នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ជាខេត្តមួយនៃប្រទេសកម្ពុជា។ ក្រុងកំពង់ស្ពឺជាទីរួមខេត្តនៃខេត្តនេះ។ ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាប និងព្រៃភ្នំមានប្រជារា្រស្តសរុប ៥៩៨ ៨៨២នាក់ ក្នុងនោះមានប្រុស ២៨៧ ៣៩២នាក់ ស្រី ៣១១ ៤៩០នាក់ ។ ជាភាគរយនៃប្រជារា្រស្តជា ស្រីមាន ៥២ភាគរយ ។ ខេត្តនេះ រួមមាន ៨ស្រុក ៨៩ ឃុំ និង ១៣១៩ ភូមិ ។ ចំនួន ប្រជារា្រស្តទូទាំងខេត្តនេះ សើ្មនឹង ៥,២ ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្ត របស់ខេត្តគឺ ៨៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខ្ពស់ជាង ដង់ស៊ីតេកម្រិតជាតិ ដែលមានតែ 64នាក់ [១]។

ខេត្តកំពង់ស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខេត្ត​ដែល​សំបូរ​ដើម​ត្នោត​ច្រើន​ជាង​គេ។
តំបន់​ទាក់ទាញ

សារមន្ទីរនរៈបូរី ៖ សារមន្ទីរ​នេះ​ស្ថិត​នៅ​តាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិ​​ចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង។ សារមន្ទីរ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ជា​លក្ខណ​គ្រួសារ​មួយ​ក្នុង​បំណង​ទុក​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់គេផង ហើយ​និង​ជា​ការ​ចូលរួមចំណែក​រក្សាទុក​នូវ​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​ជាតិ​ឲ្យ​គង់វង្ស​ផង​ដែរ។ សារមន្ទីរនរះបូរី​មាន​​​វត្ថុ​បុរាណ​តាំង​ពី​បុរេប្រវត្ត រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ហើយ​វត្ថុ​ទាំង​នោះ​ភាគ​ច្រើន​ជា​រូបដិមា ធ្វើ​ពី​ឈើ ពី​ថ្ម​និង កូលាភាជ​ដែលសរុប​ទាំង​អស់​មាន​រាប់ពាន់​វត្ថុបុរាណ។ នៅក្នុងសារមន្ទីរនេះគេបានដាក់តាំងនូវវត្ថុជាច្រើនប្រភេទធ្វើ អំពីថ្មភក់ ថ្មភ្នំ ពីឈើ ដូចជា ព្រះពុទ្ធប្បដិមា រូបចម្លាក់ព្រះបាទ ជយវរ្ម័នទី ៧ រូប​ឆ្មាំប្រាសាទ រូបនាងចេកនាងចម ៘ ហើយ​និង វត្ថុ​ប្រើប្រាស់​ពី​ជំនាន់​បុរាណ​រួម​មាន​ឆ្នាំងស្ពាន់ កុលាលភាជន៍ ឬ ចាន ឆ្នាំង​ធ្វើ​ពីដីឥដ្ឋ ក្រឡ ពួច ជាដើម ។ ក្រៅ​ពី​នេះ​ទៀត​មាន​ក្បាច់ ចម្លាក់តុ ទូ កៅអី ដែល​ធ្វើ​ពី​ឈើ​ពី​គល់​ឈើ​ធំៗ​មាន​អាយុកាល ជា​ច្រើនឆ្នាំ ធ្វើអំពីថ្ម និង អំពីសំបកខ្យង ឬ លៀសសមុទ្រ ជាដើម ។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាក់ដោយ ឡែកពីគ្នា និង ដាក់នៅតាមថែវនីមួយៗនៃសារមន្ទីរនោះ ។ វត្ថុ​ទាំង​ប៉ុន្មាន​នេះ មុន​នឹង​បាន​យក​មក​ដាក់​តាំង​នៅ​ក្នុងសារ មន្ទីរនេះ ត្រូវ​បាន​ម្ចាស់​ប្រមែ​ប្រមូល​ទិញ​ពី​អ្នក​ស្រុក​នៅតាម ខេត្ត​ផ្សេងៗ​តាំង​ពី​ក្រោយ​ប្រទេស​ជាតិ​បាន​រំដោះ​ពី​របបខ្មែរ ក្រហមឆ្នាំ ១៩៧៩ មកម៉្លេះ ។

