ពិធីបញ្ចូលម្លប់កូនស្រី

ពិធីបញ្ចូលម្លប់កូនស្រី


ប្រវត្តិតាមរឿងព្រង ​​​​​មានរឿងដំណាលថា កាលនោះមានមហាចោរម្នាក់ពុំមានភរិយា បានសង់ផ្ទះមួយខ្នងយ៉ាងល្អផ្តាច់ នៅក្នុងព្រៃស្មសាន ដើម្បីនឹងទុកដាក់របស់ទ្រព្យមាន មាស ប្រាក់ សំពត់ អាវសាវសែ្បជាដើម ដែលខ្លួន ទៅលួចប្លន់គេបានពីទីផេ្សងៗមក។ មហាចោរនោះលុះកាលជាចំណេរក្រោយមក ក៏រំពឹងគិតថា៖ “អាត្មាអញមានទ្រព្យសម្បត្តិច្រើនដល់ម្លឹងដែរហើយ តែទាស់ត្រង់គ្មានអ្នកណាថែរក្សា គិត​សព្វ​គ្រប់​ទៅ​ការខំប្រឹងរបស់អញនេះ ដូចជាគ្មានបានការអ្វីសោះ ! ព្រោះថា បើកាលណាអាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ និងក្លាយទៅជារបស់ អសារឥតការគួរឲ្យស្តាយ បើមានកូនប្រពន្ធគ្រាន់និងស៊ីមរតកនោះទៅរ៉ា អាត្មាអញនិងមិនសូវជាស្តាយពេក”។ គិត​ហើយ​មហា​ចោរ​ក៏​ដើរ​ទៅ​ក្រវែល​ភូមិ​អ្នក​ស្រុក​ រំពៃ​គយគន់មើលកេ្មងស្រី-ប្រុស ដែលនាំគ្នា លេងខ្ញៀវខ្ញានៅក្រោមម្លប់ឈើ។ លុះគយគន់ទៅឃើញនាងតូច​មួយ​​នោះ មានរូបឆោមស្អាតសមរម្យ មាន​សាច់​ឈាម​ថ្លា ថៃ្លថ្នូរ គួរឲ្យស្រលាញ់ ក៏និយាយលួងលោមកូននោះឲ្យបែកចេញពីហ្វូង ហើយក៏ បញ្ឆោត​នាំ​យក​ទៅ​ដល់​ផ្ទះ​ផងខ្លួន។ ដោយ​ខ្លាច​កូន​កេ្មង​នោះ​លួច​រត់​ទៅ​រកម៉ែឪវាវិញ ព្រមទាំងការពារ កុំឲ្យម្តាយឪពុកវាតាមទៅរកឃើញ មហា​ចោរ​ក៏​យក​កេ្មង​នោះ​ទៅ​លាក់​ទុក​ក្នុងបន្ទប់ ចាក់សោយ៉ាង ខ្ជាប់ខ្ជួន។ រាល់ពេលបាយ ឬ ពេលបានចំណីអាហារឆ្ងាញ់មក មហាចោរតែងហុចតាមបង្អួចមួយ តូចទៅឲ្យនាងបរិភោគ។ កេ្មងស្រីនោះនៅក្នុងម្លប់ ក៏ចេះតែចំរើនសាច់ឈាមរាល់ថៃ្ងជាលំដាប់។ លុះនាងពេញវ័យក្រមុំ ការដែល នាងមិនមានត្រូវពន្លឺព្រះអាទិត្យ និងមិនបានជាន់ដី … Continue reading

