រឿងកែ្អក១ជាកែ្អក១០

ដំនើររឿង

កាលពីព្រេងនាយមានមានបុរស២នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន។ អាខូចជុះអាចម៏ដាក់១ពាង ហើយយកអាចម៏​ល័ក្ខបិទភ្ចិតយ៉ាងល្អ​មិនឲ្យក្លិនចេញក្រៅបាន។ អាខិលធ្វើកាំបិត១ផែ្ល ប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងមួយលូក។ អាខិលស្ពាយកំាបិតនោះដើរលក់ អាខូចក៏ពុនពាងអាចម៏ នោះដើរទៅលក់ដែរ។ អាខិលទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្តាលផ្លូវ អាខូចពពាយនាយថា “អ្នកអើយ ទិញផ្អករបស់ខ្ញុំទៅពិសារ ផ្អកចាវយ៉ាងល្អ ស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់”។ អាខិលឆ្លើយថា “ទាស់តែលក់ ដាវមិនដាច់ គ្មានលុយទិញ បើខ្ញុំដូរជាដាវនេះ ព្រមដូរទេ?”។ អាខូចឃើញដាវនេះវែង ក៏ឆ្លើយថា “ដូរក៏ដូរ ” ។​អាខិលប្រគល់ដាវឲ្យអាខូចហើយអួតថា “ដាវខ្ញុំនេះមុតបំផុត មេដែករបស់ខ្ញុំផង បើត្រូវការម្តងចាំហូតកាប់ អ្នកឯងកុំ ប្រញាប់ហូតមើល បើហូតលព្រើលៗ ស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែ ខ្ញុំស្តាយរបស់ខ្ញុំ បើកុំតែខែនេះក្រម្អូបណាស់ កុំអីខ្ញុំមិនដូរទេ” ។ អាខូចក៏ប្រគល់ពាងអាចម៏ទៅឲ្យអាខិល ហើយហាមថា “ផ្អកខ្ញុំក៏នឹងដែរ ដល់ពេលស៊ីចាំបើកយក មកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែង ក្រែងវាស្អុយក្មសស៊ី​មិនទាន់អស់វាទៅជាខានឆ្ងាញ់ នឹកឃើញ ជីដូនជីតាបានតែខ្វាស៊ីឆៅ” ។ អ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួន ហើយតឿនប្រពន្ធថា “ដណ្តាំបាយទៅអញ បានផ្អក ” ប្រពន្ធថា “បានផ្អកពីណា?”។ អាខិលថា “ដូរដាវគេៗថាផ្អកចាវឆ្ងាញ់ពិសារណាស់”។ ប្រពន្ធ ក៏ពេញចិត្តនឹកថា “ប្តីចេះធ្វើកាំបិតដូរផ្អក” ស្ទុះភែ្លតទៅលាងចានដួសបាយ ហើយកាន់កាំបិត​យ៉ាងកំរិលក៏កិលទៅ ជិតពាងផ្អកយកកាំបិតគាស់អាចម៏ល័ក្ខនោះ បើកឡើងហើយលូកបាន១ក្តាប់ ដាក់ផ្លាប់ទៅក្នុងចាន សល់នៅក្នុង ដៃប៉ុន្មានក៏ដាក់ផ្លប់ភ្លក់មើល ងើបមុខឡើងលើ់ថា “យើ ផ្អកចាវអ្វីក៏ស្អុយដូចអាចម៏ គ្មានឆ្អឹង គ្មានសាច់ កខ្វិចកខ្វក់ ហ្មត់ផងយ៉ាងហ្នឹង ធ្វើផ្អកត្រីអ្វី?” ។ ប្តីថា “ក្រែងត្រីពោ” ប្រពន្ធក៏លូកកូរាវរកក្បាល លូកបានពាក់កណ្តាល ក្អួតចង្អោរជាង២០វក ដឹងជាក់ជាអាចម៏មិនមែនផ្អក មកបន្ទោសទៅម្ចាស់ដើម ឆ្អើមលេបបាយមិនរួច ។ និយាយពីអាខូចត្រេកអរណាស់ ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថា “អាចម៏មួយពាងដូរបានដាវ1ដែរ ” ទទួលខឹងនឹង ឆែ្កវាច្រាសស្លឹកគ្រៃ កន្រ្តាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆែ្កសំលាប់ ក៏ចាប់ដកដាវហូតខ្វាច់ឃើញផែ្លដាវនេះ ខ្លីកំប៊ិច គេចឡើងទៅលើផ្ទះបង្អាញប្រពន្ធមើលសើចទាំងពីនាក់ សើចហើយប្រាប់ប្រពន្ធថា “ប្រាជ្ញអានេះ ស្មើនឹងអញៗ ទៅបបួលវាធ្វើសំឡាញ់ គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយ”។ លុះទៅប្រទះនឹងអាខិល ដើរពីនាយ សើចពព្រាយនិយាយសួរថា “ឯងទៅណា? “។ អាខិលឆ្លើយថា “អញមកសុំឯងធ្វើសំឡាញ់”។ អាមួយក៏ថា “អញមក សុំឯងធ្វើក្លើដែរ” ហើយក៏សុខចិត្តដើរពីនាក់​ទៅដល់ផ្ទះមហាសេដ្ធីម្នាក់​ចាស់ជរាឈឺស្លាប់ គេដាក់ក្នុងក្តារមឈូស បំរុង បូជាថៃ្ងសែ្អក ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា វេលានោះអាទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថា “អ្នកណា ស្លាប់បានជាគេយំ?” គេប្រាប់ថា “មហាសេដ្ធីស្លាប់”។ អាទាំងពីនាក់គិតគ្នាថា “ឯងត្រូវកែ្លងសំបុត្រ1ច្បាប់ ទៅប្រាប់គេថា មហាសេដ្ធីឲ្យមកយកទ្រព្យរបស់ អញបន្លំលបចូលដេក​ក្នុងមឈូសពីលើខ្មោចសេដ្ធីស្តីត​នឹងអ្នកឯង”។ អាមួយក៏ទៅបន្លំដេកដូចគំនិត។ អ្នកនៅជិតមិនបានឃើញមិនបានដឹង ដ្បិតភែ្នកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំង សូត្រព្រះធម៍ កូនចៅតួចធំរវល់តែយំសោក។ អាខូចដើរកក្រដាស់បានធ្វើសំបុត្រ កែ្លងកាន់ដើរទៅសំដែងសូត្រឲ្យ គេស្តាប់ថា សំបុត្រពីមហាសេដ្ធីមកប្រាប់ថា “ចៅខូចកំសត់តាំងពីតូចជាកូនធម៍ ឥឡូវអាពុកជរាហើយ កូនអើយចូរ! ទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះ”។ កូនចៅប្រុសស្រីគេមិនសុខចិត្ត ព្រោះត្បិតគ្មានត្រា គ្មានហត្ថលេខា សេដ្ធី ។ អាខូចឆ្លើយថា “ខ្ញុំសូមសន្យានឹងអស់កូនចៅ អញ្ចើញទៅហៅ ទៅសួរលោកចុះ បើលោកស្តីនោះ ខ្ញុំត្រង់ពិត បើលោកស្ងៀមនោះខ្ញុំកែ្លងបព្ឆោតទេ”។ កូនសេដ្ធីស្ទុះភ្លាមទៅស្រែកហៅឪពុក។ អាខិលឆ្លើយថា “អើ!”។ កូន សួរថា “ឪពុកបានឲ្យកូនធម៌‌មកយករបស់មែនឬ?” អាខិលឆ្លើយថា “អើ! កូនអញឈ្មោះអាខូចវាមកហើយឬ?”។ កូនឆ្លើយថា “ទានប្រុស ! មកហើយ “។ អាខិលថា “អើ! មើលយករទេះមួយធំ ក្របីមួយនឹម ទឹមរទេះ នោះហើយយកមាសប្រាក់កែវកងសំពត់អាវ វាល់ផ្ទុកក្នុងរទេះ​ឲ្យល្មមតែក្របីនោះ​អូសរួចបានប៉ុន្មានឲ្យវាយកចុះ”។ កូនចៅស្រីប្រុសចាញ់ឧបាយកល​អាខិលអាខូច ក៏ខឹងខ្មោចសេដ្ធីស្លាប់ហើយចេះស្តីហៅអស្ចារ្យ ឥឡូវនឹងបើក្តារឲ្យ ច្បាស់ ចាស់ៗហាមប្រាមថា “មើលមុខខ្មោច​មិនបានខ្លាចដេកយប់មមើមមាយ ម្លោះហើយក៏ជឿជាក់ យកសំពត់ អាវស្លៀកពាក់ និងកនេ្ទលពូកខ្នល់ខ្នើយ ហើយថែមតុថាសចានល្អៗ អំបិលប្រហុក៤ក្រឡ អង្ករ៥ការុង ដាក់ ផ្លុកទៅឲ្យ​អាខូចអាខិល បង្វិលរទេះយ៉ាងធំ​ជជែកយំទឹកភែ្នក​ឲ្យដោយខឹងដោយបញ្ឆោតទាំងស្រីប្រុស ហើយក៏ដឹក ក្របី១នឹមទឹមរទេះ​ប្រគល់ទៅឲ្យអាខូច។ អានោះត្រេកអរឡើងបរទេះចេញទៅ អ្នកទាំងអស់ដែលនៅតែ ជ្រួលមិនស្រួលចិត្ត ព្រោះត្បិតខឹងនិងស្តាយ។ អាខិលលួចមើល​នាយអាយលបចេញប្រិច រត់តាមទៅបន្តិចក៏ទាន់រទេះ ហើយនិយាយគ្នាថា “យើងបានទ្រព្យ​របស់តែទាស់ឃ្លានបាយ បើឈប់ដណ្តាំបាយ​នៅរៀងអាយ ក្រែងមិនស្ងាត់ ខ្លាចចោរតាមមកប្លន់យកទ្រព្យ១រទេះ បើដូចេ្នះឯងឈប់ចាំអញៗទៅសុំបាយគេខ្លះយកមកឲ្យឯង”។ អាមួយព្រម ហើយ អាមួយក៏ដើរទៅរកថ្នាំតាមផ្លូវ យកមកលាយបាយឲ្យពុលស្លាប់អន្តរាយ នឹងយកទ្រព្យរបស់នោះតែម្នាក់ឯង។ ឯអាមួយនៅចាំរទេះក៏ធ្វើខ្នារដាក់ស្ទាក់ផ្លូវបម្រុង​ឲ្យត្រូវអានោះស្លាប់​នឹងយកទ្រព្យតែម្នាក់ឯងដែរ។ វេលានោះ អាមួយទៅសុំបាយគេស៊ីៗរួចហើយ សុំមួយចានផ្ញើរសំឡាញ់ គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផង។ អានោះក៏លាគេដើរចេញមក ហើយយក​ថ្នាំប្រឡាក់បាយ​មកដល់ខាងអាយក៏ត្រូវនឹងខ្នារនោះស្លាប់ អាមួយដើរ ប្រញាប់ចាប់យកបាយ​ស៊ីមិនដឹងថាមានថ្នាំពុល ក៏ពុលស្លាប់បន្ទាប់គ្នា។ ឯក្របីនោះក៏អូសរទេះចូលក្នុងព្រៃ រតេករតាកទៅជ្រក​ក្នុងទឹកត្រពាំងដាច់ខែ្សទាមដេកត្រាំទឹកនៅទីនោះទៅ។ ដល់វេលាព្រឹក​មានបុរសម្នាក់ដើរទៅ ឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃ នឹកម្តងភ័យនឹកម្តងអរថា ឯងអ្នកក្រ​មិនដែលប្រទះ​ទ្រព្យច្រើនដូចនេះទេ ដូចេ្នះ បើលៃលកយក​ទៅធ្វើជារបស់ខ្លួនក្រែងពុំបានសុខ ក៏រុញរទេះសំរុកទៅទុកក្នុងព្រៃ ចងក្របីជាប់ត្រឡប់ទៅផ្ទះវិញ ហើយក៏ពិសោធន៏មាយាទប្រពន្ធ ដោយគិតថា “បើប្រពន្ធមាយាទល្អ​នឹងយកទ្រព្យនោះ​ទុកជារបស់ខ្លួន បើនិយាយ អ្វីមិនចេះលាក់​នឹងយករបស់ទាំងនោះទៅជូនរាជការផែនដីប្រយោជន៏ដើម្បីឲ្យសុខខ្លួន”។ គិតហើយទៅដល់ផ្ទះក៏ កុហកប្រាប់ប្រពន្ធថា “អញជុះអាចម៏មិញៗ មានសត្វកែ្អកមួយហើរចេញពីក្តិត តែឯងអាណិតបិទមាត់ឲ្យឈឹង កុំឲ្យនរណាគេដឹងមួយជាពីរ តែចូលត្រចៀក​គេវាបែកការណ៏អាក្រក់ណាស់ កើតមានជំនុំជម្រះសួរទៅសួរមក ហើយ គ្មានទាំងសាក្សី​បានដឹងនឹងអាងក្រែង​គេយកអញទៅឆ្កាង ឬយកទៅដាក់គុក”។ ប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថា “មានកែ្អកពីហើរ​ចេញពីក្តិតប្តីអញ តែឯងកុំមាត់ “មេមួយទៀតមិនអត់ទៅប្រាប់គេថែមថា កែ្អក៥ប្រាប់លើសៗតគ្នា ដរាបដល់កែ្អក១០។ រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រ ទ្រង់ចាត់ប្រើ​អាមាត្យឲ្យ​ស្រាវជ្រាវរក​ដល់បុរសនោះ បុរសនោះក៏ថ្វាយបង្គំគាល់សេ្តចទ្រង់ឆ្ងល់ត្រាស់សួរថា “មែនឬមិនមែន”។ បុរសក្រាបទូលថា ” ទួលព្រះបង្គំ កុហកប្រពន្ធចង់​ដឹងចិត្តព្រោះ​ដ្បិតឃើញទ្រព្យច្រើន”។ បុរសនោះក្រាបទួលដូចខាងលើ ហើយក្រាបបង្គំលាទៅទឹម រទេះយកទៅ​ថ្វាយសេ្តចៗសេ្តច​ទ្រង់ព្រះរាជទាន​​ឲ្យបុរសនោះពាក់កណ្តាលៗដាក់ឃ្លាំង។

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s