អំពែភ្នំ ៖ អំពែភ្នំ​ជា​រមណីយដ្ឋាន​វប្បធ៌ម និង ធម្មជាតិ មាន​ទីតាំង​ស្ថិត​នៅ​ភូមិតាំងទនេ្ល និង​ភូមិអំពែភ្នំ ឃុំសុពណ៏ទេព និង ឃុំស្វាយក្រវាន់ ស្រុកច្បារមន មានចំងាយ៤៨គម ពីភ្នំពេញ រួច​បត់​ឆ្វេង ២គ ម និង​ដល់​រម្មណីយដ្ឋាន​នេះ។ តំបន់​នេះ​មាន​ទេសភាព​នៃ​ទឹក​ស្ទឹង​ឆ្លងកាត់ រួម​ផ្សំ​ដើម​ឈើ​តូច​ធំ​ដុះ​ប្រជ្រៀត​គ្នា​តាម​ដង​ស្ទឹង​បង្កើត​បាន​ជា​ទេសភាព​គួរ​ឧ្យ​ចង់​គយកន្ឋ​ក្រៃលែង។​ នៅ​ជើង​ភ្នំ​អំពែភ្នំ​មាន​​ស្ពាន​យោល​មួយ​ឆ្លង​កាត់​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដើម្បី​តភ្ជាប់ ភូមិតាំងទន្លេ របស់​ឃុំសុព៏ទេព​ទៅ​ភូមិអំពែភ្នំ ឃុំអំពែភ្នំ។ នៅ​រដូវប្រាំង​បើ​យើង​ឈរ​ពី​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ក្នុង​បាត​ស្ទឹង​នោះ​យើង​នឹង​បាន​ឃើញ​ទឹក​ស្ទឹង​ហូ​ររឹមៗ​គេច ផ្ទាំងថ្ម និង​ពុំ​នូក​ខ្សាច់​ដោយ​មាន​ហ្វូង​ចង្វា​តូចៗ​ហែល​ប្រដេញ​គ្នា​ឆ្វាត់​ឆ្វែង និង​ជា​យូរ​ៗ​ម្តង​គេ​សង្កេត​ឃើញ​មាន​ហ្វូង​សត្វ​ស្វា​នាំ​គ្នា​ចុះងូត​ទឹក​បាត​ស្ទឹង យ៉ាង​សប្បាយ​​រីករាយ។ ឯ​នៅ​រដូវ​វស្សា​វិញ​បើ​យើង​ឈរ​នៅ​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ស្ទឹង​វិញ​នោះ​យើង​នឹង​បាន​ឃើញ​ខ្សែ​ទឹក​ហូរ​យ៉ាង​ខ្មួល​ខ្មាញ​បែក​ពពុះ​គួ​ឧ្យ​ព្រឺក្លាច​ក្រៃលែង ដែល​អ្នកទេសចរ​មួយ​ចំនួន​ឈរ​លើ​ស្ពាន​សឹង​មិន​សំឡឹង​ចុះ​ទឹក​ឡើយ។ នៅ​ត្រើយ​ខាង​ត្បូង​ស្ទឹង យើង​នៅ​សង្កេត​ឃើញ​មាន​វត្ត​ចាស់បុរាណ​មួយនៅ​លើ​កូន​ភ្នំ ដែល​ជា​ទី​សក្ការះ​របស់​ប្រជាពលរដ្ឋ ទៅធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ជាតិ។ នៅ​តំបន់​អំពែភ្នំ​គេ​អាច​ទៅងូតទឹក ឆ្លង​ស្ពាន​យោល និង អង្គុយ​ឡេង​កម្សាន្ត​តាម​តូប​នានា​សម្រាក​តាម​មាត់​ស្ទឹង​ដើម្បី​លំហែ​អារម្មណ៏ ហើយ​នៅ​តាម​តូប​និមួយៗ​គេអាចកុំម៉ង់​ម្ហូប​សាច់​សត្វព្រៃ​បាន​តាម​ចិត្ត​ប្រាថ្នា នេះ​សបញ្ជាក់​ថា​ការ​លួច​បរបាញ់​សត្វ​ព្រៃ​នៅ​តែ​មាន។

ឧទ្យានជាតិព្រះសុរាម្រិតកុសមះ ៖ គីរីរម្យ​ជា​រមណីយដ្ឋាន​ធម្មជាតិ តំបន់​នេះ​មាន​លក្ខណះ​ពិសេស​សម្រាប់​ភ្ញៀវទេចរ ដូច​ជា​ព្រៃដើម​ស្រល់​យ៉ាង​ក្រាស់​មាន​ម្លប់​ជា​ទីមនោរម្យ ព្រម​ទាំង​មាន​ខ្យល់​អាកាស​ដ៏​បរិសុទ្ឋ​ដែល​ធ្វើ​ឧ្យ​អារម្មណ៏របស់​ស្រស់ស្រាយ​ក្រៃលែង ឧទ្យាន​ជាតិ​នេះ​ស្ថិត​នៅ​ក្នុង ភូមិដំរីផុង ឃុំគីរីរម្យ ស្រុកភ្នំស្រួច​មានចម្ងាយ​១១៧គ ម​ពី​ភ្នំពេញ​តាម​ផ្លូវជាតិលេខ៤ លើ​កំពូលភ្នំ កំពស់៧០០ម។