សុភាសិត​ខ្មែរ

សុភាសិត​ខ្មែរ


ក កកក៏បាយ មេម៉ាយក៏ស្រី។ ក្រអ្វីក្រចុះ កុំឲ្យតែក្រគំនិត។ ក្រមុំដណ្ដឹងម្ដាយ​ មេម៉ាយដណ្ដឹងចិត្ត។ ក្រពើវង្វេងបឹង។ កាត់ទឹកមិនដាច់ ​កាត់សាច់វាឈឺ។ កាប់បំពង់ ​រង់ចាំទឹកភ្លៀង។ ការប៉ុនភ្នំមិនគិត ​ទៅគិតឯស្គរបែកមាត់។ ការ​មិន​បៀត​បៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​ក្នុង​​ផ្ទៃ​លោក។ (ព្រះ​ធម្មវរោត្តម តុង​ ឈួន) ការ​អប់រំ គឺ​ជាការ​ហ្វឹក​ហ្វឺន​នួវ​សក្តានុភាព​ ដែល​ជា​គ្រឿង​ពង្រីក​បណ្តុះ​ ឬ បង្កើន​ចំណេះ​វិជ្ជា។ ការយល់ដឹងតែមួយដង អាចធ្វើឲ្យជីវិតទាំងមូលមានន័យ។ ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។ កោកៗ​សឹកតែមាត់ ត្រដោក​ឆ្អែតតែពោះក្របី។ កោសមិនដាក់ទឹក។ ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។ ក្ដៅស៊ីរាក់​ ត្រជាក់ស៊ីជ្រៅ។ កំភ្លាញស្លាប់ព្រោះមាត់ ​ខ្វែក​ស្លាប់ព្រោះអាចម៍។ កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស។ កុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក។ កុំគូរមុន​គិត។ កុំ​ជិះ​ចង្អេរ​លើក​ខ្លួន​ឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេង​ក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំអាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង។ កុំឈ្លោះនឹងស្រី​ កុំក្ដីនឹងគ្នាឯង។ កុំដេកផ្សងព្រេង ​កុំវង្វេងខុសផ្លូវ។ កុំដេក​ចាំ​ស្លាប់​ អង្គុយ​ចាំមាន​ ខ្មាស​ល្ងង់ទើប​ចេះ ខ្មាស​ក្រទើប​មាន ដឹង​ខ្លួនថា​ល្ងង់ គង់បានជា​ប្រាជ្ញ កុំ​ស្លាប់​មុន​រស់ … Continue reading

វេយ្យាករណ៍ភាសាខ្មែរ

វេយ្យាករណ៍ភាសាខ្មែរ


មាតិកា ១ វាចា​អ្នក​និពន្ធ ២ អំពី​អក្សរ ឬ​អក្ខរៈ ២.១ ​ព្យញ្ជនៈ ២.២ ជើង​ព្យញ្ជនៈ ២.៣ ស្រៈពេញ​តួ ២.៤ ស្រៈ​និស្ស័យ ២.៥ ការ​ប្រើ​ប្រាស់​ជើង​អក្សរ ២.៦ អំពីវគ្គ ២.៧ សំឡេង​ព្យញ្ជនៈ ២.៨ ព្យញ្ជនៈ​ប្តូរ​សំឡេង ២.៩ ព្យញ្ជនៈផ្ញើ​ជើង ២.១០ ព្យញ្ជនៈ​បន្ថែម ២.១១ សិថិល និង​ ធនិត ២.១២ ព្យញ្ជនៈ​គូ ២.១៣ កំណត់​សម្គាល់​ពី​ព្យញ្ជនៈ​ឡាតាំង ដែល​ត្រូវ​នឹង​ព្យញ្ជនៈ​ខ្មែរ ៣ វណ្ណយុត្តិ (Signe Diacritique) ៣.១ មូសិកទន្ត​ ឬ​ធ្មេញ​កណ្ដុរ “ ៉ ” ៣.២ ត្រីស័ព្ទ ( ៊)[5] ៣.៣ រស្សសញ្ញា​ ឬ​បន្តក់ (់) ៣.៤ សំយោគ​សញ្ញា … Continue reading

