្រាប់​ទៅ​អណ្ដើក​ថា << បង​ជាបុរិល​ឯង​ មើល​ខាង​ក្រោម ។ អណ្ដើក​ក្រឡេក​ទៅ​ ឃើញ​ប្រដាប់​តា​ចាស់​នោះ​ទាំងអស់​ ក៏​មាន​ចិត្ត​អរ​ព្រួច​ ហើយ​អើត​ក្បាល​ចូល​ទៅ​ក្នុង​ជើង​ខោ​ខាំ​គ្រិប​ដោយ​ចង្កូម​ ដាច់​ត្រឹម​គល់​ទៅ​ទាំងអស់ ។ តា​ចាស់​ដួល​បះ​ជើង​ច្រោង ។ គីង្គក់​ស្រែក​ថា <> ។ ខ្លា​ឃើញ​តា​ចាស់​ដួល​ ក៏​ស្ទុះ​រត់​ទៅ​ ដោយ​ទាំង​ស្នប់​នោះ​ទៅ​ផង ។ គីង្គក់​ដេញ​តាម​ទៅ​ដល់​ជិត​មាត់​ស្ទឹង​មួយ​ មាន​ទឹក​ជ្រៅ​ គីង្គក់​ស្រែក​ឲ្យ​អណ្ដើក​ថា <> ។ ខ្លា​ឮ​ក៏​លោត​ទៅ​ក្នុង​ទឹកៗ​ ចូល​ក្នុង​ស្នប់, ទឹក​ហូរ​ខ្លាំង​ ក៏​នាំ​ខ្លា​លិច​ស្លាប់​ទៅ ។
ផ្ចាញ់​កម្លាំង​កាយ​ ដោយ​កម្លាំង​ប្រាជ្ញា​

​ផ្ចាញ់​មនុស្ស​ក្លៀវក្លា​ ដោយ​ការ​អង់អាច

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s