រមណីយដ្ឋានគីរីរម្យ(ក្រោម) ៖ រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំគីរីរម្យ ទី​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​កែ​ច្នៃ​ឧ្យ​មាន​ភាព​រស់​រវើក​ល្អ​ស្អាត​ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរ។ ទី​នោះ​មាន​សណ្ឋាគារ កន្លែង​ក្មេង​លេង សួន​នៃ​រូបចម្លាក់​ដាយ​ណូស័រ ទីលាន​លេង​កីឡា និង​កន្លែង​ងូត​ទឹក​ជាដើម។

ចំបក់ ៖ ចំបក់​ចារម្មណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​ហើយ​កំពង់​ពេញ​និយម​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​បរទេស ទី​នោះ​មាន​ទឹក​ធ្លាក់​ដ៏​ស្រស់​ត្រកាល មាន​មាន​ដង​អូរ​ដ៏​វែង​អន្លាយ​ទឹក​ហូរ​បត់​បែន​កាត់​ផ្ទាំង​ថ្ម​ដោយ​មាន​ម្លប់​ឈើ​ពិសេស​ប្លប់​ឬស្សី​នៅ​អម​សង​ខាង​ផ្លូវ​ធ្វើ​ដំណើរ​គួរ​ឧ្យ​ត្រជាក់​ចិត្ត​ចាប់​អារម្មណ៏​ក្រៃលែង។​​​​​​​​​​​​​​​ ចំបក់​មាន​ចម្ងាយ​ជាង​១គ ម ខាង​ជើង​គីរីរម្យ ស្ថិត​នៅ​ក្នុង ឃុំចំបក់ ស្រុកភ្នំស្រូច ។ អ្នកធ្វើ​ដំណើរ​ចេញ​ស្នាក់​ការទេសចរ​សហគ្គមន៏​ប្រមាណ​៤គ ម ដោយ​ជិះ​រទេះគោ ដោយ​កង់​ឬ​ក៏​ដោយ​ថ្មើ​ជើង​ក៏​បាន​តាម​ចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន ហើយ​ចំងាយ​ផ្លូវ​១គ ម ទៅ​ដល់​ទឹក​ធ្លាក់​គឺ​ត្រូវ​ដើរ​ដោយ​ថ្មើ​ជើង​ទើប​បាន។

ទឹកជ្រោះអន្លង់រ័ត្ន ៖ ទឹក​ជ្រោះ​អន្លង់រ័ត្ន​ស្ថិត​នៅ​ចំងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ខាងជើង​ឧទ្យានជាតិគីរីរម្យ និង​មាន​ចំងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​ទឹក​ធ្លាក់​ចំបក់ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំចំបក់ ស្រុកភ្នំស្រួច។ រមណីយដ្ឋាន​ទឹក​ជ្រោះ​អន្លង់រ័ត្ន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ២០០៨ ក្រោម​ការ​បង្ហាត់​បង្រៀន​របស់​អង្គការ​ម្លប់​បៃតង​និង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ក្រោម​ការឧបត្ថម្ភ​របស់​អង្កការ វីស៊ីអិនរបស់ប្រទេសហូឡង់ ។

រមណីយដ្ឋានល្អាងភ្នំចាស់ ៖ រមណីយដ្ឋាន​ល្អាង​ភ្នំចាស់ ស្ថិត​នៅ​ក្នុង ស្រុកឱរ៉ាល់​។ ‘រមណីយដ្ឋាន​ជា​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ដែល​គេ​ទើប​នឹង​រក​ឃើញ​ថ្មីៗ​នេះ។ នៅ​ទី​នោះ​សំបូរ​ទៅ​ដោយ​ល្អាង​ភ្នំធំៗ ជា​ពិសេស​អ្នក​ទៅ​កំសាន្ត​នៅទី​នោះនឹង​បាន​ទស្សនា​របាំ និង​ស្គាល់​ពី​ទំនៀម​ទំលាប់​របស់​ជនជាតិ​ភាគ​តិច​មួយ​ដែល​នៅ​ទីនោះ​​​​​​​​​​គឺ ជនជាតិសួយ។