ជីវប្រវត្ត:សម្តេចតេជោ​ ហ៊ុន សែន​ មានមាគ៏ាដែលធ្វើឲប្រជាជនរស់នៅសុខសាន្ត

ជីវប្រវត្ត:សម្តេចតេជោ​ ហ៊ុន សែន​ មានមាគ៏ាដែលធ្វើឲប្រជាជនរស់នៅសុខសាន្ត


លោក ហ៊ុន សែន បច្ចុប្បន្នជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ​លោកមានគោរម​ងារជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ហើយបច្ចុប្បន្ន ហើយ​លោក​ជា​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ជួរគណបក្សប្រជាជនកម្ពុជាផងដែរ កាលពីឆ្នាំ១៩៧៩​ លោក​បាន​ដឹក​នាំ​ទ័ព​ដែល​មាន​ការ​ចូល​រួមពីទ័ព​ភាគីប្រទេស​វៀតណាម​ដើម្បី​ផ្តួល​រលំ​របប​ខ្មែរក្រហម។លោកក៏ជា​សមាជិក​ទាហានខ្មែរក្រហម ដែល​បាន​រត់​គេច​ទៅ​ប្រទេស​វៀតណាម មុន​ឆ្នាំ១៩៧៩ ហើយ​បាន​ទាក់ទង​បញ្ជាទ័ព​ប្រទេស​វៀតណាម ដើម្បី​​វាយ​​បក​​រំលំ​​ខ្មែរក្រហម​វិញ។​ ហើយ​ចាប់​ពី​ពេល​នោះ​មក​គាត់​ក៏​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឥទ្ធិពលនិងកេរ្ត៏ឈ្មោះល្បីល្បាញ។ គេថា​ ហ៊ុន សែន ជា​កូន​យួន​ព្រោះ​មាន​ឈ្មោះ​ថា​ មាយភុក មាន​ ២ ន័យ ១. បាន​សុខសាន្ត​ជា​រហូត ២. មាយ មាន​ន័យ​ថា​លុក ភុក​មាន​ន័យ​ថា​សុខ ឬ​ស័ក្ក មាន​ន័យ​ថា​លុក​ជាតិ​ដើម្បី​សុខ ម៉្យាង​ទៀត​នៅ​ស្រុក​ចិន​ពី​ដើម គេ​ប្រើ​ពាក្យ​ ភុក​ សម្រាប់​ហៅ​អ្នក​បម្រើ មាន​ន័យ​ថា អាច​ជឿ​បាន ។ មិន​ដឹង​យួន​ដាក់​ឈ្មោះ​លោក​ហ៊ុន សែន​មាន​ន័យ​យ៉ាង​ម៉េច​ដែរ !!!ហ៊ុន សែន ហ៊ុន សែន ព័ត៌មាន​មួយ​ចំនួន ឈ្មោះ ហ៊ុន សែន ឥស្សរិយយស សម្តេចអគ្គមហាសេនាបតីតេជោ កំណើត ៤ មេសា ១៩៥១ … Continue reading

ដែនជំរកសត្វព្រៃនៅកម្ពុជា

ដែនជំរកសត្វព្រៃនៅកម្ពុជា


ដែនជំរកសត្វព្រៃ ជាដែនធម្មជាតិដែលធានានូវលក្ខខណ្ឌធម្មជាតិចាំបាច់ក្នុងការការពារប្រភេទសត្វព្រៃ និង រុក្ខជាតិរបស់ជាតិសំខាន់ៗ និង សហគមធម្មជាតិ ឬ​ លក្ខណៈរូបសាស្ត្ររបស់បរិស្ថាន​ជាទីដែលភាវៈទាំងនេះត្រូវការ ជាពិសេសនូវអន្តរាគមន៍ពីមនុស្ស​សំរាប់ភាពស្ថិតស្ថេររបស់វា។ តំបន់នេះមានសារៈសំខាន់សំរាប់អ្នកទេសចរណ៍ដែលចង់ស្វែងយល់ពីប្រភេទសត្វព្រៃនៅកម្ពុជា។ ដែនជំរកសត្វព្រៃនៅកម្ពុជាមាន១០កន្លែងគឺ៖ ភ្នំឱរ៉ាល់ ៖ ស្ថិតនៅក្នុងខេត្តកោះកុង ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង ដែលមានផ្ទៃដី ២៥៣ ៧៥០ ហិចតា។ តំបន់នេះសំបូរខ្លា និងដំរី។ ពាមក្រសោប ៖ ស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃដី ២៣ ៧៥០ ហិចតា។ តំបន់នេះសំបូរសត្វស្លាប។ ភ្នំសំកុះ ៖ ស្ថិតនៅក្នុងខេត្តកោះកុង មានផ្ទៃដី ៣៣៣ ៧៥០ ហិចតា។ តំបន់នេះមានដំរី។ រនាមដូនសំ ៖ ស្ថិតនៅក្នុងខេត្តបាត់ដំបង មានផ្ទៃដី ១៧៨ ៧៥០ ហិចតា។ គូលែនភ្នំទេព ៖ ស្ថិតនៅក្នុងខេត្តសៀមរាប និង ខេត្តព្រះវិហារ មានផ្ទៃដី ៤០២ ៥០០ ហិចតា។ បឹងពេរ … Continue reading

ញូតុនជាអ្វី?

ញូតុនជាអ្វី?


ញូតុន (និមិត្តសញ្ញា៖ N) ជាខ្នាតរបស់កំលាំង ប្រើក្នុងប្រព័ន្ធខ្នាតអន្តរជាតិ។ វាត្រូវបានដាក់ឈ្មោះតាមរូបវិទូអង់គ្លេសឈ្មោះ អ៊ីសាក់ ញូតុន ជាកិត្តិយសដល់ស្នាដៃរបស់គាត់នៅក្នុងមេកានិចក្លាស់សិច។ និយមន័យ ញូតុនជាខ្នាតកំលាយនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ។ ១ញូតុន​ជាបរិមាណកំលាំងចាំបាច់សំរាប់ផ្ដល់សំទុះ មួយម៉ែត្រក្នុងមួយវិនាទីការ៉េ ទៅអោយអង្គធាតុមានម៉ាស់ មួយគីឡូក្រាម។ ឧទាហរណ៍៖ កំលាំងទំនាញផែនដីដែលមានអំពើលើផ្លែប៉ោមតូចមួយ(ម៉ាស់ប្រហែល ១០២ក្រាម) មានតំលៃប្រហែល១ញូតុន។

ព្រះរាជាណាចក្រកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា


ព្រះរាជាណាចក្រកម្ពុជា រឺកម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ’ពុ’ជា]) បានស្គាល់ជាផ្លូវការថាព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិន រឺឧបទ្វីបឥណ្ឌូចិននៅអាស៊ីអាគ្នេយ៍។ ជាមួយផ្ទៃដីរួមសរុប ១៨១០៣៥សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ វាមានព្រំដែនជាប់ថៃនៅខាងលិចឆៀងខាងជើង លាវខាងកើតឆៀងខាងជើង វៀតណាមនៅខាងកើត និងឈូងសមុទ្រថៃនៅខាងលិចឆៀងខាងត្បូង។ មានប្រជាជនជាង១៤,៨ លាននាក់ កម្ពុជាគឺប្រទេសដែលមានប្រជាជនច្រើនបំផុតទី៦៨ក្នុងពិភពលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវកាន់ដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ក្រុមជនជាតិភាគតិចនៃប្រទេសនេះរួមមានយួន ចិនហាន ចាម និងកុលសម្ព័ន្ធភ្នំ៣០ផ្សេងៗទៀត។[៦] រាជធានីនិងទីក្រុងធំបំផុតគឺភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃកម្ពុជា។ ព្រះរាជាណាចក្រនេះជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានព្រះនរោត្តម-សីហមុនី ក្សត្រមួយអង្គដែលបានជ្រើសដោយក្រុមប្រឹក្សារាជបល្ល័ង្ក ជាប្រមុខរដ្ឋ។ ប្រមុខរដ្ឋាភិបាលគឺហ៊ុន-សែន ដែលលោកថ្មីៗនេះគឺជាមេដឹកនាំដែលបម្រើការយូរបំផុត នៅអាស៊ីអាគ្នេយ៍និងបានដឹកនាំកម្ពុជាអស់រយៈពេលជាង២៥ឆ្នាំហើយ។ នៅឆ្នាំ៨០២នៃគ.ស. ព្រះបាទជ័យវរ្ម័នទី២បានប្រកាសព្រះអង្គឯងជាព្រះមហាក្សត្រ ដែលកត់សម្គាល់ការចាប់ផ្ដើមនៃអធិរាជាណាចក្រខ្មែរ ដែលបានរុងរឿងអស់ជាង៦០០ឆ្នាំ ។ ខេត្តទាំងប៉ុន្មាននេះត្រូវបានប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញដោយសន្ធិសញ្ញាព្រំដែនមួយរវាងបារាំងនិងថៃក្នុងឆ្នាំ១៩០៦។ កម្ពុជាបានបន្តជាអាណាព្យបាលបារាំងចាប់ពីឆ្នាំ១៨៦៣ដល់១៩៥៣ ដែលបានត្រួតត្រារដ្ឋបាលជាប៉ែកនៃអាណានិគមនៃសហភាពឥណ្ឌូចិន ទោះបីយ៉ាងណាក៏បានកាន់កាប់ដោយចក្រពត្តិជប៉ុនចាប់ពីឆ្នាំ១៩៤១ដល់១៩៤៥ដែរ។[២៥] រវាងឆ្នាំ១៨៧៤ និង១៩៦២ អត្រាប្រជាជនសរុបបានកើនឡើងចាប់ពីប្រហែល៩៤៦០០០ដល់៥,៧ លាននាក់។[២៦] បន្ទាប់ពីការសោយទីវង្គតរបស់ព្រះបាទនរោត្តមនៅឆ្នាំ១៩០៤ បារាំងបានរៀបចំការជ្រើសរើសព្រះមហាក្សត្រ និងព្រះស៊ីសុវត្ថិ ព្រះភាតារបស់ព្រះនរោត្តម ត្រូវបានជំនួសលើរាជបល្ល័ង្ក។ រាជបល្ល័ង្កនេះបានប្រែជាទំនេរនៅឆ្នាំ១៩៤១ជាមួយការសោយទីវង្គតនៃព្រះមុនីវង្ស … Continue reading