រមណីយដ្ឋានវប្បធ៌មធម្មជាតិ​ភ្នំព្រះ ៖ ភ្នំព្រះ​ជា​កន្លែង​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​ពីទី ជិតទី ឆ្ងាយ​ឧ្យ​មកគោរ បូជាបន់ស្រន់តាម​ជុំ​នឿ​របស់​ពួក​គាត់​ព្រោះ​ទី​នោះ​មាន​ភាព​អច្ឆរិយះ​ខ្លាំង​ណាស់​ខាង​ជុំនឿ។ ឧ្យ​តែ​រដូវ​បន់​ស្រន់​ចូល​មក​ដល់​ពួក​គាត់​នាំ​គ្នា​សំរុក​មក​ទី​រាប់​ពាន់​នាក់ ដើម្បី​ធ្វើ​បុណ្យ​ទាន តាម​ចំណង់​ចំណង់​ចំណូល​ចិត្ត​របស់​ពូក​គាត់។ ទីនោះ​ជាកន្លែង​បួង​សួង​ពូកែ​ស័ក្តិ​ណាស់ នៅ​តាម​ជើង​ភ្នំ​ព្រះ​មានសំណង់​បែប​សាសនា​ផ្សេងៗ​ពី​គ្នា​យ៉ាង​ច្រើន​បាន​សង់​ពន្ឋ័​នៅ​ជុំវិញ​ភ្នំព្រះ ពិសេស​នៅ​អំឡុង​ខែ​មិនា​និង​មេសា​មាន​ប្រជាជន​រាប់​មឺន​នាក់​នាំគ្នា​ទៅ​ធ្វើ​បុណ្យទាន​និង​គោរព​សាការះ​តាម​ជឿរបស់​គាត់​រៀងៗ​ខ្លួន។ ភ្នំ​ព្រះ​មាន​រូងភ្នំ និង ល្អាងភ្នំ ជា​ចើន​មាន​លក្ខណ​ធម្មជាតិ​ពិតៗ​ល្អាងភ្នំ និង​រូង​ភ្នំ​ខ្លះ​ត្រូវ​បាន​គេរៀប​ចំជា​កន្លែង​គោរព​សាការះ។ រមណីយដ្ឋាន​វប្បធ៌ម​ទេសចរ​ភ្នំចាស់​មាន​មាន​ផ្ទៃ​ដី១០០​ហិកតា​ស្ថិត​នៅក្នុង​ស្រុកឧិរាល់ តាម​ផ្លូវ​ទៅ​ចំការ​អំពៅលី​យ៉ុងផាត់​មាន ចំម្ងាយ​ជាង៥០គ ម​ពីទីរួម​ខេត្តកំពង់ស្ពឺ។

ប្រាសាទសាតក្អែកពង ៖ ប្រាសាទ​នេះ​ជា​ប្រាសាតលោល​មាន​ចម្ងាយ​១៥គ ម ពី​ខេត្តកំពង់ស្ពឺ​ស្ថិត​នៅ​ក្នុង​ ឃុំតាំងយាក ស្រុកភ្នំស្រួច។ ប្រាសាទ​ក្អែក​ពង​ត្រូវ​បាន​ក៏សាង​នៅ​លើ​កំពូល​ភ្នំ​មួយ​ដែល​មាន​កំពស់​ប្រមាណ​៣០០ម មាន​ជ្រុង​ទាំង​៤​ប៉ុន​គ្នា​កំពូល​ប្រសាទ​បាន​បាក់​បែក​អស់​ហើយ​ប្រាសាទវិញ​ប្រេះ​ស្រាំ​ស្ទើ​គ្មាន​សល់។

តំបន់ទេសចរជនជាតិសួយ ៖ តំបន់​នេះ​មាន​ប្រជាជន ជនជាតិសួយ​រស់​នៅ​ចំនួន​៣៦០០​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​ត្រពាំជោ ស្រុកឧិរ៉ាល់។ ភ្ញៀវទេចរ ដែល​ទៅ​ទី​នោះ​ច្រើន​តែ​ចង់​ទស្សនា​វប្បធ៌ម​ទំនៀម​ទំលាប់ ប្រពៃណី​និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ហើយ​រិទ្ឋ​តែ​ពិសេស​ទៀត​នោះ​ភ្ញៀវ​ទេសចរ​ចង់​ទៅ​ទស្សនា​របាំ​របស់​ជនចាតិសួយ និង​របាំ​ផ្សេងៗ​ទៀត​របស់​ពួក​គាត់។

រដ្ឋបាលខេត្ត

ខេត្តកំពង់ស្ពឺ មាន៨ស្រុករួមមាន៨៧ឃុំ[២] ៖

ខេត្តកំពង់ស្ពឺ ស្ថិតិ
ផ្ទៃដី: ៧០១៧ គម២
ប្រជាជន: ៥៩៨,៨៨២ (១៩៩៨)
ដង់ស៊ីតេ​: ១០២ នាក់/គម២
ISO 3166-2: KH-៥

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s