ប្រវត្តិជនជាតិចាម

ប្រវត្តិជនជាតិចាម


ចាម ជាជនជាតិភាគតិចដែលកំពុងរស់នៅប្រទេសកម្ពុជា វៀតណាម និង ថៃ។ ពួកគេនិយាយភាសាផ្ទាល់ខ្លួនរបស់គេគឺ ភាសាចាម។ ពួកគេជាកូនចៅជំនាន់ក្រោយនៃ ព្រះរាជាណាចក្រចំប៉ា។ ជនជាតិចាមមានច្រើនជាងគេនៅកម្ពុជា ដែលគេប្រមាណថាប្រហែលជា​មានដល់ទៅកន្លះលាន ទៅមួយលាននាក់។ នៅវៀតណាមមានជនជាតិចាមប្រមាណ មួយសែននាក់ និងប្រហែលបួនពាន់នាក់នៅប្រទេសថៃ។ ជនជាតិចាមបង្កើតជាសហគមន៍ឥស្លាម (មូស្លីម) នៅក្នុងប្រទេសកម្ពុជានិងវៀតណាម។ ជនជាតិចាមស្ថិតក្នុងអំបូរជនជាតិម៉ាឡេ។ ភាសាចាមស្ថិតក្នុងក្រុមភាសាម៉ាឡាយូប៉ូលីនេស៊ី ក្នុងអំបូរភាសាអូស្ត្រូនេស៊ី។ ប្រវត្តិ ប្រទេសចំប៉ាកើតឡើងនៅទសវត្សរ៍ទី២នៃគ.ស និងរីកចំរើនដល់កំពូលនៅសតវត្សរ៍ទី៩ ដែលនៅពេលនោះ ចំប៉ាគ្រប់គ្រងដែនដីពីតំបន់វ៉េ (ភាគកណ្តាលខ្ពង់រាបអណ្ណាម) ដល់តំបន់ដីសណ្តរទន្លេមេគង្គ នៅកូសាំងស៊ីន។ វិបុលភាពរបស់ចំប៉ាបានមកពី ពាណិជ្ជកម្មឈើក្រអូប និងទាសករ តាមសមុទ្រ និងប្រហែលជាការប្លន់តាមសមុទ្រផងដែរ។ នៅសតវត្សរ៍ទី១២ ចាមចាប់ធ្វើសង្គ្រាមជាបន្តបន្ទាប់ជាមួយអាណាចក្រខ្មែរដែលនៅខាងលិចខ្លួន។ នៅឆ្នាំ១១៧៧ កងទ័ពចាមនិងសំព័ន្ឋមិត្តបានវាយលុកពីបឹងទន្លេសាបហើយកាន់កាប់ទីក្រុងអង្គរ។ នៅឆ្នាំ១១៨១ ពួកគេត្រូវបានវាយអោយដកថយវិញដោយព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧។ សាសនាដំបូងរបស់ចំប៉ាគឺសាសនាហិណ្ឌូដែលទទួលឥទ្ឋិពលពីឥណ្ឌា។ តែក្រោយមកដោយសារ ពាណិជ្ជករអារ៉ាប់តែងតែមកឈប់សំចតតាមឆ្នេរសមុទ្រចំប៉ាមុននឹងទៅប្រទេសចិន ជាហេតុធ្វើអោយឥទ្ឋិពលសាសនាឥស្លាមសាយភាយចូលទៅក្នុងស្រទាប់ប្រជាជនចំប៉ា។ គេមិនដឹង​ច្បាស់ទេពីការបរិច្ឆេទនៃការមកដល់នៃសាសនាឥស្លាម។ នៅរវាងឆ្នាំ៨០០ពេលដែលអាណាចក្រខ្មែរឆាប់ផ្ដើមរីកចំរើន និង ពេលដែលវៀតណាមចាប់ពង្វាត ទឹកដីមកទិសខាងត្បូង រាជាណាចក្រចំប៉ាចាប់ផ្តើមចុះទន់ខ្សោយ។ នៅឆ្នាំ ១៤៧១ ចំប៉ាបានចាញ់សង្គ្រាមនឹងវៀតណាមយ៉ាងធ្ងន់ធ្ងរ ដែលនៅពេលនោះមនុស្សជាង … Continue reading

វីតាមីន

វីតាមីន


វីតាមីន(Vitamin) រឺ ជីវជាតិ​ មាន​ច្រើនប្រភេទដូចជា៖ វីតាមីន​ A, B1, B2, B3, B5, B6 ជាដើម។ ១.​ វីតាមីន​ A : ភាគ​ច្រើន​ មាន​នៅ​ក្នុង​បន្លែ​ស្លឹក​ពណ៌​បៃតង​ ប៉ុន្តែ​វា​អាច​ត្រូវ​បាន​បាត់បង់​អស់​ ១/៣​ ប្រសិន​បើ​ត្រូវ​អុកស៊ីសែន​ និង​ពន្លឺ​ថ្ងៃ​ ថ្លើម​សត្វ​ ស៊ុត​ក្រហម​ ផលិតផល​ពី​ទឹក​ដោះគោ​ ត្រី​សម្បូរ​ខ្លាញ់​ និង​បន្លែ​ពណ៌​បៃតង​ និង​លឿង។ អាការ​កង្វះ​វីតាមីន​A : ស្បែក​ស្ងួត​ និង​គគ្រើម​ ក្រចក​ស្រួយ​ ងាយ​នឹង​បាក់​ និង​មាន​ចំណុច​សៗ​ បើ​មាន​កង្វះ​វីតាមីន​ A ខ្លាំង​ ភ្នែក​នឹង​មើល​មិន​សូវ​ឃើញ​នៅ​ពេល​យប់​ (ខ្វាក់មាន់)​ បើ​បណ្ដោយ​យូរៗ​ទៅ​ អាច​ងងឹត​ភ្នែក​បាន។ ២.​ វីតាមីន​ B1 : វីតាមីន​នេះ​ នឹង​ត្រូវ​បំផ្លាញ​បាន​ដោយ​ងាយ​ នៅ​ពេល​ត្រូវ​កម្ដៅ​ និង​អុកស៊ីសែន​ ឬ​ក្នុង​ពេល​ដាំ​ស្ល​ ក៏​ធ្វើ​ឲ្យ​វីតាមីន​នេះ​បាត់បង់​ប្រមាណ​៣០%​ដែរ។ ដូច្នេះ​ មិន​ត្រូវ​លាង​បន្លែ​យូរ​ពេក​ទេ​ ហើយ​គួរ​ប្រើ​វិធី​ចំហុយ។​ … Continue reading

ព្រះ បាទ ជយវរ្ម័ន ទី ៧


ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ​មាន​ព្រះ​រាជមហេសី​ ២ អង្គ ​គឺ​ព្រះ​នាង​ជយរាជទេវី និង​ព្រះ​នាង​ឥន្រ្ទទេវី។​ ព្រះ​មហេសី​ទាំង​ពីរ​​អង្គ ជា​បង​ប្អូន​បង្កើត​ ​ព្រះ​នាង​ជយរាជាទេវី រៀប​អភិសេក​មុន​ពេល​ដែល​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​ឡើង​សោយរាជ្យ។​ ក្រោយ​ពេល​ដែល​ព្រះ​នាង​ជយរាជាទេវី បាន​សោយ​ទីវង្គត​ទៅ ទើប​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម បាន​​ឡើង​ឋានៈ​ជា​អគ្គមហេសី។ ​​​​​ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ​មាន​ព្រះ​រាជមហេសី​ ២ អង្គ ​គឺ​ព្រះ​នាង​ជយរាជទេវី និង​ព្រះ​នាង​ឥន្រ្ទទេវី។​ ព្រះ​មហេសី​ទាំង​ពីរ​​អង្គ ជា​បង​ប្អូន​បង្កើត​ ​ព្រះ​នាង​ជយរាជាទេវី រៀប​អភិសេក​មុន​ពេល​ដែល​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​ឡើង​សោយរាជ្យ។​ ក្រោយ​ពេល​ដែល​ព្រះ​នាង​ជយរាជាទេវី បាន​សោយ​ទីវង្គត​ទៅ ទើប​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម បាន​​ឡើង​ឋានៈ​ជា​អគ្គមហេសី។ មាតិកា ១ ព្រះ​រាជជីវប្រវត្តិ​តាម​សិលាចារឹក ២ ស្នាម​ព្រះ​ហស្ត​ក្នុង​ការ​ក​សាង​ផ្លូវ​ជាតិ​ធំៗ ចំនួន ៥ ខែ្ស​ក្នុង​រជ្ជកាល​ព្រះ​អង្គ ៣ អំពី​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ (ព្រះ​រាជា​ដ៏​មាន​មហិទ្ធិឫទ្ធិ) និង​ព្រះរាជវង្ស) … Continue reading

ខេត្តបាត់ដំបង

ខេត្តបាត់ដំបង


ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។ ខេត្តបាត់ដំបង ស្ថិតិ ផ្ទៃដី: ១១៧០២ គម២ ប្រជាជន: ១,០២៤,៦៦៣ (២០០៨) ដង់ស៊ីតេ​: ៨៤ នាក់/គម២ ISO 3166-2: KH-២ ១២ សូមមើលផងដែរ អំពីឈ្មោះបាត់ដំបង អ្នកតាដំបងក្រញូង៖និមិត្តរូបនៃខេត្តបាត់ដំបង បើ​តាម​សិលា​ចារិក​ថ្ម​ប្រាសាទ​ដែល​យើង​មាន និង​បាន​រក​ឃើញ​រហូត​សព្វ​ថ្ងៃ​ នៅ​មុន​សម័យ និង​សម័យ​អង្គរ​គេពុំ​បាន​​ឃើញ​ចែង​អោយ​យើង​ដឹង​ថា តើ​សម័យ​នោះ មាន ភូមិ​ស្រុក​ណា​មួយ​ដែល​មាន​ឈ្មោះ បាត់​ដំបង​នោះ​ទេ ។ ប៉ុន្តែ​យើង​ក៏​មិនហ៊ាន​សន្និដ្ឋាន​ថា ឈ្មោះ​បាត់​ដំបង នេះ​មាន​ប្រើ​ឬ​មិ​ន​ប្រើ​ក្នុង​សម័យ​នោះ​ដែរ ។​ ប៉ុន្តែ​ក្នុង​សម័យ​អង្គរ​និង​ក្រោយ​អង្គរ​​តាម​ឯកសារ​មហា​ជន​ខ្មែរ​មាន​ ប្រើ​ឈ្មោះ​ស្រុកបាត់ដំបង។​ ហេតុ​អ្វី​បាន​ជា​ហៅ​ឈ្មោះ​បាត់​ដំបង ប្រវត្តិ​សាស្ត្រ​សរ​សេរ​លើ​សិលា​ចារិក​មិន​បាន​ឆ្លើយ​ឲ្យ​ដឹង​ឡើយ គឺ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ​គឺ​រឿង​តា​ដំបង​ក្រញូង​ដែល​ខ្មែរ​ យើង​យល់​​ថា​ជា​រឿង​កើត​មាន​តាំង​ពី​សម័យ​អង្គរ​ដែល​បាន​ពន្យល់​ពី​ដើម​ហេតុ ​ដែល​នាំ​អោយ​យើង​ហៅ​ឈ្មោះ​បាត់ដំបង​ឬ​អូរ​ដំបង ។ ​ឯឈ្មោះ​ ព្រះ​ដំបង ​គឺ​ស្តេច​រាមាទី១​បាន​កំណត់​ឲ្យ​ហៅ​ឈ្មោះ​ភូមិ​សង្កែ​ថា​ជា ​ព្រះ​ដំបង​ ។ ប្រវត្តិសាស្ត្រ កាល​ពី​មុន​សម័យ​អង្គរ … Continue reading

ADJECTIVE  STUDY/សិក្សាអំពីគុណនាម

ADJECTIVE STUDY/សិក្សាអំពីគុណនាម


ADJECTIVE STUDY សិក្សាអំពីគុណនាម The adjective is the word that are used to express the meaningto the nouns, or subject pronouns and it always stands in front of noun or behind of verb to be to express to the subject pronouns or after linking verbs. គុណនាម គឺ ជាពាក្យមួយដែលត្រូវបានគេប្រើសំរាប់បញ្ជាក់ន័យឲ្យនាម និងសព្វនាម ប្រធានហើយវាតែងតែឈរនៅខាងមុខនៃនាម ដើម្បីបញ្ជាក់ន័យឲ្យនាម និង ខាងក្រោយនៃ កិរិយាស័ព្ទ To Be … Continue reading

NOUN STUDY/សិក្សាអំពីនាម

NOUN STUDY/សិក្សាអំពីនាម


NOUN STUDY សិក្សាអំពីនាម  The noun is used to talk about human beings, animals, things, places and something else.  There are four kinds of nouns are: Common nouns, Proper nouns, Concrete nouns and Abstract nouns.  នាមត្រូវបានគេប្រើសម្រាប់រៀបរាប់អំពីឈ្មោះមនុស្ស សត្វ វត្ថុ ទីកន្លែង និង វត្ថុផ្សេងៗទៀតហើយនាមចែកចេញ ជាបួនប្រភេទ គឺ សាធារណះនាម, អសាធារណះនាម, នាមរូបី និង នាមអរូបី ។ Ex: Mr. Kosal, Dara, … Continue reading

ប្រដាប់របត់ឈាម

ប្រដាប់របត់ឈាម


ប្រដាប់របត់ឈាម គឺជាសំណុំសរីរាង្គ ដែលរ៉ាប់រង របត់ឈាម និងទឹករងៃ ឲ្យឆ្លងកាត់កោសិកា។ វាគឺជាប្រព័ន្ធដែលដឹកនាំ៖ អុកស៊ីសែន និងអាហារទៅឲ្យកោសិកា ឧស្ម័នកាបូនិច និងសំណល់ពីកោសិកាមកវិញ។ ប្រដាប់នេះរួមមានបេះដូង និងសរសៃឈាម។ បេះដូង បេះដូងជាសរីរាង្គដែលសំខាន់ជាងគេ។ វាកន្ត្រាក់ពីអាយុ១ខែរហូតដល់ស្លាប់។ ទីតាំង និងរូបរាងនៃបេះដូង បេះដូងស្ថិតនៅចន្លោះសួតទាំងពីរ ទ្រដោយសន្ទះទ្រូង វាមានរាងកោន ចុងស្រួចបែរទៅក្រោយ ប៉ែកខាងឆ្វេង មានទំហំប៉ុនក្តាប់ដៃ។ ទម្រង់ក្នុងនៃបេះដូង ពំនុះបណ្ដោយនៃបេះដូង ព្នុះបណ្ដោយបេះដូងឃើញ៖ ពណ៌ក្រហម ប្រហោងក្នុង មានពីរចំហៀង ចែកចេញជាបួនថត៖ ថតលើខាងស្តាំ និងថតក្រោមខាងស្តាំផ្ទុកឈាមខ្មៅ ថតលើខាងឆ្វេង និងថតក្រោមខាងឆ្វេង ផ្ទុកឈាមក្រហម សន្ទះខ័ណ្ឌបេះដូងជាពីរចំហៀង ប្រឹសមានពីរ មួយស្ថិតនៅថតលើ និងក្រោមខាងស្តាំ ឯមួយទៀតស្ថិតនៅថតលើ និងក្រោមខាងឆ្វេង។ វាជាសន្ទះទប់ឲ្យឈាមហូរតាមទិសដៅតែមួយ។ ចលនានៃការកន្ត្រាក់បេះដូង ក្នុងលក្ខខណ្ឌធម្មតា បេះដូងកន្ត្រាក់ ៧៥ដង ក្នុងមួយនាទី។ ការកន្ត្រាក់ម្តងៗហៅថា ចង្វាក់បេះដូង។ នៅពេលកន្ត្រាក់ បេះដូងរួមតូច ឈាមត្រូវបញ្ជូនចេញ៖ ឈាមសម្បូរអុកស៊ីសែន ទៅក្នុងអាអក … Continue reading

ប្រវត្តិ:ព្រះមហាក្សត្រខ្មែរ នរោត្ដម សីហនុ​ ព្រះបិតាឯករាជជាតិ មរណះភាពទឹកដី

ប្រវត្តិ:ព្រះមហាក្សត្រខ្មែរ នរោត្ដម សីហនុ​ ព្រះបិតាឯករាជជាតិ មរណះភាពទឹកដី


ប្រវត្តិ:ព្រះមហាក្សត្រខ្មែរ នរោត្ដម សីហនុ​ ព្រះបិតាឯករាជជាតិ មរណះភាពទឹកដី ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥ រោច ខែ ភទ្របទ​ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ នរោត្ដម សីហនុ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព័ត៌មាន​មួយ​ចំនួន​ពី​ព្រះអង្គ ព្រះនាម​ពេញ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ ព្រះនាម​ដើម … Continue reading